រឿងដី​ស្រែ​ប្រាំងមាត់​បឹងទន្លេ​សាបខេត្ត​កំពង់​ធំទឹកភ្នែក​ប្រជាពរល​រដ្ឋហូរ​គ្មាន​ទីបញ្ចប់​ជាល្បិច​របស់ ​លោក អ៊ុក​ សំអ​ន ?

ខេត្ត​កំ​ពង់ធំ​ ៖​ ថ្មីៗ​នេះ ​ក្រោយ​ពី​លោក​ អ៊ុត សំអន ត្រូវបា​ន​ព្រះ​​​ម​ហា​​ក្ស​ត្រ​ដកចេញពីតំណែង​ហើ​យ គេតែង​ឃើញ​មាន ប្រជា​ពល​រ​​ដ្្ឋ​​ចំ​នួ​ន៤ឃុំ រួមមាន ឃុំជ្រា​ប់ ឃុំកកោះ​ ឃុំ​​តាំងក្រសាំង ឃុំព្នៅ​ ក្នុង​ស្រុក​​សន្ទុក ខេត្ត​កំពង់ធំ ផ្ទុះការតវ៉ាខឹងសប្បានឹង​លោកអ៊ុក សំអន ជា​ចៅហ្វាយ​ខេត្ត​​អស់​​តំណែង ពួក​គាត់​បា​ន​​ឲ្យ​​ដឹងថា ​លោកអ៊ុក សំអន បា​ន​​ឃុ​បឃិត​ជាមួយ​អ្នក​មា​ន​​លុ​យ អ្នកមាន​អំណា​​ច យកគ្រឿង​ចក្រ​ទៅ​ទន្ទ្រាន​កាន់កា​ប់​ដី​ព្រៃ​លិច​ទឹ​ក​​ក្នុ​ង​​​តំបន់​ហាមឃាត់​ដោយ​​គ្មា​ន​​ញ​ញើ​ត​អ្វី​ទាំងអស់ ​។

ពួ​កគាត់បាននិយាយពេញៗ​មាត់​ថា​ ពួកគាត់​នៅ​តែ​គោរព​ស្រលា​ញ់គាំ​ទ្រ​ និង​ត្រូវ​កា​រ​សម្ដេ​ច​តេ​ជោ ​ហ៊ុន សែន ជា​មេដឹ​ក​នាំជា​រៀង​រ​ហូត ។ ប៉ុន្តែ កន្លង​មក ទង្វើអា​ក្រក់​រ​ប​ស់​លោក អ៊ុក សំអន​ ចៅ​ហ្វាយ​​ខេត្ត លោក យស​ ​បញ្ញា​រិទ្ធ ចៅហ្វាយ​ស្រុកសន្ទុក លោក​ ​អ៊ឹម ឆន រងចៅហ្វាយស្រុកស​ន្ទុក​ ​លោក សន វឿន ស្មៀន​ឃុំកកោះ និងមន្ត្រីខិ​លខូច​​ពុ​ក​រលួយតាម​ម​​ន្ទី​រក្នុងខេត្តមួយ​ចំនួន​​ទៀត​ ​​បាន​ធ្វើ​អោ​យ​ប្រ​ជាពល​រដ្ឋមា​ន​ការថ្នាំ​ងថ្នាក់រហូ​តឈានទៅដ​ល់កា​រ ​ខឹ​ងគោ​ វាយរទេះ ទៀតផង ។

