​ក្រុម​អាជ្ញាធរ​អល់ឯក​រឿង​មិន​ហ៊ាន​ចូល​បង្ក្រាប​សម្បុក​បទល្មើស​បន​ល្បែងស៊ីសង​ខ្នាតយ​ក្យ​ក្នុង​ផ្ទះ​លោក ហ៊ុន សាន បង​បង្កើត​របស់​លោក នាយករដ្ឋមន្ត្រី ហ៊ុន​សែន​! ក្រុម​មហាជន និង ក្រុម​អាជ្ញាធរ​បាន​ហៅថា​៖​ជា​សម្បុក​ចោរកម្ម​ដែល​គួរតែ​បង្ក្រាប !

​កណ្តាល ៖ ផ្ទុយ​នឹង​យុទ្ធនាការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ល្បែងស៉ីសង​ខុសច្បាប់ គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស ដែល​គេ​ហៅថា​៖ ជា​នយោបាយ​គ្រឹះ​ភូមិ​ឃុំ​សុ​វត្ថ​ភាព​ចំបង​ក្នុងប្រទេស​កម្ពុជា ក៏​ដូច​ជា​បទបញ្ជា​រប​ស់​លោក​ឧបកនាយករដ្ឋមន្ត្រី សខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ឫ សម្ដេច​ក្រឡាហោម​នោះ​។ ផ្ទុយទៅវិញ​បើ​តាម​ការពិនិត្យ​សម្គាល់​មើល​ហាក់ដូចជា​ពុំ​មាន​ប្រសិទ្ធភាព​ទាល់តែសោះ ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​សម្បុក​បន​ល្បែង​បៀរ​អាប៉ោង ពី​សំណាក់​អស់លោក​ក្រុម​អាជ្ញាធរ និង សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ចូលរួម​គ្នា​អនុត្ត​វត្តន៌ គោលនយោបាយ ភូមិ​-​ឃុំ មាន​សុ​វត្ថ​ភាព​ទាំង ៩ ចំណុច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​និង​រក្សា​សន្តិសុខ​សង្គម​ជូន​ប្រជាពលរដ្ឋ​អោយមាន​ប្រសិទ្ធភាព​នោះ​។​

​ជាក់ស្ដែង គឺ​ក្រុម​អាជ្ញាធរ​ដែនដី​ទី​រួម​ខេត្តកណ្ដាល​តែម្ដង ក្រោម​ការគ្រប់គ្រង​រប​ស់​នាយ​ឧត្តមសេនីយ៏ទោ អ៊ៀវ ចំរើន ជា​ស្នងការ​ខេត្ត​នេះ​បើទោះជា​ដឹងថា​៖​ការបើក​អោយ​ដំណើការ​នូវ​សម្បុក​បន​ល្បែង​យ៉ាង​ធំ​នូវ​បរិវេណ​ក្នុង​ផ្ទះ​លោក ហ៊ុន សាន ជា​បង​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន វា​ខុស​ច្បាប់​ក៏ដោយ ផ្ទុយទៅវិញ មិន​ត្រឹមតែ​ធ្វើ​មិន​អើពើ​នោះទេ ថែម​ទាំង​រួម​យកដៃ​បិទបាំង​ការពារ​ទៀត​ផង ។ ហើយ​ថែមទាំង​សម្ដែង​អោយ​ឃើញ​ថា​៖ បើ​គាត់ ហ៊ុន សាន ជា​បង​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ទៅ​ហើយ ធ្វើ​អ្វី​ធ្វើ​ទៅ​សាង​កំហុស​ប្រព្រឹត្ត​អំពើពុករលួយ រហូតដល់​ធ្វើអោយប៉ះពាល់​ដល់​កិត្តិយស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ក៏ដោយ​ក៏​គ្មាន​ថ្នាក់ក្រោម​ណាមួយ​ដូចជា​លោក អ៊ាវ ចំរើន ហ៊ាន​ទៅ​ប៉ះពាល់​បទល្មើស​ពុករលួយ​របស់លោក ហ៊ុន សាន នោះ​ឡើយ​ក៏​ព្រោះ​តែ​គាត់​ជា​បងប្រុស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រចាំ​ប្រទេស​កម្ពុជា​នោះ​។​

