លោក​ ថៃ-គឹម​ហេ​ងជំនួយ​ការ​និងជា​​ប្រធាន​អង្ករក្ស​របស់លោ​​ក ស-ថាវី ​អភិ​បាល​ខេត្ត​​ឧត្តរមាន​ជ័យ​ប្រើរថ​យន្ត​ខ្នា​ត់យក្ស​បី​គ្រឿង​ដឹកឈើនៅ​យប់ថ្ងៃ​ទី១៣​ឈា​ន​ចូល​ទី១៤​​ ​ដោយ​​គ្មានក្រុម​ហ៊ុន​​ពិតប្រា​កដ

លោក ថៃ-គឹមហេង ជំនួយការលោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ ត្រូវ​បាន​អ្នកយក​ព័ត៌មាន​យើង​នៅ​ស្រុក​អន្លង់វែង រាយការណ៍កាល​ពី​យប់​ថ្ងៃទី១៣ឈានចូល​ទី១៤ ខែមិនា ឆ្នាំ​២០១៧​នេះថា បាន​ប្រើ​​រថយន្ត​យីឌុប​១គ្រឿង និង​រថយន្ត​ខ្នាតយក្ស​ប្រភេទ​កាច់ក ២គ្រឿង​ទៀត​ ដឹក​ឈើ​ពី​ខេត្ត​ព្រះវិហារ ឆ្លង​កាត់​ស្រុក​ត្រពាំង​ប្រាសាទ ស្រុក​អន្លង់​វែង និងក្រុង​សំរោង ឆ្ពោះទៅ​ខេត្ត​បន្ទាយមានជ័យ ដោយ​មិន​មាន​សមត្ថ​កិច្ចណាម្នាក់​ចេញ​មុខ​ត្រួតពិនិត្យ​ច្បាប់​លំលាប់​ ឬទម្ងន់​ផ្ទុកនោះទេ។

នៅ​ព្រឹកម៉ោង​១០និង​១៤នាទី ​ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧នេះលោក ថៃ-គឹមហេង ជំនួយការលោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ​បានប្រាប់កម្ពុជសុវណ្ណភូមិតាមទូរស័ព្ទដៃថា លោកបច្ចុប្បនេះឈប់​រក​ស៊ីដឹកឈើ​ហើយ ឈើ​ដែល​ដឹក​យប់​មិញ​ក្មេង​ៗទេដែល​ជាអ្នក​ធ្វើការ ហើយ​លោក​មិន​មាន​ក្រុម​ហ៊ុន​ដីសម្បទាន ឬក្រុម​ហ៊ុន​ដឹក​ឈើ​អី​នោះទេ បើមានក្រុមហ៊ុន​​ដូចគេដូចឯង ច្បាស់​ជាក្លាយជាឧកញ្ញា មហាសេដ្ឋី ឬអ្នក​មាន​យូរ​ហើយ។

ប្រភពពីសមត្ថកិច្ច​តាមដងផ្លូវ​បានអោយ​ដឹងថា រថយន្ត​ដឹក​ឈើ​៣​គ្រឿងខាង​លើ​នេះ អ្នក​រត់ការបង់លុយ​​អោយសមត្ថកិច្ចពាក់ព័ន្ទតាមដងផ្លូវ​គឺឈ្មោះ ដូច ភេទប្រុសអាយុប្រហែល​ជា២០​ឆ្នាំ ជាកូនប្រុស​​របស់​លោក ថៃ-គឹមហេង ជំនួយ​ការ​របស់លោក​ ស-ថាវី នេះតែម្តង។

នៅ​ព្រឹក​ថ្ងៃទី១៤ដដែលនេះ កម្ពុជាសុវណ្ណភូមិ ​មិន​អាច​សុំ​ការ​​ពន្យល់​ពីលោក​នាយខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ​ដែល​ទើប​ឡើង​កាន់តំណែង​ថ្មី ជំនួស​លោក អ៊ិត-ភូម្រា នាយខណ្ឌរដ្ឋ​បាលព្រៃឈើ​ខេត្តព្រះវិហារចាស់​បាននោះ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំនាក់​ទំនង។

