លោក​វេងសា​ខុនរដូវបទ​ល្មើសសម្រាស់បានឈាន​ចូលមកហើ​យបន្ទាប់ពីបទ​ល្មើសរ​បាំង​លប​ណ​រ៉ាវពេញបឹងទន្លេសាប

ខេត្តកំពង់ឆ្នាំង៖ ឯឩត្ដមរដ្ឋម​ន្ ត្រីក្រសួងកសិកម្ម វេងសា​ខុនធ្វើ យ៉ាងណាទើបអាច មើលឃើញបទល្មើស សម្រាស់  ដូចបទ​ល្មើស របាំង?សម្តេច ក្រឡាហោម  បានដាក់បញ្ជាយ៉ាងតឹងរ៉ឹង បំផុតចំពោះករណី បទល្មើសនេ​​សាទ រហូត មានការព្រមាន ដកចៅហ្វាយខេត្ត ណាដែលប្រងើយកន្តើយ និងបទល្មើសដែល​កើត មានក្នុងដែនដី របស់ខ្លួន។ចំពោះបទល្មើស របាំងសម្តេច ក្រឡាហោម  អាចជិះយន្ត​ហោះ មើលឃើញ ដោយសារបទល្មើស នេះ គឺមានឧបករណ៍សំភារៈ នៅលើផ្ទៃទឹក ។ដោយឡែក ចំពោះបទល្មើសសម្រាស់  កាប់បំផ្លាញព្រៃលិចទឹក  ជាច្រើនឆ្នាំមកហើយ នោះ សម្តេច​ មិនអាចជិះយន្តហោះ មើលឃើញបទល្មើស សម្រាស់ នោះឡើយ  ព្រោះបទល្មើសសម្រាស់ ត្រូវបានគេពន្លិច ចូលក្នុងទឹក ទាល់តែ មន្ត្រីជំនាញ ឫក៍ប្រជាពលរដ្ឋ  នៅតំបន់នោះ  ទើបដឹ​ង ប្រសិន បើជំនាញចង់បង្ក្រាបមិន ទទួលសំណូក ពីបទល្មើសសម្រាស់។ទោះបីជិះ កាណូតដល់តំបន់ មានដាក់សម្រាស់ ហើយក៍សឹង​តែមើលមិនដឹង ថែមទៀតផង។សកម្មភាព  ហ៊ុំព័ទ្ធសម្រាស់ ចាប់ត្រីត្រូវ បានគេធ្វើសកម្មភាព នៅពេលយប់និងពេលថ្ងៃ នេះ​ក្នុង ឃុំផ្លូវទូក  ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង១ ( ចំណុចកោះ​អ្នកតា)២ (ចំណុចក្បាលខ្មោច) ៣ (ចំណុចកោះខ្ចៅ)៤(សាលាថ្ម)៥(ព្រែកលួង)៦(ភូមិថ្នល់ឈើទាល) ដោយមានមេរត់ការ ប្រចាំ តំបន់ ឃុំផ្លូវទូកមា​នឈ្មោះហ្គោរជាកូន ប្រសារលោកពានសាន ជម្ទប់ទី(១) ឃុំផ្លូវទូកទាក់ទង ជាមួយមន្ត្រីជលផល មួយចំនួន។អ្នករត់ការម្នាក់ដែលមានឈ្មោះដូចខាងលើបានប្រមូលលុយពី​អ្នកដាក់សម្រាស់ក្នុង(១ដុំ)ចាប់ពី(៤០ម៉ឺនរៀល)ទៅ (៥០ម៉ឺនរៀល) ក្នុង(១ដុំ)ដែលមានចំនួន១៤២ដុំសម្រាស់លុយរាប់សិបលានរៀល ​ដើម្បីធ្វើការសូក ប៉ាន់ ទៅកាន់ មន្ត្រី ជល ផល ក្នុងស្រុកនិងខេត្ត។សម្រាប់ខេត្តកំពង់ឆ្នាំង បទល្មើសសម្រាស់មានសកម្មភាពខ្លាំង ហើយក៍ជាបទល្មើសបំ​ផ្លាញព្រៃលិចទឹកខ្លាំងផងដែរ៕(ពត៏មានបឋម)

16473599_707930972713584_8399682509222284917_n