​ដោយឡែក​ពាក់ព័ន្ធ នឹង ទង្វើ​យ​កបុង​ហៃអើៗ​ពី​សំណាក់​នាយ​ឧត្តមសេនីយ៏ទោ អ៊ាវ ចំរើន ជា​ស្នងការ​ខេត្តកណ្ដាល​គាំទ្រ​សម្បុក​បទល្មើស បន​ល្បែង​ក្នុង​ផ្ទះ​លោក ហ៊ុន សាន ជា​បង​ប្រុស​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី​នោះ គឺជា​វេទិការ​មួយ​ឆ្លុះបញ្ចាំង​ពី​ការប្រឆាំង និង បទបញ្ជាដ៌​ម៉ឺងម៉ាត់​របស់​លោកឧ​ប ស ខេង ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​មួយ​នេះ​នៅ​ទូទាំង​ប្រទេស ។

​ជុំវិញ​ភាព​អសកម្ម​ដែល​បងប្រុស​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី បែរ​ជា​ចេញមុខ​ទៅ​កាង​គាំទ្រ​បើក​អោយ​ដំណើរការ​នូវ​សម្បុក​បន​ល្បែង​យ៉ាង​ធំ ដែល​លេង​ចាញ់ឈ្នះ​មួយ​ដៃ​មួយក្ដា និង មួយ​គ្រប មួយ​ទូៗ​ដល់​ទៅ​រាប់​សឹប​លាន​រៀល រាប់សឹ​បពាន់ រាប់​ម៉ឺន​ដុល្លារ​យ៉ាង​ទ្រង់ទ្រាយ​ធំ​មិន​ចាញ់​កាស៊ីណូ​នេះ បាន​ធ្វើអោយ​មាន​ការភ្ញាក់ផ្អើល​ដល់​មហាជន កំពុងតែ​ធ្វើ​ការរិះគន់​យ៉ាង​ឥត​សំចៃមាត់​ថា​៖ សូម្បី​តែ​បន​ល្បែង​ឧបាយ​មុខ​បំផ្លាញ​ការដឹកនាំ​សង្គម​ថ្លៃថ្នូរ​មួយ​ក៏​ក្រុមគ្រួសារ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ប្រឹង​ការពា​រឧិប​ក្រសោបកាង​ការពា​រឈាន​មុខ​គេ​ដែរ ។​

​ជាង​នេះ​ទៅលើ​អស់លោក​ក្រុម​អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក​ល្វាឯម​តែ​ម្ដង​ថា ៖ មិនបាន​យកចិត្តទុកដាក់​ទប់ស្កាត់ និង​បន​ល្បែង​យ៉ាង​ធំ ឫ​មិន​ហ៊ាន​ទៅ​ក្បែរ​បង្ក្រាប​បទល្មើស​ល្បែង​សង​ស៊ីសង​ខុសច្បាប់​នៅក្នុង​បរិវេណ​ផ្ទះ​របស់​លោក ហ៊ុន សាន បងប្រុស​បង្កើត​របស់  លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យស្រប​ទៅ​តាម​គោលនយោបា​យ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង ៩ ចំណុច​នោះ​ទេ ។ ហើយ​មហាជន​ក៏បាន​លើកឡើង​ទៀត​ថា ៖ បើ​ចង់អោយ​ច្បាប់​មាន​តម្លាភាព​នោះ លុះត្រាតែ​ថ្នាក់លើ​កំពូល​ជា​អ្នក​ចាប់ផ្ដើម ពី​មេ​កំពូល​មក​មុនគេ ។ បានន័យថា ៖ បើ​និយាយ​ពី​នយោបាយ​បង្ក្រាប​បន​សម្បុក​ល្បែង សម្បុក​ចោរកម្ម​តាម​បទបញ្ជា​មហាផ្ទៃ​នោះ គួរតែ​បំបាត់​ឫ​ផ្ដើម​បង្ក្រាប​ពី​សម្បុក​បន​ល្បែង​យ៉ាង​ធំ​ក្នុង​ផ្ទះ​លោក ហ៊ុន សាន ជា​បងប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមុន​ផង ។ មិន​ត្រូវ​រួមដៃគ្នា​ឃុប​ឃឹត​គ្នា​តែ​គ្នាឯង​មាន​អំណាច​អ្នកធំទុក ឯ​អ្នកតូច​បង្ក្រាប​នោះទេ​។​

