លោកហាំវណ្ណ: មេបញ្ជាការវរសេនា តូចការពារព្រំដែន គោកលេខ៨៩១ បានឃុបឃិតគ្នាជាមួយ ក្រុមឈ្មួញ បើកដៃ ឲ្យនាំទំនិញ គេចពន្ធនិង ទំនិញខុសច្បាប់ ចូលប្រទេស កម្ពុជាយ៉ាង គគ្រឹកគគ្រេងតាម ច្រករបៀង ដែលខ្លួន គ្រប់គ្រង ដោយមិន ខ្វល់ទៅនឹងបទបញ្ជា របស់ថ្នាក់ដឹកនាំនោះ ឡើយ។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋរស់ នៅតាមបន្ទាត់ព្រំដែនខ្មែរ សៀមបានរាយការណ៍ នៅចុងសប្តាហ៍នេះ ថាបទ ល្មើស សេដ្ឋកិច្ចនៅ តាមបន្ទាត់ព្រំដែន ខ្មែរសៀម នៅតែបន្តកើតមានដដែល ទេហើយទំនិញ គេចពន្ ធស្ទើរ គ្រប់ប្រភេទ នៅតែអាចនាំ ចូលប្រទេសកម្ពុជា បានដដែលបើទោះ ជាមន្រ្តីរដ្ឋាភិបាល ព្រមានឲ្យទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាព ។
ជុំវិញបញ្ហា ដែលមន្ត្រីនគរបាល វរការពារព្រំដែនគោក លេខ៨៩១ ប្រចាំប៉ុស្ដិ៍លេខ១០ ស្ទឹងបត់ភូមិស្ទឹង បត់សង្កាត់ផ្សារ កណ្ដាល ក្រុងប៉ោយប៉ែត រងការរិះគន់ ពីប្រជាពលរដ្ឋមូល ដ្ឋានជាយូរមកហើយ ក្នុងករណី ឃុបឃិតប្រព្រឹត្ តបទ ល្មើសសេដ្ឋកិច្ច នេះកំពុងតែធ្វើ ឲ្យសេដ្ឋកិច្ចជាតិ ខាតបង់ ច្រើនតែរហូត មដល់សព្វថ្ងៃនេះ ថ្នាក់លើនៅរក្សាភាព ស្ងៀមស្ងាត់ នៅឡើយហើយ គេសង្ស័យថាអាចមាន ការឃុបឃិតគ្នាជា ប្រព័ន្ធ។ ទំនិញគេចពន្ធ នាំចូលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យភាគច្រើន ជាគ្រឿងឧបភោគបរិភោគ និងគ្រឿងសំណង់ ជាអាទិ៍ដែលទំនិញទាំង នោះភាគ ច្រើននាំយក ទៅលក់ក្នុងទឹកដី ខេត្តបាត់ដំបងនិង លក់ចែកចាយក្នុង ខេត្តបន្ទាយ មានជ័យ និងតាមបណ្ដា ខេត្តមួយចំនួន ទៀតទូទាំង ប្រទសកម្ពុជា ។
ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋខេត្តបន្ទាយមាន ជ័យបានស្នើដល់អាជ្ញាធរខេត្ តបន្ទាយមានជ័យគប្បី ត្រួតពិនិត្យមន្រ្តីជំនាញនៅតាមព្រំដែន ឲ្យបានល្អិតល្អន់ព្រោះ មន្រ្តីជំនាញមួយចំនួន នៅតាមព្រំដែនបាន ប្រើប្រាស់សិទ្ធិ អំណាចរបស់ខ្លួន ទៅប្រព្រឹត្តបទល្មើស ផ្សេងៗដើម្បីទាញយក ផលប្រយោជន៍ពិសេស បទល្មើសសេដ្ឋកិច្ច ដែលបញ្ហា ទាំងនេះកំពុងធ្វើឲ្យបាត់បង់ចំណូលថវិកាជាតិ ៕