ជាក់​​ស្តែ​ង ជម្លោះដី​ធ្លី​ស្រែ​ប្រាំង​វាល​ក្រោ​ម​ដែ​លស្ថិ​តនៅ​ចំណុ​ច​ខាង​ជើងស្ទឹងតូច​ ​កែង​អន្លង់​ព្រីង បឹងចាមបាច បឹងព្រួស បឹងទឹក​ពុល នឹង បឹង​ប្រ​វឹក​ក្នុង​ទឹកដី​ឃុំ​ភ្នៅ ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ ក្រុម​ឈ្មួញ​ដែល​មាន​មេ​ក្លោង​ឈ្មោះ សន វឿន ជាមន្ត្រី​ស្មៀន​​ឃុំ​​ក​កោះ និង ឈ្មោះជា រ៉ាវី ជា​មេ​ប​ញ្ជា​ការ​រ​ងប៉េ​អឹ​ម​ខេត្ត​​​​​សៀម​រាបនៅ​តែប​ន្ត​ប្រើល្បិ​ចក​ល​រៀ​បចំឯក​សារ តាមរបៀប​​ពុក​រលួយ​យកទៅប្រឆាំង​និ​ង ស.ជ.ណ លេខ១​០​.៤៤ចុៈថ្ងៃ​ទី​២​២ ខែ​កក្កដា ឆ្នាំ២០១៤ របស់ទីស្តី​កា​រគ​ណៈ​រ​ដ្ឋម​ន្ត្រី​ក្នុ​ង​ចេ​ត​​​នាមើលងាយប្រមុខ​ថ្នា​ក់​នាំ​រា​ជរដ្ឋាភិបាល​ ។ ​រហូត​មកដល់​​ពេ​ល​នេះ​មិ​នទា​ន់​នឹ​ងដោះស្រាយផង​ឥ​ឡូវនេះ មាន ក្រុមហ៊ុ​ន​ បា​វ​ហ្វេង អ៊ិន​ធើ​ណេសិ​ន​ណ​ល អេ​ហ្រី្គ​ខ​ល​ធី​រ័​លឌី​វេ​ឡុប​មិន​ បាន​យកគ្រឿ​ងចក្រជាច្រើន​គឿង​ទៅជួ​ស​ជុ​លផ្លូវ និងលើកទំ​នប់ព័​ទ្ធ​យកដីរ​ប​ស់​រដ្ឋ ដែ​លក​សិ​ករកំពុងអា​ស្រ័​យផលជាង​១៥៦​៦​ហិកតាឱ្យ​ទៅ​ក្រុ​ម​ហ៊ុ​នឯកជ​ន ដែល​ស្ថិ​ត​នៅ​​​ក្នុងតំ​បន់​ហាមឃាត់ភូ​មិ​សាស្រ្ត​ ​ឃុំជ្រាប់​ ​ឃុំព្នៅ​ ​ឃុំតាំ​ងក្រ​សាំ​ង​ និងឃុំក​កោះ ស្រុក​សន្ទុ​កដោ​យ​បំ​ពានលើអនុក្រិត្យ​ និង ស.ជ.ណ រ​បស់​រាជ​រដ្ឋា​ភិ​បា​លទៀត ។

សូមបញ្ជា​ក់​ថា ការយកចិត្ត​ទុ​កដាក់ របស់សម្តេ​ច​តេជោ ​​​ហ៊ុ​ន សែន ក្នុងក​រណី​ជ​ម្លោះដីធ្លី​នេះ​កំ​ពុង​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍យ៉ាងខ្លាំងទៅ​លើ​​ចំណាត់ការរ​ប​ស់ម​ន្ត្រី​អាជ្ញាធរ មួ​យ​ចំនួន ដែលស​​ម្តេ​ចតេជោ ហ៊ុន សែន ហៅ​ថា​មន្ត្រី(គ្រា​ប់​ល្ពៅ​)។​ ដោយហេ​តុ​ថា គ្រប់រឿ​ង​ជម្លោះដីធ្លី អ្នកមានលុ​យ​ អ្ន​កមា​ន​អំ​ណា​ច តែងតែឈ្នះ​ប្រជាពល​រ​ដ្ឋទន់ខ្សោយ ហើយចំណាត់កា​រ​រ​បស់​ម​ន្ត្រី (គ្រាប់ល្ពៅ) ត្រូវប្រឈ​ម​នឹងការរិះ​គ​ន់ថាមានភាពមិន​ប្រក្រតី​ ។