​មិនតែប៉ុណ្ណោះ ឯ​ក្រុម​អាជ្ញាធរ រួម​ទាំង​ស្នងការ​ផង​ក៏​ដូច្នេះ​ដែរ​ទំនង​ប្រហែលជា​ក្លាច​ប៉ះពាល់​សាច់ឈាម​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ដឹង​បាន​ជា​ហ៊ាន​ចេញ​មុខ​ជាន់ឈ្លី​អនុ​សាស្ដ្រ​ទាំង​៩​ចំណុច​របស់​រាជរដ្ឋាភិបាល និង ហ៊ាន​ចេញ​មុខ​ជាន់ឈ្លី​គោលនយោបាយ​ភូមិ​ឃុំ​សុ​វត្ថ​ភាព​ដែល​មហាផ្ទៃ​ដាក់​ចុះ​នោះ​។​

​ផ្ទុយទៅវិញ ការបើក​លេង​ល្បែងស៊ីសង​ដូចជា ល្បែង​បញ្ជល់មាន់ និង​អាប៉ោង ជាដើម​ដែល​ស្ថិតនៅ ផ្លូវ​ចូល​វត្ត ខ្សាច់​ពោធិ​អា​រ្យ  ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​នៅក្នុង​ផ្ទះ​របស​លោក ហ៊ុន សាន បងប្រុស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​នោះ​ត្រូវបាន​គេ​ដឹងថា មាន​ការរួម​ដៃ​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​បាន​ដោយ​រលូន​យ៉ាងនេះ​នៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​លោក​ហ៊ុន សាន​នោះ​តែម្ដង​។​ហើយ​បើ​មាន​ប្រជាពលរដ្ឋ​ណា​ចេញមុខ​បើក​បន​ល្បែង​ប្រជែង​នោះ​គឺ​ក្រុម​អាជ្ញធ​រនោះ​ជា​អ្នក​ចេញមុខ​បង្រា​បយកមុខ​យកបុងយ​កគួរ​តែ​ម្ដង​មិន​ចាំបាច់​មាន​បញ្ជា​ពីលើ​នោះទេ​។​បានន័យថា​៖ សូម្បី​តែ​បន​ល្បែង​កំប៉ិចកំប៉ុក​ជា​ឆ្នាំងបាយ​របស់​ប្រជាពលរដ្ឋ​គ្មាន​ខ្នងបង្អែក​ក៏​ពួក​អស់នេះ​មិន​ទុក​អោយ​រស់​។

​បើ​យោង​តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា យ៉ាងហោចណាស់​ក៏​មាន​មន្ត្រីនគរបាល និង​មន្ត្រី​អាវុធហត្ថ​ចាប់ពី​ឃុំ​រហូត​ដល់​ខេត្ត​មួយចំនួន ជា​អ្នក​កាង​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​បរិវេណ​ផ្ទះ​របស់​លោក​ហ៊ុន សាន  ផងដែរ ហា៎ស ! ទើបបាន​ជា​ការបង្ក្រាប​គ្មាន​ប្រសិទ្ធភាព​ឫ​មិន​ហ៊ាន​ទៅ​ក្បែរ​ផង​នោះ​ទេ​ដូច្នេះ​ហើយ​ធ្វើ​ម្ដេច​ឡើយ​អោយ បទបញ្ជា​របស់​លោកឧ​ប  ស ខេង មហាផ្ទៃ មាន​ប្រសិទ្ធភាព និង​តម្លាភាព​ទៅ​។​

​ប្រភព​ខាងលើ​បានឲ្យដឹង​ទៀតថា​៖ បច្ចុប្បន្ន​នេះ​ល្បែងស៊ីសង​ខុសច្បាប់​នៅក្នុង​បរិវេណ​ផ្ទះ លោក ហ៊ុន​សាន  បាន​និង​កំពុងតែ​ធ្វើ សកម្មភាព​បើក​លេង  យ៉ាង​អនាធិបតេយ្យ​បំផុត សម្ញែង​មានអំណាច​យ៉ាង​ទ្រង់ទ្រាយ​ធំ​មិន​ចាញ់​កាស៊ីណូ​នោះទេ​។​ដោយ​មាន​ក្រុម​សន្តិសុខ​សុទ្ធតែ​ជើង​ខ្លាំង​ឈរ​ចាំ​យាម​និង​ការពារ​នៅ​ទីនោះ​? ហើយ​មិន​ដែល​មាន​មន្ត្រី​អាជ្ញាធរ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ហ៊ាន​ចេញមុខ​ចាត់វិធានការ​បង្ក្រាប​នោះ​ឡើយ​ព្រោះ​ខ្លាច​អំណាច នឹង ខ្លាច​បាត់បង់​បុណ្យស័ក្ដី​។

