បែក​ធ្លាយ​ទំនាស់​ផលប្រ​យោជន៍ផ្ទៃ​ក្នុងយ៉ាង​ខ្លាំងខ្លា​ច្រក​ទ្វារអន្តរ​ជាតិ​ព្រំដែន​បាវិត

ស្វាយរៀង ៖ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅនេះលោក​ឧត្តមសេនីយ៍ទោ ព្រំ​ឌុ​ច បូរ៉ា​នឿន តំណាង​ឲ្យ​នាយកដ្ឋាន​នគ​បាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​ប្រតិភូ​ចុះទៅ​ត្រួតពិនិត្យ និង​ប្រជុំ​ដោះស្រាយ​ករណី​រៀបចំ​រចនា​សម្ពន្ធ័​ការងា​ររបស់​ថ្នាក់ដឹកនាំម​ន្ត្រី​នគ​បាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត និង​ការ​បែកធ្លាយ​ដល់​អ្នក​សារព័ត៌មាន​នោះ​យ៉ាងណា​ទេ​មក​ទល់​ថ្ញៃនេះ​។​ជុំវិញ​រឿង​ចោទថា លោក គន្ធា សីហា អនុប្រធាន​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​បាវិត​ទើប​ឡើង​តំណែង​ថ្មី ធ្វើ​ភ្លៀង​ផ្គរ​ប្រមូលប្រាក់​ពី​ឈ្មួញ​នាំ​ចេញ​នាំ​ចូល​គេច​ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ដែល​ឈ្មួញ​បង្កប់​ទំនិញ​ចូលមក​ពី​ប្រទេស​វៀតណាម​តាម​រថយន្តក្រុង និង​យក​លុយ​ពី​ម្ចាស់​រថយន្ត​កុងតឺន័រ ធ្វើ​ឲ្យ​ផ្ទុះ​ជម្លោះ​ជាមួយ​ក្រុម​ឈ្មួញ និង​មន្ត្រី​ចាស់ៗ​នៅ​ច្រកទ្វា​ព្រំដែន​អន្តរជា​តិ​បាវិត​រហូត​បែកធ្លាយ​រឿង​មក​ក្រៅ​នោះ​វា​ជា​ការ​ពឹត​ណាស់​ដែល​រឿងរ៉ាវ​កើតឡើង​នូវ​ច្រកទ្វារ​មួយ​នេះ​ដែល​មិន​អាច​បិទ​បាំង​បាន ។​

ករណី​បែកធ្លាយ​បាន​បន្តទៀតថា ការចុះផ្សាយ​របស់​អ្នក​សា​ព័ត៌មាន​កន្លង​មក​ចោទថា លោក គន្ធា​សីហា ក្មួយ​លោក ខាត់ សារ៉ាត់ ជា​អនុប្រធាន​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត បាន​ប្រើ​អំណាច​ប្រមូល​លុយ​ពី​ឈ្មួញ​នាំ​ចេញ​នាំចូល​ទំនិញគេចពន្ធ ពី​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត និង​យក​លុយ​ពី​ម្ចាស់​កុងតឺន័រ​រហូត​បែកធ្លាយ បញ្ហា​ផ្ទុះ​ជា​ជម្លោះផ្ទៃក្នុង​ជុំវិញ​ការបែងចែក​លាភ​សក្កា​រះ​ដែល​គួរតែ​មាន​ការស៊ើបអង្កេត​ផងដែរ​ទៅលើ​លោក ខាត់ សារ៉ាត់ ដែល​ជា​ប្រធាន​នគរបាល​អន្តោ​ប្រ​វេស្តន៏​។​

មិនតែប៉ុណ្ណោះ មន្ត្រី​បាន​លើកឡើង​ថា​៖​លោក ខាត់ សារ៉ាត់ ព្រោះ​តែ​ចង់​ក្ដោប​យក​បទល្មើស​លាភ​សក្កា​រះ​អោយ​មូល​ក្នុង​ដៃ​ខ្លួន​នោះ​ក៏​បាន​ប្រើ​អំណាច​តែងតាំង​ក្មួយ​របស់​ខ្លួន​ដែល​គ្មាន​ជំនាញ​ការងារ​ច្បាស់លាស់​នោះ​អោយ​ឡើង​ឋានះ​ដល់​ទៅ​អនុប្រធាន​ដែលខ​ណះ​មន្ត្រី​បំរើ​ការងារ​ក្នុង​ច្រកទ្វារ​នេះ​បំរើ​ការងារ​ទីនេះ​តាំង​ពី​សក់ខ្មៅ​រហូត​សក់ស​មាន​ជំនាញ​ពឹត​ប្រាកដ​នោះ​បែ​ជា​អង្គុយ​អាន​កាសែត​ទៅវិញ​។​​ផ្ទុយទៅវិញ គេ​ពុំ​ដឹងថា តើ​លោក​ឧត្តមសេនីទោ ព្រុំ ឌុ​ច​បូ​រា​នឿន ដែល​មាន​តួនាទី​ជា​អធិការកិច្ច​ចុះ​ទៅ​អង្កេត​រឿង​ពុករលួយ​របស់​ឈ្មោះ គន្ធា សីហា និង នាយ​អន្តោ​ប្រ​វេស្តន៏ ខាត់ សារា​ត់​ពូ​និង​ក្មួយ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ច្រក​ទ្វារ​អន្ត​រះ​ជាតិ​ព្រុំដែន​បា​វ៉ិត​នោះទៅ​ជា​យ៉ាងណា​បានជា​សូន្យឈឹង​មកទល់ពេលនេះ​។​សង្ស័យ​ខ្លាច​អំណាច​នូវ​ពី​ក្រោយ​លោក ខាត់ សា​រាត់ ឫ​បុគ្គល ខាត់ សា​រាត់ ធ្វើអោយ​គាត់​ងងឹតមុខទ​ដឹង​។(ចាំអានពតិមាលំអិតលេសក្រោយ)

he_sokphal_khatsarat