ខេត្តសៀមរាប៖ រឿងអាស្រូវ របស់ប្រធាន មន្ទីរធនធានទឹក ខេត្តសៀមរាប ត្រូវបាន លាតត្រដាង ជាសាធារណះ។ នេះ បើតាម គេហទំព័រ ព័ត៌មាន ក្នុងស្រុកមួយ បានចេញផ្សាយ នៅព្រឹក១៩មករានេះ ។
បើ តាមព័ត៌មាន បានឲ្យដឹងថា លោកនួនគ្រឹះស្នា ប្រធានមន្ទីរ ធនធានទឹក ខេត្តសៀមរាប ត្រូវបាន មន្ត្រីថ្នាក់ ក្រោម បង្ហើប អោយ ដឹងថា ក្នុងរយះពេល ខ្ទង់១០ឆ្នាំមកនេះ រូបគាត់ពិតត្រូវ ប៉ាន់ខ្លាំងនឹង ការកិបកេង ថវិកាចំណាយ របស់មន្ទីរ ជាហេតុ ធ្វើអោយ រូបគាត់ ក្លាយជាអ្នកមាន ធំនោះ។
ហើយ ថវិកាដែល លោកនួនគ្រឹះស្នា បានកិបកេងនោះ រួមមានថវិកា ថែទាំនឹង ជុសជុលធារាសាស្ត្រ ថវិកាជុសជុល ឡាន រួមនឹង ប្រេង សំរាប់បូមទឹក ដាក់ស្រែ សង្គ្រោះស្រូវជាដើម ។ ក្នុងនោះ សម្រាប់ឆ្នាំ២០១៥ នឹង២០១៦ កន្លងទៅ ដែល មានការរឹត បន្តឹងប្រឆាំងអំពើពុករលួយ ក៏លោកប្រធានមន្ទីរ នួនគ្រឹះស្នា នៅតែបន្ត កិបកេងថវិកា ជាតិកាក់កប ដដែលបាន ប្រាក់ មិនតិច ជាង២០០លាន ក្នុងឆ្នាំៗខណៈមន្ត្រី ជាច្រើនរក លុយចាក់សាំងទៅធ្វើការ សឹងពុំបាន ហើយ សូម្បីប្រេង ដែល មានសម្រាប់ ប្រើនៅក្នុង មន្ទីរក៏ត្រូវលោកប្រធាននឹង បក្ខពួកយក ទៅប្រើក្នុង ប្រយោជន៍ ផ្ទាល់ខ្លួន ស្ទើគ្មាន់សល់។
សម្រាប់ឆ្នាំ២០១៦ លោកប្រធានមន្ទីរ នួនគ្រឹះស្នា បានឃុបឃិត ជាមួយលោក អនុប្រធានមន្ទីរយិនសុវណ្ណ នឹងលោកស្រីប្រធាន ការិយាល័យ រដ្ឋបាល ហៃសុមាលី លោកអនុប្រធានការិយាល័យ រដ្ឋបាល មិត្តវណ្ណា នឹងលោកអ៊ុំខាន់ រួមនឹងមន្ត្រីសំខាន់ ២រូបទៀត បានកឹបកេងថវិកាចំណាយ មិនតិច ជាង២០០លានរៀល ក្នុងនោះមួយផ្នែក គឺកិបកេង ថវិកាថែទាំ ធារាស្ត្រចំនួន៥កន្លែង ការកិបកេងប៉ោង ការចំណាយលើការ ជុសជុល រថយន្ត របស់ មន្ទីរប្រេងបូម ទឹក សង្គ្រោះ ស្រូវ ពលរដ្ឋការ ចំណាយលើ ផ្នែករដ្ឋបាល នឹងការជុសជុល សម្ភារៈបច្ចេកទេស មួយចំនួន តូចផងដែរ។
ចំពោះសម្ដី លោកប្រធាន គឹតែងយកថ្នាក់ ដឹកនាំមកបាំងមុខ ជាពិសេស លោករដ្ឋមន្ត្រីនឹងមន្ត្រីសំខាន់់ របស់ក្រសួង២រូប ដើម្បី បំបាក់ ស្មារតី មន្ត្រីតូចតាច។
ដោយឮ សម្ដី យកថ្នាក់ដឹក នាំ មកនិយាយនោះ បានធ្វើអោយ មន្ត្រីទាំងជាង៣០រូប ខ្លាចបារមីលោកប្រធាន នឹងអ្វី ដែលលោក ប្រធាន សម្រេច គឺគ្មានអ្នក ហ៊ានតវាឡើយ៕