តាមប្រភពពីមន្ត្រីគយ ក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹង ថា លោក ពុធ សុខា ល្បីល្បាញខាង ពុករលួយប្រើប្រាស់ អំណាច និងតួនាទីដើម្បី ប្រមូលផល ប្រយោជន៍ តាមរបៀបពុករលួយតាំងពីនៅ ធ្វើជាមេគយចល័តខេត្តកំពង់ចាម ដោយសារអាង មានខ្នងបង្អែករឹងមាំ។ ឥឡូវក្នុងតួនាទីជាមេគយចល័តផ្លូវជាតិលេខ៥លោក ពុធ សុខា ល្បី ល្បាញកាន់តែខ្លាំង ហើយលោក គុណ ញឹម ជាមេគយធំធ្វើ មិនដឹងមិនឮអ្វីទាំង អស់ ប្រហែល មានជាប់ ពាក់ព័ន្ធផលប្រយោជន៍ ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យមើល សកម្មភាពមិនប្រក្រតី របស់លោក ពុធ សុខា ខ្លះផងព្រោះមន្ត្រី គយរូបនេះកំពុងគាបសង្កត់ជំរិតយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្ត។
ទង្វើមិនប្រក្រតីរបស់លោក ពុធ សុខា មេគយចល័តផ្លូវជាតិលេខ៥ ត្រូវបានឈ្មួញនិង អាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវនេះលាតត្រដាងជាបន្តបន្ទាប់ ហើយថែមទាំងអំពាវនាវឲ្យ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាលោក អូន ព័ន្ធ មុនីរ័ត្ន ដែល ជារដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុចាត់វិធាន ការទប់ស្កាត់ផងដែរ។
ប៉ុន្តែ រហូត មក ដល់ពេលនេះលោក គុណ ញឹម ដែលជាមេគយធំនៅតែបណ្តោយឲ្យលោក ពុធ សុខា មេគយចល័តផ្លូវជាតិលេខ៥ធ្វើអ្វីៗតាមអំពើចិត្ត បើទោះបីមានការរិះគន់ពីក្រុមឈ្មួញ និងអាជីករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥យ៉ាងណាក៏ដោយ។ ដូច្នេះអង្គភាពប្រឆាំង អំពើពុក រលួយ ដែល មាន លោក ឱម យ៉ិនទៀង ជាប្រធានមិនគួរមើលរំលងអំពើពុករលួយ របស់លោក ពុធ សុខា នោះឡើយ។
តាមការអះអាងរបស់ឈ្មួញដឹកទំនិញពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចូលមករាជធានីភ្នំ ពេញឆ្លងកាត់ផ្លូវជាតិលេខ៥ បានឲ្យដឹងថា បើទោះបីពួកគាត់ ដឹក ជញ្ជូនទំនិញ ដែលបង់ពន្ធ ត្រឹមត្រូវនៅច្រកព្រំដែនរួចហើយក៏ដោយ ក៏ចៀសមិនផុតពីបង់លុយលើតុ បង់លុយក្រោមតុ ឲ្យលោក ពុធ សុខា តាមការ កំណត់ដែរ ។ ចំណែកឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិន គ្រប់គឺជា ប្រភពចំណូល ដ៏សំ ខាន់ របស់លោក ពុធ សុខា និងបក្ខពួកព្រោះ ឈ្មួញត្រូវបង់លុយក្រោមតុច្រើនជាងបង់លុយលើតុស្អីគេនោះ។ ប្រភពបានឲ្យដឹងទៀតថា លោក ពុធ សុខា និងបក្ខពួកមិនដែល បង្ក្រាបទំនិញគេចពន្ធនិងទំនិញខុសច្បាប់ទេ គឺគិតតែ ពីរឿងប្រមូលលុយដាក់ហោប៉ៅដោយអះអាងថា យកទៅ ជូនមេៗ នៅខាង លើ។ សូម្បីតែ ឈ្មួញដឹកជញ្ជូនឈើប្រណីតខុសច្បាប់ឆ្លងកាត់ផ្លូវជាតិលេខ៥ក៏ជាប្រភពចំណូលរបស់លោក ពុធ សុខា ៕