មេ​ឈ្មួញ​ឈើដ៏ធំ​ប្រចាំខេត្តស្ទឹង​ត្រែង​ ឈ្មោះ​យាយព្រឿង​អាច​ដោះលែ​ង?

ឡឺល្បីឈ្មោះ មេឈ្មួញឈើដ៏ធំ ប្រចាំខេត្តស្ទឹងត្រែង  ឈ្មោះ ហេង សំនៀង ហៅ  យាយព្រឿង អាច ត្រូវតុលាការ ដោះលែងឲ្យនៅក្រៅ ឃុំនៅថ្ងៃទី២៥  ខែធ្នូ ឆ្នាំ ២០១៧  ដើម្បីឲ្យបានមុន ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន- យួន។ បញ្ហា នេះកំពុងធ្វើ ឲ្យមជ្ឈ ដ្ឋាននានា មានការភ្ញាក់ផ្អើល ហើយតាមដាន ដោយយកចិត្តទុកដាក់  ហើយសង្ឃឹមថា ក្រសួង និង ស្ថាប័ន ពាក់ព័ន្ធក៏គួរពិនិត្យឡើងវិញ  ។ មន្ត្រីរាជការ និងប្រជាពលរដ្ឋក៏ ដូចជាមន្ត្រី អង្គការក្រៅ រដ្ឋាភិបាលបានលើក ឡើងថា ប្រសិន បើឈ្មួញយួនឈ្មោះ  យាយព្រឿង ត្រូវបាន  ដោះលែងនៅថ្ងៃទី២៥  ខែមករា ឆ្នាំ២០១៧ ពិតមែន គឺយុទ្ធនា ការ បង្ក្រាប បទល្មើសព្រៃឈើនា ពេលកន្លងមកក្លាយទៅ ជារឿងឥតប្រយោជន៏? ហើយថ្នាក់ដឹកនាំ ក្រសួងយុត្តិ ធម៌គួរពិនិត្យមើល  ចំណាត់ការភាពមិន ប្រក្រតីរបស់មន្ត្រីតុលាការ ជាបន្ទាន់វីញផង ។

មេឈ្មួញយួនឈ្មោះ  ហេង សំនៀង ហៅយាយព្រឿង  ត្រូវសមត្ថ កិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែតុលា  ឆ្នាំ២០១៦ ពីបទប៉ុនប៉ង លួចវត្ថុតាងនិងប្រឆាំងអ្នក  រាជការសាធារណៈ ពេលកំពុងបំពេញការងារ នៅក្នុងឃុំអូរប្ញស្សី កណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។  ក្រោយមកសំណុំរឿងរបស់  យាយព្រឿង ត្រូវបានបញ្ជូន មកសាលាដំបូង  រាជភ្នំពេញ ហើយត្រូវសាលា ដំបូងរាជធានី ភ្នំពេញសម្រេចឃុំខ្លួន ឈ្មួញយួនម្នាក់នេះ នៅក្នុង ពន្ធនាគារព្រៃស ។ ឥឡូវនេះ ស្រាប់តែលេចឮព័ត៌មាន ស្តីពីការដោះលែង  យាយព្រឿង ឲ្យនៅ  ក្រៅឃុំនៅថ្ងៃទី២៥  ខែមករា ឆ្នាំ២០១៧។ និយាយ ពីយាយព្រឿង  មានប្តីជាមន្ត្រីនគរបាល ក្នុងខេត្តស្ទឹងត្រែង  ហើយក៏មានកូនប្រុស ជាមន្ត្រីនគរបាលផង ដែរ ធ្វើឲ្យ សមត្ថកិច្ចក្នុង ខេត្តស្ទឹងត្រែង  មិនហ៊ានប៉ះ  ពាល់យាយព្រឿង ដែល ជាមេឈ្មួញ ល្បីខាងប្រមូល ទិញឈើនិងដឹក ជញ្ជូន ឈើខុសច្បាប់ ចេញពីខេត្តស្ទឹងត្រែង យកទៅលក់នៅស្រុកយួនទាំងថ្ងៃទាំងយប់គ្មានសមត្តកិច្ចណាហ៊ាននៅក្បែរឡើយ ៕

16237050_262549330832701_1685185593_n 16215644_262549287499372_1696673766_n