ប្រជាសហគមន៍ការពារ ព្រៃឈើនៅស្រុកកោះ ញែក បានឲ្យដឹង ថាមួយរយៈពេល កន្លងទៅនេះ ឈ្មួញ តុប វីរ៉ាដា បាន យកឈ្មោះ ក្រុមហ៊ុនដី សម្បទានសេដ្ឋ កិច្ចឈ្មោះយូនីគ្រីន មកប្រើ ដើម្បី កាប់ ឈើក្រៅ បរិវេណដីសម្បទាន យ៉ាងពេញបន្ទុកជាពិសេស ឈើប្រភេទគគីរ និងកកោះ ហើយដឹក ជញ្ជូនទៅ ស្រុកយួនយ៉ាង គគ្រឹកគគ្រេងតាម ច្រកឡាប៉ាខេ។ ប្រភពបាន ឲ្យដឹង ទៀតថា រយៈពេល៤ ខែកន្លងទៅនេះ ឧកញ៉ា តុប វីរ៉ាដា បានកាប់ឈើ និងដឹក ជញ្ជូន ឈើចេញ ពីព្រៃមក ស្តុកក្នុងឃ្លាំង ដែលមានជញ្ជាំង ពណ៌ខៀវ នៅជិតភ្នំក្រោល ដែលមានទី តាំងជិត ប្រជុំជន ស្រុកកោះញែក តែម្តង ដោយសារ មានការឃុបឃិត ជាប្រព័ន្ធពី មន្ត្រីជំនាញ និង សមត្ថកិច្ច ពុករលួយ ។ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត មណ្ឌលគិរី និង លោក វង់ សុក្រសិរី នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តមណ្ឌល គិរី ត្រូវមជ្ឈដ្ឋាន នានា សង្ស័យថា មានជាប់ ពាក់ព័ន្ធករណីឧកញ៉ា តុប វីរ៉ាដា ដឹកជញ្ជូន ឈើទៅស្រុកយួន តាមច្រកឡាប៉ាខេ ផងដែរទើប មិន បង្ក្រាបបទ ល្មើសព្រៃឈើ តាមបទបញ្ជា របស់ប្រមុខរដ្ឋាភិបាល ។
សេចក្តីរាយការណ៍ ពីមន្ត្រីអាជ្ញាធរ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា រហូតមកដល់ពេល នេះឧកញ៉ា តុប វីរ៉ាដា ដែលជាមន្ត្រីយោធាពាក់ផ្កាយ១និងជាមេបញ្ជាការ រងយោធភូមិភាគ១ នៅតែបន្តកាប់ឈើដឹកចេញពីស្រុកកោះញែក ចេញទៅស្រុកយួន ដោយ គ្មានញញើត អ្វីទាំងអស់ ។ ប្រភពបានឲ្យដឹងទៀតថា ការដែលឧកញ៉ា តុប វីរ៉ាដា អាច ធ្វើអ្វីៗ តាម អំពើចិត្តគឺអាងស្បែកខ្លួន ជាមន្ត្រីយោធាមាន ការឃុបឃិតជាមួយ មន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ ព័ន្ធដទៃ ទៀត ដែលគិតគូរតែរឿង ផលប្រយោជន៍ ហើយបណ្តោយឲ្យ បទល្មើស កើតឡើង យ៉ាងរាលដាល ។ លើសនេះទៅទៀត ឧកញ៉ា តុប វីរ៉ាដា បានយកឈ្មោះ ក្រុមហ៊ុន យូនីគ្រីន មក បិទបាំងជំនួញឈើ ខុសច្បាប់របស់ខ្លួន ហើយ ដឹកជញ្ជូន ឈើចេញតាម ច្រកឡា ប៉ាខេ ដោយគ្មាន សមត្ថកិច្ចណា ទប់ស្កាត់ឡើយ។
មន្ត្រីអង្គការក្រៅ រដ្ឋភិបាលក៏បានលើក ឡើងដែរថា ឧកញ៉ា តុប វីរ៉ាដា ដែលអាង អំណាច ខ្លួនជាមន្ត្រីយោធា កំពុង ប្រើប្រាស់ ឈ្មោះក្រុមហ៊ុនយូនីគ្រីន ដើម្បីកាប់ឈើក្នុងព្រៃ ការពារ និងព្រៃអភិរក្ស ព្រៃសហគមន៍ ក្នុងស្រុកកោះ ញែក ដោយគ្មាន ញញើតអ្វីទាំងអស់ រួចដឹកជញ្ជូនទៅ ស្រុកយួនតាមច្រកឡាប៉ាខេ ដោយគ្មានការរំខានពី សមត្ថកិច្ចឡើយ។ ការដែល ឧកញ៉ា តុប វីរ៉ាដា ធ្វើអ្វីៗតាមអំពើចិត្តគឺ មានការជួយសម្របសម្រួល ពីលោក មើល សឿន និងពីលោក ឈួន សេរីវឌ្ឈន៍ នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកកោះញែក ដែលល្បី ល្បាញខាងប្រព្រឹត្ តអំពើពុករលួយជាយូរ មកហើយ។ ជាង នេះទៅ ទៀតលោក វង់ សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី និងប្រធាន មន្ទីរបរិស្ថានខេត្តនេះ គ៏អាច មានការ ពាក់ព័ន្ធផងដែរ ទើបមិនចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើក្នុងស្រុកកោះញែក ឲ្យបាន ទាន់ពេល វេលាឡើយ៕