ម្ចាស់ហាង ម្លិះ៧៧ក្រុងបានលុងកំពុងឋិតក្នុងជំនួញឈើប្រណិតយ៉ាងសកម្មឌឺ សមត្ថកិច្ច!

ខេត្តរតនគិរី​៖ ម្ចាស់​ភោជនីយដ្ឋាន​ម្លិះ​៧៧ ដែលមាន​ទីតាំង​នៅក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី​កំពុងតែ​ល្បី​ថា​គឺជា​អ្នកជំនួញ​ឈើប្រណិត​ដ៍​ល្បីល្បាញ​ម្នាក់​ទៅកាន់​ប្រទេស​វៀតណាម ដែល​សមត្ថកិច្ច​មិន​ហាន​បង្ក្រាប​។​ជាក់ស្តែង​​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-3178 ដែល​តែងតែ​ដឹក​បទល្មើស​ឈើប្រណិត​ចេញពី​ចំណុច​អូរ​ល្វា​ក់​

ដែនជម្រកសត្វព្រៃ​លំផាត់ ឆ្លងកាត់​ស្រុក​លំផាត់​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​នោះ គឺជា​រថយន្ត​ម្ចាស់​ភោជនីយដ្ឋាន​ម្លិះ​៧៧ ។​​សមត្ថកិច្ច​ឈរជើង​នៅតាម​ដងផ្លូវ​ជាតិ​78A បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​ឲ្យ​ដឹងថា ស្ត្រី​វ័យក្មេង​ស្រស់ស្អាត ឈ្មោះ ស្រី​ពេជ្រ ជា​មេ​ឈ្មួញ​ឈើប្រណិត​ដ៍​ធំ​នៅក្នុង​ខេត្តរតនគិរី​នេះ​។​

​បច្ចុប្បន្ន មេ​ឈ្មួញ​ឈ្មោះ ស្រី​ពេជ្រ កំពុងតែ​ឋិត​នៅក្នុង​ជំនួញ​ព្រៃឈើ​យ៉ាងសកម្ម ដែល​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់ថា រថយន្ត​សាំ​យ៉ុង​របស់​នាង តែង​ដឹកឈើ​ប្រណិត​ក្នុង​មួយថ្ងៃ​ពីរដង ចេញពី​ស្រុក​លំផាត់​ទៅកាន់​ច្រកទ្វារ​អន្ត​អូ​រយ៉ា​ដាវ​។​​សមត្ថកិច្ច​ប្រាប់​បន្តទៀតថា ឈ្មោះ ស្រី​ពេជ្រ គឺជា​មេ​ឈ្មួញ​ឈើប្រណិត​រយះពេល​ជិត​ពីរ​ឆ្នាំ​កន្លងមកហើយ​។ មិនតែប៉ុណ្ណោះ​នាង​គឺជា​ម្ចាស់​ភោជនីយដ្ឋាន​ដ៍​ធំ​មួយ​ប្រចាំ​ក្រុង​បាន​លុង ខេត្តរតនគិរី មាន​(​យីហោ​)​ឈ្មោះ​«​ម្លិះ​77»​ផង​ទៀត ។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​26 ខែ​មិនា ឆ្នាំ​2017​នេះ រថយន្ត​សាំ​យ៉ុង​ពណ៌​ស ដឹកឈើ​របស់​នាង ក៍​នៅតែ​ត្រូវគេ​ឃើញ កំពុង​ដឹកឈើ​ទៅកាន់​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​អន្តជាតិ​អូរ​យ៉ា​ដាវ ដដែល មិនមាន​ស្ថាប័ន​ណា​ហាន​ក្អក​ជាមួយ​នាង​ទេ​រាប់ទាំង​មេ​នគរបាល​ច្រក​លោក​អ៊ី​ចំរើន​ផងដែរ​។​

​ការដឹកជញ្ជូន​បទល្មើស​ឈើប្រណិត​របស់​ស្រី​ពេជ្រ បាន​ដោយ​រលូន​បែបនេះ គឺ​ត្រូវគេ​សង្ស័យថា នាង​ពិត​ជាមាន​ខ្នងបង្អែក​យ៉ាង​ធំ​នៅ​ពីក្រោយ​បទល្មើស​នេះហើយ បើ​មិន​ដូច្នោះ​ទេ ជំនួញ​បទល្មើស​ព្រៃឈើ​របស់​នាង មិនអាច​ដំណើរការ​បានទេ​។​

​គេ​រង់ចាំ​មើលថា ស្ថាប័ន​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧៨ ពី​ក្រុង​បាន​លុង​ទៅកាន់​ច្រកទ្វារ​អន្តជាតិ​អូរ​យ៉ា​ដាវ ដែល​សមត្ថកិច្ច​ខ្សឹប​ប្រាប់ថា​មាន​ចំនួន​៦០ ស្ថាប័ន​នោះ តើ​ស្ថាប័ន​មួយណា ហាន​ចេញមុខ​បង្ក្រាប ឬ​ចាប់​បទល្មើស​ព្រៃឈើ​របស់​ស្រី​ពេជ្រ​នេះ​។ អ្នកសារព័ត៌មាន នឹង​រង់ចាំ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ ខណៈពេលដែល មន្ត្រី​សមត្ថកិច្ច​ផ្តល់ដំណឹង​អំពី​ការរត់ពន្ធ​ឈើប្រណិត​របស់​ឈ្មោះ ស្រី​ពេជ្រ នោះ​បន្តទៀត​។​​ជុំវិញ​បញ្ហា​ចោទប្រកាន់​ខាងលើនេះ ឈ្មោះ ស្រី​ពេជ្រ អ្នកសារព័ត៌មាន មិនអាច​សុំ​ការបំភ្លឺ​បានទេ​នៅ​រសៀល​ថ្ងៃទី​២៦​ខែ​មិនា​នេះ​ថា​តើ​ហេតុ​អី​បានជា​នាង​ហ៊ាន​ម្លេះ​? ៕

r-pich1-500x281