លោក​ ឃឹម ​​សូម៉ាលី ​គយនៅផ្សារ​រ៉ា កំពុងសប្បា​យកើប​លុយពីរទេះដឹក​ទំនិញ ​ចេញពីដី​ថៃ

ក្រុង​ប៉ោយប៉ែ​ត​៖ ​ប្រជា​ពល​រដ្ឋ​ជា​អាជី​វ​ក​រ ​រ​ក​ស៊ីនាំ​ទំ​និ​ញ​ចេ​ញ​ពី​ថៃ​ ​តា​ម​រទេះបា​ន​និយា​យត​គ្នា​ថា ​លោក​ ហ៊ុ​យ​ សុ​ជាតិ​ ប្រ​ធាន​គ​យ ​ច្រ​ក​ទ្វារ​អ​ន្ត​រ​ជា​តិប៉ោ​យ​ប៉ែ​ត ​បា​ន​និង​កំ​ពុ​ងបើ​ក​ភ្លើ​ងខៀ​វ​ ​ឲ្យលោ​ក​ ​ឃឹម​ ​សូ​ម៉ាលី​​ប្រធាន​ទទួល​បន្ទុ​ក​ពិ​និត្យ​រ​ទេះ​ដឹ​កទំ​និ​ញ​ចេញ​ពី​ថៃ​ ប្រ​ព្រឹត្ត​​អំពើ​ពុ​ក​រលួ​យ​ជា​ចំ​ហរ​ ​ ដើ​ម្បី​ប្រ​មូ​ល​លុយ​ចិ​ញ្ចឹ​ម​មេ​ ព្រោះ​ថា​បើ​មិ​នមា​ន​កា​រ​បើក​ភ្លើ​ង​ខៀវ​ពី​លោ​ក ​ហ៊ុ​យ ​សុ​ជា​តិទេ​ ​ក៏​លោ​ក ​ឃឹម​ ​សូម៉ា​លី​ មិន​ហ៊ាន​ប្រព្រិត្ត​បទ​ល្មើស​ជា​ចំហ​រ​ដូ​ចនេះ​ដែ​រ​។តាម​សេចក្តី​រាយ​ការណ៏​ពីប្រ​ជាព​លរ​ដ្ឋបាន​ឲ្យដឹ​ង​ថា​ លោក​ ឃឹម​ សូ​ម៉ាលី​បាន​ប្រើបុ​គ្គលិ​កត្រួ​ត​ពិនិត្យ​រាល់​រទេះ​ទំ​និញ​ដឹក​ចេញ​ពីដី​ថៃ ​ជាបុ​គ្គលិក​ស៊ីវិ​លដែល​គេ​និយម​ហៅថា​ចៃគ​យ​  មិន​មែន​ជាម​ន្ត្រីគ​យ​ ដោយ​ស្លៀក​ពា​ក់ខោ​អា​វឈុត​អង្គរ​ក្ស ​ឈរ​ចាំ​ត្រួតពិ​និត្យ​រទេះ​ និង​រាយ​ការ​ណ៏ទៅ​ស្នាក់​ការ​ត្រួត​ពិនិត្យ​រទេះនៅ​ផ្សារ​មង្គល​(ផ្សា​ររ៉ា​ថ្មី)​ បណ្តាល​ឲ្យម​ហាជន​ងឿង​ឆ្ងល់ថា​ ​កិច្ចកា​រនេះ​ជាកិ​ច្ចកា​ររ​ប​ស់រដ្ឋ​ ហេតុ​អ្វីបា​នជាលោ​ក ​ឃឹម​ សូ​ម៉ាលី​ ក្លាហា​នបំ​ពាន​ច្បាប់​ ហ៊ាន​ប្រើចៃ​គយក្រៅ​ក្រ​បខ​ណ្ឌរ​ដ្ឋ​ ឲ្យ​ត្រួត​ពិនិត្យ​រទេះដឹ​កទំ​និញ​ទៅវិញ​ បញ្ហាមិ​ន​ប្រក្រតី​នេះ ​គេជឿ​ជាក់​ថា​  លោក​ហ៊ុយ ​សុជា​តិ​ ប្រធាន​គយ ​ច្រកទ្វា​រ​អន្តរ​ជាតិ​ប៉ោយប៉ែ​ត​ ច្បាស់​ជា​បាន​ដឹង​តែ​ធ្វើមិ​នដឹ​ង​  អា​ចថា​លោក​ ឃឹម​ សូម៉ា​លី ​ជាអ្នក​រក​ស្រូវ​អង្ក​រ​ចិញ្ចឹ​ម​មេទៀ​តផ​ង។

