ក្រុមអ្នករត់ការ នាំចូលទំនិញវិនិយោគ តាមច្រកព្រលានយន្តហោះ អន្តរជាតិភ្នំពេញ មួយចំនួន បានឲ្យដឹង ថា មន្ត្រីគយ នៅច្រកនេះ ដែលស្ថិតក្រោម ការគ្រប់គ្រង របស់លោក ហ៊ីវ សុធារិទ្ធ កំពុង ប្រព្រឹត្ត អំពើពុករលួយ យ៉ាងពេញ បន្ទុកគ្មានញញើត ។ ពួកគេបាន តម្រូវឲ្យបង់ លុយសម្រាប់ឯកសារ ប្រតិវេទន៍គយ ក្នុង មួយឯកសារចាប់ ពី៤៥ដល់៧៥ដុល្លារ ដោយគិតតែលើឯកសារ ដែលមានភាពត្រឹមត្រូវ ចំណែកឯកសារមាន កំហុសតិចតួច ត្រូវគេ កោសរូស តាមអំពើចិត្ត ។ ប្រភពបានបង្ហើប ឲ្យដឹងទៀតថា សម្រាប់ឈ្មួញ ដែលនាំចូលទំនិញ ខុសច្បាប់ ទំនិញគេចពន្ ធនិង ទំនិញ បង់ពន្ធមិន គ្រប់គឺជាប្រភព ចំណូលដ៏ ធំរបស់លោក ហ៊ីវ សុធារិទ្ធ និងបក្ខពួក ដែលជាហេតុធ្វើឲ្យ រដ្ឋត្រូវខាតបង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងមួយខែៗ ។
រឿងអាស្រូវ ពុករលួយរបស់ លោក ហ៊ីវ សុធារិទ្ធ ប្រធានការិយាល័យ គយច្រកព្រ លានយន្តហោះ អន្តរជាតិភ្នំពេញត្រូវ បានក្រុមអ្នករត់ការនាំចូល ទំនិញវិនិយោគ និងមជ្ឈដ្ឋាននានា រិះគន់ជាបន្តបន្ទាប់ ក៏ប៉ុន្តែលោក គុណ ញឹម ដែលជាមេគយ ធំនៅ តែបណ្តោយឲ្យ លោក ហ៊ីវ សុធារិទ្ធ និងបក្ខពួកធ្វើអ្វីតាម អំពើចិត្ត។ បញ្ហានេះ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះលោក ហ៊ីវ សុធារិទ្ធ គាប សង្កត់ យ៉ាងខ្លាំងទៅ លើអ្នកនាំ ចូល ទំនិញវិនិយោគ ហើយបែរជាឃុបឃិត បើកដៃឲ្យ ឈ្មួញមួយ ចំនួននាំចូល ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិន គ្រប់តាមអំពើចិត្ត ។ ជាងនេះទៅទៀត លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ ក៏គួរពិនិត្យមើលភាព មិនប្រក្រតីដែល កើតឡើង នៅច្រកព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ជាបន្ទាន់កុំឲ្យលោក ហ៊ីវ សុធារិទ្ធ និង បក្ខពួកធ្វើអ្វីៗ តាមអំពើចិត្តទៀត ។
ប្រភពពីក្រុមអ្នករត់ការ នាំចូលទំនិញវិយោគ តាមច្រកព្រលានយន្តហោះអន្តរជាតិ ភ្នំពេញបានឲ្យដឹងទៀតថា ពួកគេ ត្រូវបង់លុយ ឲ្យមន្ត្រីគយតាម ផ្នែកនីមួយៗដូចជាៈ ចំនួន៥ ដុល្លារសម្រាប់ មន្ត្រីគយទទួល ផែនផ្នែកចុះ លេខឈ្មោះ ធឿន, បង់២០ ដុល្លារសម្រាប់ មន្ត្រីគណនេយ្យឈ្មោះ សារ៉ាន់, បង់១០ដុល្លារ សម្រាប់ប្រធានផ្នែកត្រួតពិនិត្យ និង ១០ដុល្លារ ទៀត ផ្នែកកូនចៅ មន្ត្រីគយខាងត្រួតពិនិត្យ, បង់២០ដុល្លារសម្រាប់មន្ត្រីគយផ្នែក កាត់ស្តុក បញ្ជុះឯកសារ, បង់៥ដុល្លារឲ្យអនុប្រធានការិយាល័យជាចុងបញ្ចប់នៃការបង្ហើយ ឯកសារ?។ ចំណែកទំនិញវិនិយោគនាំចេញក្នុងមួយឯកសារត្រូវបង់លុយ៣៥ដុល្លារ ដូច្នេះក្នុងមួយថ្ងៃៗ លោក ហ៊ីវ សុធារិទ្ធ និងបក្ខពួកប្រមូលលុយបានយ៉ាងច្រើនព្រោះគេគាបសង្កត់ ទាំងឯកសារស្របច្បាប់និងឯកសាមិនស្របច្បាប់។ ការដែលលោក ហ៊ីវ សុធារិទ្ធ និងបក្ខពួក អាចអាចធ្វើអ្វីៗតាមអំពើចិត្តគឺមានការបើកដៃពីលោក គុណ ញឹម ដែលជាមេគយធំផងដែរ ?៕