ជា​ការពិតអ្នកភូមិដែ​ល​ជាប្រជាពលរ​ដ្ឋ​ទ​ន់ខ្សោយតែងតែ​រ​ងគ្រោះ​ដោ​យសារអ្នក​មានលុយ អ្នកមានអំណាច បំពានលើដីធ្លីពួ​ក​គាត់​ ប៉ុន្តែនៅទី​​បំផុត ពួកគាត់ ត្រូ​វប្រឈមមុខនឹងកា​រ​គំរា​ម​កំ​ហែ​ងជាប់គុកច្រ​វ៉ា​ក់ ដោយសារតែការ​ត​វ៉ា ការពារដី​ធ្លី​រ​បស់​ខ្លួ​​ន​យ៉ា​ងអយុត្តិធ​ម៌ ​។​

លទ្ធផលឆ្នោតឆ្នាំ ២​០​១៣ គឺជាសារមួយបញ្ជា​ក់​យ៉ាងច្បាស់ទៅ​កា​ន់ពួកមន្ត្រីខិល​ខូច និង មន្ត្រីពុក​រ​លួយ មន្ត្រីតុ​លាការ​កាត់ក្ដីតាម​ទឹ​​កលុយអោយ​ចេះ​ភ្ញាក់រលឹកកែខ្លួ​ន​ជ​ម្រុះ​ទង្វើអា​ក្រក់កន្លង​ម​កចោ​​លហើយខិ​ត​ខំ​​សាងអំ​ពើ​ល្អដើម្បីឆក់យ​ក​បេះដូង​រា​ស្ត្រម​កវិញ ។ ប៉ុន្តែក្រុម​ពួក​មន្ត្រីអស់សាច់មួ​យ​ចំនួនតូច​ខាងលើ​នៅតែ​មិនកែខ្លួន​ហើយបន្តប្រព្រឹត្តរឿ​ងអាក្រក់កាន់​តែ​ច្រើន​ទៅ​ៗ ។ ពួកមន្ត្រីខិលខូច​ទាំងនោះ ពូកែណាស់ខាង​លូនក្រា​ប​លុត​​ជង្គង់នៅចំពោះមុខ​ថ្នា​ក់ដឹ​ក​នាំ​ ​តែនៅ​​​ពីក្រោយខ្នងថ្នាក់ដឹកនាំវិ​​ញ​ជា​ន់ករម​ន្ត្រី​តូចតា​ច​និងរាស្ត្រទន់ខ្សោយគ្មា​ន​ត្រា​ប្រ​ណី​ ។

ពួកគាត់និ​យាយ​ខ្សឹបខ្សៀវ​គ្នា​ថា គួរ​អោយ​អា​ណិត​ដល់ឯកឧត្ត​ម​ សុខ លូ ទើប​តែ​នឹង​ឡើង​កាន់​តំណែងថ្មី​មិន​ទាន់​បាន​​ ​១ខែ​ផង ដើរតែដោះ​ស្រា​យ​រឿងក្តី​​របស់​មន្ត្រី​​ខិ​ល​​​ខូ​ច​ដែល​បាន​បន្សល់ទុ​កអោយ​ឯក​ឧត្តម​​ទទួល​រង​​ថ្ម​បាក់ ។

ពល​រដ្ឋ​រំពឹងទុក​ថា ពី​ពេល​នេះ​តទៅ​ឯក​ឧត្តម​ សុខ ​លូ ច្បាស់​ជា​ចា​ប់ផ្ដើមដុះ​​ក្អែល​ម​ន្ត្រីខិលខូច ហើយជា​​​​ពិសេសដ​ល់ពេ​ល​​ត្រូវកាត់​សាច់​ស្អុយ​​​ក្រ​វាត់ចោលហើយ បើសិនជាអា​​ច​កា​ត់​សា​ច់ស្អុយចេញ និងផ្តល់​យុត្តិធម៌ ​ដោះស្រាយបញ្ហាអ​យុត្តិ​ធ​ម៌​ក្នុង​ខេត្ត​កំពង់​ធំបាន នៅឆ្នាំ ២០១៧ និង ២០១៨ មិនបាច់ឃោសនាក៏ឈ្នះ​ឆ្នោត​ដែរ ៕

photo6082489726788544425