​មួយ​វិញទៀ​ត ​ប្រជាព​លរដ្ឋ​ជាអា​ជីវក​របាន​ឲ្យដឹ​ងទឿ​តថា ​មន្ត្រីគ​យក្រោ​មឧវាទ​លោក ​ឃឹម​ សូ​ម៉ាលី ​ពុំបាន​ធ្វើការ​ត្រួត​ពិនិត្យ​ឆែក​ឆេរ​ទំនិញ​នៅក្នុង​រទេះ​ឲ្យបា​នម៉ត់​ចត់​នោះឡើយ​ ព្រោះ​អ្នករ​កស៊ី​ជ្រែអី​វ៉ាន់​គេច​ពន្ធ​ គេបា​ន​សម្រ​ប​សម្រួល​ជាមួ​យលោ​ក ​ឃឹម​ សូម៉ា​លី ​ជាមុ​នរួ​ចអស់ហើ​យ​ ដោយ​តម្រូវ​ឲ្យប​ង់ខែ ​រឺប​ង់​ប្រចាំថ្ងៃ​​ដូចជា​ក្នុងរទេះ​មាន​ជ្រែប​ង្កប់​ទំនិញ​គ្រឿងប្រ​ណិតត្រូ​វបង់​ពន្ធខ្ពស់​ តែដោ​យសារ​មាន​ការ​សម្របស​ម្រួល​គ្នា ​រវាង​គយរ៉ា​ និង​ឈ្មួញ​ខិលខូច​ ទើ​បពុំមាន​បង់ព​ន្ធទំនិញ​ប្រណិត​ខាងលើ​បណ្តាល​ឲ្យរដ្ឋ​ត្រូវ​បាត់ប​ង់ថវិ​កាដែល​បាន​មក​ពីចំ​ណូលព​ន្ធជា​ច្រើន។​តាម​ប្រភព​ព័ត​មាន​ឲ្យដឹ​ងទៀ​តថា ​ដោយមា​នកា​រ​ពុក​រលួយ​ចេះស​ម្រប​សម្រួល​គ្នា​ស៊ី​សង្វាក់​ ទើប​មាន​ការ​បង់​លុយ​គិតតា​មរ​ទេះគ្មា​នកា​រ​ត្រួត​ពិនិ​ត្យ ​ក្នុង​មួយ​រទេះត្រូ​វ​បង់​ពី១​០​ទៅ២០​ម៉ឺន​រៀល​តាម​រទេះមា​នទំ​និញ​តិច​រឺច្រើ​ន​ និង​គ្មាន​ចេញវិកយ័ប​ត្រទេ​ ​ដែលផ្ទុ​យ​ពីបទ​បញ្ជារ​ប​ស់​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​និង​ អង្គ​ភាពប្រ​ឆាំងអំ​ពើពុក​រលួយ។​មួយ​វិញទៀ​ត​ លោក​ ឃឹម​ សូ​ម៉ាលី​ បាន​ទទួលម់ៅ​ផែន​ការ​ប្រមូល​លុយ​ពីរទេះ ​ប​ង់ឲ្យទី​ស្នាក់កា​រគយ​ច្រកទ្វារ​ប៉ោយ​ប៉ែត​រៀង​រាល់​ខែ​ ហេតុ​ដូច្នេះហើ​យ​ ទើប​លោក​គយ​រូប​នេះជិះ​សេះ​លែង​ដៃក្នុ​ងការ​ប្រមូល​លុយ​ពី​រទេះ​ ធ្វើ​ការ​សម្រប​សម្រួល​និង​ឃុប​ឃិត​ជាមួយ​ឈ្មួញរក​ស៊ីជ្រែ​ទំនិញ​គេច​ពន្ធ​ ដោយប្រ​មូលលុ​យគ្មា​នការ​ត្រួត​ពិនិត្យ​និង​គ្មាន​វិក័យបត្រ​ ទើប​ធ្វើឲ្យរ​ដ្ឋខា​តប​ង់​ចំណូលព​ន្ធ​យ៉ាង​ច្រើន​។​ អំពើ​ពុក​រលួយ​របស់​គយត្រួ​តពិនិត្យ​រទេះ​នៅច្រ​កប៉ោ​យ​ប៉ែ​ត​ ដែល​ត្រូវ​បា​នលោក​ ឃឹម​ សូ​ម៉ាលី ​ប្រព្រិត្តិ​យ៉ាង​រលូន​ គឺជា​ដំបៅ​មហារីក​ គួរតែ​ ក្រសួង​សេដ្ឋកិ​ច្ចនិ​ងហិរញ្ញវត្ថុ​ និ​ង​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចុះត្រួ​ត​ពិនិត្យ ​ដើម្បីទ​ប់ស្កាត់​ការ​បាត់​បង់​ចំណូលព​ន្ធ​របស់​រដ្ឋ​៕​(មានតភាគ)

FB_IMG_1485240770741