បែកធ្លាយរឿងអាស្រូវរបស់អធិការនគរបាលស្រុកវ៉ារិន ត្រូវបានកូនចៅផ្តិតមេដៃទំលាក់ពីតំណែង

អធិការ​ស្រុក​វ៉ារិនលោក ណុប សារ៉ាក់ ត្រូវ​បាន​កូន​ចៅ​ក្រោម​ឱវាទ​ចំនួន​១០នាក់​ បាន​ផ្តិត​មេដៃ​សុំ​អោយ​​ស្នង​ការ​នគរបាល​ខេត្តសៀមរាប​ដក​ចេញ​ពី​តំណែងកាល​ពី​ប៉ុន្មាន​ថ្ងៃមុន​នេះ។

យោង​តាម​ឯកសារ​ដែល​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​ខេត្តសៀមរាបទទួលបាន បាន​សរសេរវៀប​រាប់ថា លោកអធិការ​ស្រុក​រូប​នេះ​មិន​សូវ​ទៅ​កន្លែង​ធ្វើ​ការ​នោះទេ ថែម​ទាំង​ស៊ី​សំណូក​សូប៉ាន់ ឃុប​ឃិត​ដាក់​ឈ្មោះ​មន្ត្រី​ខ្មោច​ចូល​ក្នុង​បញ្ជី​ដើម្បី​បើក​ប្រាក់​ខែ ហើយ​មន្ត្រី​ខ្លះ​មិន​ចូល​ធ្វើ​ការ​ ក៏​មាន​ឈ្មោះ​បើក​ប្រាក់​ខែដែរ ព្រម​ទាំង​រឿង​រ៉ាអាស្រូវ​ជា​ច្រើន​ទៀត​ដែល​មិន​អាច​បរិយាបាន (សូមអានឯកសារជារូប​ភាពខាង​ក្រោម)។

កាល​ពី​ថ្ងៃទី​១០ខែមិនា​ឆ្នាំ២០១៧​ម្សិល​មិញ អធិការ​រង និង​ក្រុម​មន្ត្រី​ប៉ូលីស​ នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​វ៉ារិន​បាន​នាំ​គ្នា​ផ្តិត​មេដៃ​ចំនួន​១៣មេដៃ ដាក់​ញត្តិគាំទ្រ បណ្តឹង​របស់​អធិការ​រង​ដែល​បាន​ប្តឹង​ដក​លោកអធិការ​ស្រុក​ខាង​លើ​នេះ​ផងដែរ។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​វ៉ារិន បាន​លួច​បង្ហើ​ប​ថា លោក ណុប សារ៉ាក់ អធិការ​ស្រុក​វ៉ាវិន​រូប​នេះមិន​បាន​បំ​ពេញ​តួនាទីជាអធិការ​បំរើរាស្ត្រនោះទេ ពួក​គាត់​ចង់​អោយ​ថ្នាក់​លើ​ដក​ចោលយូរ​ហើយ​ តែ​មិន​ហ៊ាន​និយាយ​ខ្លាច​លោក​អធិការ​ស្រុក​ស្អប់​រក​លេស​ធ្វើ​បាប។ ពួកគាត់​បន្តថា លោក​អធិការ​រូប​នេះ​ពូកែ​ខាង​យក​លុយ​បទ​ល្មើស​ព្រៃឈើ​ ហើយ​កាង​បទ​ល្មើស​ព្រៃ​ឈើ​តែប៉ុណ្ណោះ ដូច្នេះ​លោក​ស្នង​ការ​ខេត្ត និង​ឯកឧត្តម​នេត​សាវឿន​មេត្តា​ដក​លោក​ណុប​សារ៉ាក់​ចេញ​ពី​អធិការ​ស្រុក​វ៉ារិន​ទៅ​ បើចង់​អោយ​បក្ស​ប្រ​ជាជន​មាន​សម្លេង​ឆ្នោត​ឆ្នាំ២០១៧-២០១៨​ខាង​មុខ​នេះ៕ ដោយ៖ ផ្លុងរ៉េត

Nob Sarak ksnews_11032017_01 ksnews_11032017_02 ksnews_11032017_03