ឈ្មួញ​ឈើ​ពីនាក់បង​ប្អូនហៅ​អាកូន​ត្រេនកំពុង​ដឹកឈើខុ​សច្បាប់​ចេញពី​ស្រុកគូរ​លែន

ខេត្តព្រះវិហារ៖ ឈ្មួញដឹកជញ្ជួន​ឈើ ជើងខ្លាំងពីនា​ក់បងប្អូន ហៅ អា កូន ត្រេន  បានធ្វើសកម្មភាព ដឹក ជញ្ជួន ឈើឆ្លងកាត់ ស្នា​ក់ការ  រដ្ឋបាល  ព្រៃឈើជាច្រើន  កន្លែង និងមន្ត្រីជំនាញស្ថាប័ន ពាក់ព័ន្ធជាច្រើន  ទៀត។ សេ​ច​ក្ដីរាយការណ៍ អះអាងថាឈើ ដែលឈ្មួញពី នាក់បងប្អូនហៅ អាកូនត្រេនបានដឹក ជញ្ជួនចេញពី ​ស្រុកគូលែនខេត្ត ព្រះវិហារចូល ទៅ កាន់ខេត្ត  សៀបរាម  យកលក់ដាក់ ដេប៉ូនិងលក់​ បន្ត​ឈ្មោះ( ចែ ទូច ) ត្រូវជាប្អូនរបស់ (យាយម៉ាប់)អ្នក ទាំងពីរមានដេប៉ូលក់ ឈើផ្សេងៗពីគ្នានៅ​ទល់មុខគ្នា ដើម្បីទទួលទិញ និងលក់បន្តក្នុងក្រុង សៀម​រាប ខេត្តសៀមរាប ។ដែលឈ្មួញខាង លើ​ទទួល ប្រមូល ទិញ   ពីប្រជាពលរដ្ឋ   ដែលបានទៅ  កាប់បំផ្លាញនៅក្នុងព្រៃ ដឹក ជញ្ជួនឈើរប​​ស់គេ   ! ឆ្លងកាត់   ទីស្នាក់ការ រដ្ឋ បាលព្រៃឈើ  ! ឬស្ថាប័នពាក់ព័ន្ធបាន  រលូន ដោយពួកគេ  បាន​បង់ពន្ធរួចរាល់អស់ ទៅហើយ ។នៅមានឈ្មួញ ជាច្រើន ទៀត ដែល បានកំពុងដឹក  ជញ្ជូន​ឈើ​ចូលមក  ក្រុងសៀមរាប ជារៀងរាល់ថ្ងៃមាន  ដូចជាឈ្មោះ  គង់  ពីនាក់ប្តីប្រពន្ធ  នឹង ឈ្មោះ  តា ខ​ន អ្នកទាំងនេះកំពុង តែសម្រុកដឹកដើម្បី  អោយឆាប់អស់​ព្រោះ ព្រៃឈើសព្វថ្ងៃកំពុង ប្រឈរមុខ​នឹង ឈ្មួញកាប់ បំផ្លាញ ជារៀងរាល់ថ្ងៃ។ មហាជនបាននិយាយរិះគន់ថា សកម្មភាព នេះ ប្រ​ហែលជា  មន្ត្រីពាក់ព័ន្ធទាំង នោះ មិន ជ្រាបទេមើល ទៅ​ ! ឫមួយពួកគេ  ត្រូវរ៉ូវគ្នា ធ្វើជា មិនដឹ​ង យកលុយចែក គ្នាដាក់ហោប៉ៅរៀងៗ ខ្លូនប៉ុណ្ណោះ ។បទល្មើសដឹកជញ្ជូនឈើខាងលើនេះ​ប្រជាពលរដ្ឋសូមអាជ្ញាធរជំនាញពាក់ពន្ធ័ត្រួតពិនិត្យនិ​ងធ្វើការ បង្រាបឈ្មួញខាង លើនេះផ​ង  ។ជាពិសេស លោក (ម៉ុង ប៊ុនលិម)ដែលទើបនឹងឡើងកាន់តំណែងជំនួសលោក (ទាគឹមសុ​ទ្ធ) ចាត់វិធាន ការបង្ក្រាប ។គេនឹងរង់ចាំមើល​ថាតើលោកអាចនឹងបញ្ចេញកម្លាំងរបស់លោកដើ​ម្បីបង្ក្រាបឈ្មួញ ទាំងនេះឬទេឬថា ខ្លាចបែកឆ្នាំងបាយ។ពាក់ព័ន្ធព័ត៌មានខាងលើនេះស្វាគមន៍​រាល់ការបកស្រា​យពីសមត្ថកិច្ចពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕

16387193_397815137218404_5798948488136340492_n 16387862_397815157218402_2167307145095390628_n