ខេត្តកំពត៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថាល្បែងស៊ីសងខុសច្បាប់ (អាប៉ោង បៀរ ជល់មាន់ )កំពុងមាន សកម្មភាពលេង នៅផ្ទះប្អូនថ្លៃលោកមេឃុំ គង់ ប៊ុនរ៉ា «មេឃុំ ព្រែកត្នោត» ស្រុកទឹកឈូរ ខេត្តកំពត។ការបើកលេងនោះយូខែយូឆ្នាំមកហើយតែមិនដែលមានសមត្ថកិច្ចនគរបាលមកបង្ក្រាបម្តងណាឡើយ។ ដោយគេឃើញមានតែ មនុស្ស ស្លៀកពាក់ ខោពណ៌ដូចនគរបាល និងអាវស៊ីវិល មានអាយកូមមកយកលុយរួចហើយទៅវិញ។ប្រជាពលរដ្ឋរស់នៅក្នុងស្រុកទឹកឈូរ ខេត្តកំពត សូមសំណូមពរ ទៅដល់លោកស្នងការខេត្តមេត្តាជួយពិនិត្យជាបន្ទាន់។ករណីខាងលើនេះសារពត៌មានយើងមិនអាចធ្វើការទំនាក់ទំនងពីលោកមេឃុំ ព្រែកត្នោត ដើម្បីសុំការបំភ្លឺបាន ឡើយពាក់ព័ន្ធ ល្បែង ជល់មាន់កើតមាន ក្នុងមូលដ្ឋានរបស់គាត់ ៕