​ព័ត៌មាន​ពី​ប្រភព​ខាងលើ​បានឲ្យដឹង​ទៀតថា ៖ ល្បែងស៊ីសង​ខុសច្បាប់​ខាងលើនេះ ត្រូវបាន​គេ​បើក​លេង​ដោយ​ចំហរ​តែម្តង​គឺ​៣​ថៃ្ង​(​អង្គារ៏​ព្រហស្បត្តិ៏​និង​ថៃ្ងអាទិត្យ​ប៉ុណ្ណោះ​)​ហើយ​រាល់​ចំណូល​ពី​អ្នក​ចូល​លេង​ចាញ់ឈ្នះ​មិន​ក្រោម​៣​ម៉ឺន​ទៅ​៥​ម៉ឺន​ដុល្លារ​ឡើយ​) ហើយ​រឿង​ដែល​ធំ​បំផុត​នោះ​គឺ​សម្រាប់​អ្នក​ដែល​ចាញ់ ឫ ភាព​មិន​ប្រក្រតី​ក្នុង​ការ​ភ្នាល់​ពុំ​ត្រឹមត្រូវ​នោះ​គឺ​ពុំ​មាន​ការផ្ដល់​យុត្តិធម៌​អោយ​អ្នកចាញ់​បាន​អស់ចិត្ត​ឡើយ ។ ព្រោះតែ​ទីនេះ​ជា​ផ្ទះ​ដ៏​មាន​អំណាច​ជា​ផ្ទះ​បងប្រុស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​នោះ ។ និយាយ​រួម​គឺ​គ្មាន​ច្បាប់​មន្ត្រី​នគរបាល​ឬ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ឃុំ និង​ថ្នាក់​ស្រុក យុត្តិធម៌​ណាមួយ​ជា​អ្នកកាត់ក្ដី​ប្ដល់​យុត្តិធម៌​អោយ​ឡើយ ។ បើ​ចាញ់​គឺ​ក្ដោប​ពង​ចាញ់​ដើរចេញ​តែម្ដង​ហើយ​បើ​នូវតែ​ហ៊ាន​ដើរ​ត្រេង​ត្រាង​ប្រាកដ​ជា​ត្រូវ​ក្រុម​អង្គរក្ស​ចាប់​វ៉ៃខ្នោះ​មិន​ខាន ។​

​ពាក់ព័ន្ធ​ជុំវិញ​បទល្មើស​ល្បែងស៉ីសង​ខុសច្បាប់​បំពាន​ច្បាប់​ភូមិ​ឃុំ​សុ​វត្ថ​ភាព​ក្នុងផ្ទះ​របស់​លោក ហ៊ុន សាន យ៉ាង​ពើងទ្រូង ជា​អំណាច​បង​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ខាងលើនេះ គេ​កំពង់​ចាំ​មើល​ថា ៖ តើ​មាន​ថ្នាក់​កំពូល​ណា ជា​អ្នក​ចេញមុខ​បង្ក្រាប​សម្បុក​បន​ល្បែង​យ៉ាង​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ផ្ទះ​លោក ហ៊ុន សាន នោះ ។ បើ​គាត់​ជា​បងប្រុស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​នោះ ។ តើ​គោលនយោបាយ​ជា​ចំបង​ភូមិ​ឃុំ​សុ​វត្ថ​ភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ប្រហែល​ជា​ចុះចាញ់​បុគ្គល​មានអំណាច​នៅ​កម្ពុជា​ផង​ក៏​អាច​ថា​បាន ។ ព្រោះ​មហាជន​ដឹងថា​៖​នៅ​កម្ពុជា​ច្បាប់​គឺ​នូវលើ​ប​បេមា​ត់​របស់​មេ​របស់​បុគ្គ​ល របស​អ្នកធំ មិនមែន​នូវលើ​ច្បាប់​រដ្ឋ​ជា​ធំ​នោះទេ​៕  ដោយ ស្ទាំង ស​

jolman2