សមត្ថ​កិច្ចច្រក​ភ្នំដិនជាអ្នកបើកភ្លើង​ខៀវ ​ឲ្យឈ្មួញនាំ​ចូលទំនិញ​គេចពន្ធ​ម៉ាសេ​រី?

កាលពីថ្ងៃទី២៣  ខែមករា ឆ្នាំ២០១៧  សមត្ថកិច្ចចម្រុះ ខេត្តកណ្តាល បានឃាត់រថយន្ត មួយគ្រឿង ដែលដឹកអង្ករ និងទំនិញគេចពន្ធ យ៉ាងសំពីងសំពោង  ដែលឈ្មួញនាំ ចូលពីស្រុក  យួនតាមច្រក ភ្នំដិន ហើយត្រូវបាន គេដឹងថាឈ្មួញមាន ការ ឃុបឃិតជាមួយ មន្ត្រីជំនាញនិង  សមត្ថកិច្ចពាក់ព័ន្ធនៅ ច្រកនោះតែម្តង ។ ម្ចាស់ ទំនិញដែល ត្រូវសមត្ថកិច្ចចម្រុះបង្ក្រាប នោះ ត្រូវគេដឹងថារស់នៅ ក្នុងភូមិផ្សារ ឃុំភ្នំដិន  ស្រុកគិរីវង់  ខេត្តតាកែវ ហើយជួល រថយន្តដឹក ទំនិញ ទាំងនោះ យកមកលក់ឲ្យ ម៉ូយនៅខេត្តកំពង់ស្ ពឺ។ តាមរយៈ ការបង្ក្រាបរបស់សមត្ថកិច្ច ចម្រុះ ខេត្តកណ្តាល ជាភស្តុតាង បង្ហាញឲ្យឃើញថា  ទំនិញគេចពន្ធនៅ តែបន្តហូរចូល តាមច្រកភ្នំដិន  ខេត្តកាកែវ យ៉ាង ពេញបន្ទុក ដោយសារ មាន ការឃុបឃិត ជាប្រព័ន្ធ ។

នៅក្នុងការបង្ក្រាបរថយន្តដឹកអង្ករនិងទំនិញគេចពន្ធកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចចម្រុះរកឃើញអង្ករយួនរូបសញ្ញាមនុស្សជិះក្របីចំនួន៨០បាវស្មើ នឹង៤តោន ពូកចំនួន១០០ កម្រាលពូក១០០ មុង១០០ដែលសុទ្ធតែជាទំនិញគេចនាំចូលតាម ច្រកភ្នំដិន។ ក្រោយពេលបង្ក្រាបសមត្ថកិច្ចចម្រុះបានបញ្ជូនទំនិញទាំងនោះទៅទីបញ្ជាការ មូលដ្ឋានអាវុធហត្ថស្រុកកណ្តាលស្ទឹង ដើម្បីចាត់វិធានការតាមនីតិវិធី ហើយបញ្ហានេះត្រូវបាន មជ្ឈដ្ឋាននានាតាមដានដោយយកចិត្តទុកដាក់ផងដែរ។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋទូទៅបាន អំពាវឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព កុំឲ្យឈ្មួញ នាំចូលអង្ករ ត្រី ក៏ដូចជាទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកភ្នំដិនស្រេចតែអំពើ ចិត្តទៀត ហើយគួរចាត់វិធានការតាមច្បាប់ទៅលើក្រុមមន្ត្រីពុករលួយនៅច្រកភ្នំដិនដើម្បីជា ការព្រមាន។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចតូចតាចនៅច្រកភ្នំដិនបានឲ្យដឹងថា បច្ចុប្បន្នមេគយ ប្រចាំច្រកនេះ ក៏ដូចជាមេនគរបាលអន្តោប្រវេសន៍និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រកនេះ នៅតែ ឃុបឃិតគ្នាបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ យ៉ាងពេញបន្ទុក ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា គួរពិនិត្យឡើងវិញនិងចាតរ់វិធានការទប់ស្កាត់ជាបន្ទាន់ដើម្បីកុំឲ្យរដ្ឋត្រូវខាតបង់ចំ ណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត។ ដោយហេតុថា មានទំនិញគេចពន្ធជាច្រើនប្រភេទ ត្រូវឈ្មួញនាំចូលតាមច្រកភ្នំដិន ហើយសូម្បីតែត្រីខុសច្បាប់និងអង្ករក៏ឈ្មួញអាចនាំចូល តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវដែរ៕

16295255_263030984117869_1623918011_n 16343638_263030770784557_839733105_n 16237270_263030730784561_1546834762_n