ប្រជាពលរដ្ ឋខ្មែរបានត្អូញត្អែរ ថាពួកគាត់អស់ ទឹកចិត្តក្នុងការចិញ្ចឹម ជ្រូកដោយសារតែសមត្ថកិច្ច បណ្តោយឲ្យ ឈ្មួញនាំ ជ្រូកចូលពីប្រទេស យួនច្រើនដូច្នេះ ជ្រូកចិញ្ចឹមក្នុងស្រុកមិន អាចប្រកួតប្រជែង តម្លៃទីផ្សារជាមួយ ជ្រូកយួនឡើយ។ប្រភពដដែលបាន បញ្ជាក់ថាអាជ្ញាធរមាន សមត្ថកិច្ចខ្មែរមិនបាន អនុវត្តន៍គោល នយោបាយគាំទ្រ កសិករនិងពាណិជ្ជករ ក្នុងស្រុក ឲ្យមានប្រសិទ្ធភាព នោះទេ។ជាក់ស្តែងតាម បណ្តាស្រុកជាប់ ព្រំដែនក្នុងខេត្តស្វាយ រៀងឈ្មួញយួនបាន នាំទំនិញចូលប្រទេស កម្ពុជាច្រើនណាស់ ចំណែកឈ្មួញខ្មែរនាំ ចូលទំនិញទៅ ប្រទេសយួន តិចតួចបំផុត។ ប្រជាពលរដ្ឋរស់ នៅ តាម បន្ទាត់ ព្រំដែន បានបញ្ជាក់ថាទំនិញ ដែលកម្ពុជានាំចេញទៅ ប្រទេសយួនគឺមានតែទំនិញ ដែលប្រទេសយួនត្រូវការហើយ គេមិនអាចផលិតបានមាន ដូចជាឈើប្រណីតជាដើម ខណៈយួននាំទំនិញស្ទើរគ្រប់ប្រភេទ ចូលប្រទេស កម្ពុជាដែលនេះឆ្លុះបញ្ចាំង ថាសេដ្ឋកិច្ចកម្ពុជាចាញ់ ប្រៀបបរទេស ជិតខាង។
ប្រជាពលរដ្ឋ ខេត្តស្វាយរៀង បានបញ្ជាក់ថា ច្រករបៀងផ្លូវតាណេង ក្នុងខេត្តស្វាយរៀង ត្រូវឈ្មួញប្រើប្រាស់ សម្រាប់ ដឹកឈើប្រណីត ចេញនិងនាំចូល ទំនិញគេចពន្ធ។ ទន្ទឹមនឹងនេះ ច្រករបៀងក្រសាំង ជ្រំស្រុកស្វាយ ជ្រំក៏មានករណី ដូចច្រករបៀង ផ្លូវតាណេងផងដែរ ដែលបញ្ហានេះ គឺមានជាប់ពាក់ ព័ន្ធនឹងមន្រ្តីជំនាញ ដែលឃុបឃិតឲ្យឈ្មួញ អាចប្រព្រឹត្ត បទល្មើសសេដ្ឋកិច្ចបានយ៉ាងរលូន។សមត្ថកិច្ចនគរបាលវរការពា ព្រំដែននិងទាហាន វរការពារព្រំដែនដែលឈរជើង នៅច្រករបៀងខាង លើនេះត្រូវបានប្រជាពល រដ្ឋរិះគន់ថានៅពីក្រោយកា រឃុបឃិតប្រព្រឹត្តបទ ល្មើសសេដ្ឋកិច្ច។មានការចោទប្រកាន់លើសមត្ថកិច្ចក៏ដោយសារតែថ្មីៗនេះមន្ត្រីនគរបាលសេដ្ឋកិច្ចដែលឈរជើងនៅច្រករបៀងផ្លូវតាណេងបានធ្វើការឆែក ឆេររថយន្តដឹកអេតចាយ ចំនួន៤គ្រឿងក៏ប៉ុន្តែរថយន្ត ដឹកឈើបែរជាមិន ឆែកឆេរធ្វើការត្រួត ពិនិត្យទៅវិញ។ចំណែករថយន្តដឹក ទំនិញគេចពន្ធនិងជ្រូក ពីប្រទេសយួនចូលប្រទេស កម្ពុជាក៏អាច បើកបរដោយរលូន ដោយគ្មាន ការត្រូត ពិនិត្យ ឬទប់ស្កាត់៕