ប្រភពពីសមត្ថកិច្ ចក្នុងខេត្តកែប និងខេត្តកំពត បានឲ្យដឹងថាបើគ្មានការបើក ដៃពីលោក ទូច ពលៈ មេនគរបាល ជើង ទឹកប្រចាំដែន សមុទ្រក្នុងខេត្តកែប ខេត្តកំពត ដោយ ឃុបឃិត ជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ដ ទៃទៀត ទេ នោះគឺទូក យួន មិនអាចឆ្លង ដែន ចូលមកធ្វើសកម្មភាពក្នុងដែន សមុទ្រខ្មែរបានទេ។ ចំណែក ករណីឈ្មួញនាំចូលទំនិញ គេច ពន្ធតាម ដែនសមុទ្រក្នុង ខេត្តកែបនិងខេត្តកំពត សុទ្ធតែមានការឃុបឃិតជាមួយលោក ទូច ពលៈ និងមេៗគយ ប្រចាំខេត្តទាំង ពីរនេះទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ទោះជា យ៉ាងណាលោក ទូច ពលៈ ជាអ្នក ទទួល ខុស ត្រូវធំជាងគេ ចំពោះបញ្ហាខាងលើនេះ ដូច្នេះ ថា្នក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នង ការនគ របាលជាតិ មិនគួរបណ្តែតបណ្តោយឲ្យលោក ទូច ពលៈធ្វើតាមអំពើចិត្តនោះឡើយ។
លោកឧត្តមសេនីយ៍ទោ ទូច ពលៈ មេនគរបាលជើងទឹកការពារដែនសមុទ្រក្នុងខេត្ត កែប និងខេត្តកំពត កំពុងល្បី ល្បា ញ ខាង ប្រមូលលុយពីបទល្មើសនាំចូលទំនិញគេចពន្ធតាម ដែនសមុទ្រ ក៏ដូចជាការប្រមូល លុយពីបទ ល្មើសបើក ដៃ ឲ្យ ទូកនេ សាទយួនចូលមកបំផ្លាញ ធនធានមច្ឆជាតិក្នុងសមុទ្រខ្មែរ។ បញ្ហានេះនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរ បាលជាតិមិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះបច្ចុប្បន្នទូកនេសាទយួនបន្តចូលមក ធ្វើសកម្មភាព នេសាទខុសច្បាប់ក្នុងដែនសមុទ្រខេត្តកែបនិងខេត្តកំពតយ៉ាងពេញបន្ទុក។ ជាង នេះទៅ ទៀត ករណី ឈ្មួញនាំ ទំនិញនិង ប្រេងសាំងគេចពន្ធពីស្រុកយួនចូលតាមដែនសមុទ្រ នៃខេត្តកែបនិងខេត្តកំពត ធ្វើឲ្យរដ្ឋខាត បង់ ចំណូល ពន្ធយ៉ាង ច្រើន ក្នុងមួយខែៗ។
ករណីទូកនេសាទយួនចូលមកបំផ្លាញធនធានមច្ឆជាតិក្នុងដែនសមុទ្រខ្មែរ ក៏អាច មានមន្ត្រីរដ្ឋបាល ជលផលនិង មន្ត្រី អាជ្ញាធរក្នុងខេត្តកែប ខេត្តកំពត ឃុបឃិបឃិតជាមួយ លោក ទូច ពលៈ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ហេតុនេះហើយទើបប្រជា នេសាទក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត នាំគ្នាតវ៉ាដល់មុខសាលាខេត្តកំពត ២០លើកមកហើយដើម្បីឲ្យអាជ្ញាធរទប់ស្កាត់ករណីទូកយួនចូលមកនេសាទក្នុងដែនសមុទ្រខ្មែរប៉ុន្តែអាជ្ញាធរខេត្តកំពត មិនជួយដោះស្រាយនៅឡើយ៕