មន្ត្រី​អន្តោប្រវេ​សន៍ច្រក​ទ្វារអន្តរ​ជាតិដូងរង​ការរិះ​គន់

ខេត្តបាត់ដំបង =​ប្រជាពលរដ្ឋ​ឈ្មោះ ល ស បាន​រៀបរាប់​ឲ្យ​ដឹងថា មន្ដ្រីនគរបាល​អន្ដោប្រវេសន៍​ប្រចាំ​តំបន់​ច្រកទ្វា​អន្ដរជាតិ​ដូង​ចំនួន​២​រូប​ជា​រៀងរាល់ថ្ងៃ​ពិសេស​នៅពេល​ល្ងាច​បាន​ចូល​ដឹកជញ្ជូន​ទំនិញ​ជាច្រើន​ប្រភេទ​ពី​ទីផ្សារ​ក្នុង​ទឹកដី​ថៃ​តាម​រថយន្ដ​កា​ម៉ា​រី​ស្វិត​ចំនួន​២​គ្រឿង​ដោយ​១​គ្រឿង​ពណ៌​កណ្ដុរ​ប្រមេះ​និង​១​គ្រឿង​ទៀត​ពណ៌​ស ការដឹក​ជ​ញ្ជួ​ន​នេះ​គេ​ឃើញ​មន្ដ្រីនគរបាល​អន្ដោរ​ប្រវេសន៍​ជា​អ្នក​ដឹក​ផ្ទាល់​តែម្ដង​ដែល​ម្នាក់​ឈ្មោះ​ហែម វិ​បូ​ឡា​និង​ម្នាក់ទៀត​ឈ្មោះ​ស្វាយ សំអាត​។​

​មុខទំនិញ​ដែល​មន្ដ្រីនគរបាល​អន្ដោ​រ​ប្រវេសន៍​ដឹក​ជ​ញ្ជួ​ន​ជា​រៀងរាល់​នេះ​មាន​ចំរុះ​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ដូចជា​ភេ​ស​ជ្ជះ​តែ​អូ​ឈិ អង្ក​ឬ​មី​ជាដើម​ជួន​ដឹក​ពេញ​ក្នុង​ឡាន​និង​ជួនកាល​ដឹក​ពេញ​ក្នុង​ឡាន​ហើយ​ត​ឡើងលើ​យ៉ាងខ្ពស់​នៅ​ផ្នែក​លើ​ឃ្លុប​ឡាន​ថែមទៀត​ដោយ​ត្រូវ​គ្នា​គេចវេស​មិន​បង់ពន្ធ​ទាំង​ខ្លួន​ជាម​ន្ដ្រី​អនុវត្ត​ច្បាប់​បាន​ប្រព្រឹត្ត​អំពើ​បែប​កន្ទេល​ធំ បន្លំ​ដេក បានធ្វើអោយ​ប្រជាកសិករ​តូច​ទាប​មាន​ការមិន​ពេញចិត្ត​និង​ឈឺចាប់​ជាខ្លាំង​ព្រោះ​មិនមាន​ភាពស្មើគ្នា​។​

​ប្រភព​មួយ​ផ្សេងទៀត​ដែល​ផ្ដល់ព័ត៌មាន​ឲ្យ​ដឹង​ដែរ​ថា មុខ​ជំនួញ​កណ្ដៀរ​ពួន​ដី​បែប​ដុំកំភួន​មិនមែនជា​លក្ខ​ណះ​បន្ទាប់បន្សំ​ក្រៅពី​ការងាររាជការ​របស់​មន្ដ្រីនគរបាល​អន្ដោរ​ប្រវេ​ស​២​រូប​ខាងលើ​អាចជា​ការផ្ដល់​ភ្លើង​ខៀវ​ពី​ប្រធានការិយាល័យ​នគរបាល​អន្ដោរ​ប្រវេ​ស​ប្រចាំ​ច្រក​អន្ដរជាតិ​នេះ​ទើប​ការរកស៊ី​ខុសច្បាប់​នេះ​មាន​ភាពរលូន​រាប់​ឆ្នាំ​មកហើយ ដែល​ជំ​នូ​ញ​នេះដែរ​ខុសគ្នា​ដាច់​សែនឆ្ងាយ​ជាមួយនិង​ប្រជាពលរដ្ឋ​ធម្មតា​សូម្បី​តែមាន់​មួយ កូន​ធុងបាស់​មួយ​ឬ​អង្ករ​មួយ​ការ​រ៉ុង​ដែល​ប្រជាកសិករ​ទិញ​ពី​ថៃ​សម្រាប់​ហូប​ក៍​នគរបាល​អន្ដោរ​ប្រវេ​ស​ប្រចាំ​ច្រក​អន្ដរជាតិ​ដូង​មិនមាន​ការអនុគ្រោះ​ឬ​លើក​លែង​ឡើយ​ទាយ​កលុយ​អោយ​ខាន​តែ​បាន​ចំនួន​៣០០​បាត​ឬ​៥០០​បាត​គឺ​ត្រូវតែ​បាន បើ​មិនបាន​មិន​អនុញ្ញាតិ​អោយចេញ៕

IMG_6179 IMG_6032-1