រីឯលោក ឃុន-ប៊ុន​ហេង នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​អន្លង់​វែង ក៏មិន​អាច​សុំ​ការ​បក​ស្រាយ​បានដែរ ព្រោះ​ទូរស័ព្ទរបស់​ជាប់​រវល់រហូត ខល​មិន​ចូល។

លោក ស-ថាវី អភិបាល​ខេត្តឧត្តរមានជ័យ​បានប្រាប់តាមទូរស័ព្ទនៅម៉ោង១២និង​៣២នាទី ថ្ងៃទី១៤នេះថា លោក មិន​ដែល​មានជំនួយការឈ្មោះ ថៃ-គឹមហេង​ នោះទេ រួចបិតទូរស័ព្ទបាត់។

បើ​ទោះជា​លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ​បដិសេធថា លោកមិន​មាន​ជំនួយការ​ឈ្មោះ ថៃ-គឹមហេង នេះក៏ដោយ​ពលរដ្ឋ​ មន្រ្តីរាជការ​មួយចំនួន​បាន​អះអាងថា លោកថៃគឹមហេង គឺជាជំនួយការរបស់​លោកសថាវីពិតមែន ហើយថែមទាំងជាប្រធានអង្ករក្សរបស់​លោក សថាវី ទៀតផង។

ពលរដ្ឋ​នៅ​ខេត្ត​ឧត្តរមានជ័យ​ មានការ​សង្ស័យថា លោក ថៃគឹមហេង អាច​ជាកូន​អុក​មួយ​របស់​លោក​សថាវី ក្នុង​ការ​រក​ចំណូល​ខ្មៅ​ជូន​លោក សថាវី ទៀតផង?

ប្រពភពី​មន្ត្រី​រាជការម្នាក់​នៅ​ខេត្តឧត្តរមានជ័យបានលួច​បង្ហើបថា តាំងពីលោក ស-ថាវី ឡើង​ធ្វើ​ជាចៅហ្វាយ​ខេត្តឧត្តរមានជ័យមក លោក ថៃ-គឹមហេង រក​ស៊ី​មានបានដូរឡានចាស់​ឡើង​ឡានឡិចស៊ីស៤៧០ ឯលោក ដូច កូន​ប្រុស​របស់លោក​ឡើង​ឡាន​ហៃលេនដឺ មានលុយចាយ​គ្រឹគៗគ្រាក់ ដោយ​សារបាន​បារមីរបស់​លោកអភិបាល​ខេត្តឧត្តរមានជ័យលោក ស-ថាវី។

សូមលោក នាយខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយ​មានជ័យ មន្ទីរ​សា​ធារ​ណការណ៍ និង​ដឹក​ជញ្ជូន​ទាំង​៣ខេត្តនេះមេត្តា ជួយត្រួត​ពិនិត្យរឹត​បន្តឹង ក្រុម​រថ​យន្ត​យក្សដឹក​ឈើ​យប់​ៗទាំង​នេះផង ព្រោះ​បើ​មិន​ដូច្នេះទេ ព្រៃឈើ​ក៏រលាយ ផ្លូវ​ថ្នល់​ក៏រលាយអស់​ តែ​មិន​មាន​ថវិការ​ចូល​រដ្ឋ ដែល​ជាហេតុ​បណ្តាល​អោយ​សម្តេច ហ៊ុន-សែន ទៅ​ខ្ចីលុយបរទេសមក​ជួស​ជុល​ផ្លូវថ្នល់ ឬដាំដើម​ឈើសា​​ឡើង​វិញជាក់ជាមិន​ខាន៕ ដោយ៖ ផ្លុង-រ៉េត

Sor Thavey_Thai Keum Heng_A Doch Thai Keum Heng