លោក ​វង្ស ​សារី​ មន្ត្រីនគរ​បាល​ខេត្តបន្ទាយ​មានជ័យ​មានជំនាញ​ខាងខ្ពស់​ខាងប្រមូល​លុយតាម​របៀប​ពុករលួ​យ?

ក្រុមអាជីវករម្ចាស់ឃ្លាំង ស្តុកទំនិញនៅក្រុងប៉ោយប៉ែត  បានឲ្យដឹងថានៅ ពេលលោក វង្ស សារី ដើរជំរិត ទារលុយនោះគឺ ពួកគាត់មិនអាចតវ៉ា បានទេព្រោះ គេគំរាមបិទឃ្លាំងចោល  ហើយប្រាប់ថាយកលុយនោះ ទៅឲ្យមេៗខាងលើ ហេតុនេះហើយ ទើបពួកគាត់ប្រាប់អ្នក សារ ព័ត៌មាន ឲ្យចុះផ្សាយ លាតត្រដាងការពិត ។ ក្រោយពេលរឿងអាស្រូវនេះ ត្រូវបានបែក ធ្លាយ  លោកឧត្តមសេនីយ៍ទោ  អាត់ ខែម ស្នងការនគរបាល ខេត្ត បន្ទាយមានជ័យ បានអះអាងថា លោក វង្ស សារី  មិនមែនជាមន្ត្រីនគរបាលសេដ្ឋកិច្ច ទៀតទេគឺត្រូវបានផ្ទេរភារកិច្ច ទៅកាន់ការិ យាល័យ ប្រយុទ្ធប្រឆាំង ការ ជួញដូរមនុស្ស និងការពារអនីតិជន រួចហើយ។ តាមរយៈការអះ អាងរបស់លោក អាត់ ខែម បានបង្ហាញថាទង្វើរបស់លោក វង្ស សារី ជាអំពើខុសច្បាប់ដូច្នេះ លោក អាត់ ខែម ត្រូវតែចាត់ការមន្ត្រីនគរបាលម្នាក់នេះតាមច្បាប់ ។

ប្រភពពីឈ្មួញនិងអាជីវករក្នុងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា លោក វង្ស សារី អតីតមន្ត្រីនគរ បាលប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ តបន្ទាយមានជ័យ ដែលបច្ចុប្បន្នជា មន្ត្រី នគរបាល ការិយាល័យប្រយុទ្ធ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន កំពុង ប្រើអំណាច ជំរិតយកលុយ ពីពួកគាត់ ដូច កាលពី មុនដដែល។ ប្រភពពីអាជីវករដឹកទំនិញពីក្រុងប៉ោយប៉ែត មកខេត្តបន្ទាយមានជ័យបានឲ្យដឹងថា លោក វង្ស សារី បានតម្រូវ ឲ្យម្ចាស់ឃ្លាំង នៅ ក្នុង ក្រុង ប៉ោយប៉ែត បង់លុយ ក្នុង ១ ឈ្លាំង  ១៥០ដុល្លារ ហើយសម្រាប់រថយន្តដឹកទំនិញ១គ្រឿងត្រូវបង់ ១៥ដុល្លារក្នុង១ខែ។

តាមប្រភពពីម្ចាស់ឃ្លាំងស្តុកទំនិញក្នុងក្រុងប៉ោយប៉ែត បានឲ្យដឹងថា កន្លងមកលោក វង្ស សារី និងមន្ត្រីនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តបន្ទាយ មាន ជ័យ មួយក្រុមតែងតែ ចុះមកធ្វើសកម្មភាព ជំរិតយកលុយ ពីពួកគាត់ តាម អំពើចិត្ត ហើយបើពួកគាត់មិនបង់លុយតាម ការកំណត់ទេអាច ត្រូវប្រឈម នឹងការរុក រើឆែកឆេរទំនិញក្នុងឃ្លាំងជាមិនខាន។ ជាក់ស្តែងថ្មីៗ នេះនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ មួយក្រុមបាន មកកោសរូស អា ជីវករលក់ម៉ូតូឈ្មោះ ណា ជេលីន ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ ក្រោម លេស ដើរធ្វើស្ថិតិហាងក្នុងក្រុងប៉ោយប៉ែត។ បញ្ហានេះលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មិនគួរបណ្តែត បណ្តោយ ឲ្យកូនចៅក្រោម ឱវាទធ្វើអ្វីៗតាមអំពើចិត្តទៀតទេ  ៕

IMG_0194 IMG_0195