ឧក​ញ៉ា ​សុខ ប៊ុន​ ប្រើ​អំណាច​ទន្ទ្រាន​កាន់កាប់​ដីព្រៃលិច​ទឹកខេត្ត ​បន្ទាយ​មាន​ជ័យ

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកមានអំណាចអ្នកមានលុយកំពុងតែធ្វើ សកម្មភាពចាក់់ដីលុបអូរបុរាណមួយកន្លែងមានឈ្មោះអូរតាម៉ៅ នៅក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ យកធ្វើជាកម្មសិទ្ធិឯកជនដោយគ្មានញញើតអ្វីទាំងអស់។ អ្នកមានអំ ណាចបានប្រើគ្រឿងចក្រជាច្រើនគ្រឿងឈូសឆាយដីនិងកាយដីលុបអូរតាម៉ៅ ប្រមាណមួយ ខែមកហើយមិនទាន់ឃើញអាជ្ញាធរឃុំ និងអាជ្ញាធរស្រុកចាត់វិធានការទប់ស្កាត់នៅឡើយទេ។ មន្ត្រីអាជ្ញាធរស្រុកព្រះនេត្រព្រះ បានឲ្យដឹងថាអ្នកចាក់ដីលុបអូរតាម៉ៅ មានឈ្មោះ គង់ ប៊ុនលី ជាអ្នកមានលុយរស់នៅក្នុងខេត្តសៀមរាប ហើយមានដីក្នុងតំបន់ខាងលើប្រមាណ៤០ហិកតា ប៉ុន្តែអាជ្ញាធរស្រុកព្រះនេត្រព្រះ បែរជាមិនចាត់វិធានការ ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានអំពាវនាវឲ្យលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាមន្ទីរពាក់ព័ន្ធចាត់វិ ធានការទប់ស្កាត់ករណីអ្នកមានអំណាចចាក់ដីលុបអូរតាម៉ៅ រំលោភយកធ្វើជាកម្មសិទ្ធិ ជា បន្ទាន់។ ដោយហេតុថា រហូតមកដល់ពេលនេះអាជ្ញាធរឃុំ និងអាជ្ញាធរស្រុក មិនខ្វល់ពីរឿង អ្នកមានអំណាចជាក់ដីលុបអូរតាម៉ៅ យ៉ាងងងើកនោះទេហើយបណ្តោយឲ្យជនល្មើសធ្វើអ្វីៗ តាមអំពើចិត្ត។ ប្រសិនបើអាជ្ញាធរខេត្តបន្ទាយមានជ័យ មិនទប់ស្កាត់ឲ្យបានទាន់ពេលវេលា ទេនោះ គឺអូរតាម៉ៅអាចធ្លាក់នៅក្នុងកណ្តាប់ដៃអ្នកមានអំណាចទន្ទ្រានកាន់កាប់យ៉ាងរលូនជា មិនខានព្រោះមន្ត្រីអាជញាធរមូលដ្ឋានមិនហ៊ានប៉ះពាល់អ្នកមានអំណាចឡើយ។

ប្រជាពលរដ្ឋក្នុងភូមិរំដួល បានឲ្យដឹងថាអូរតាម៉ៅ ជាដៃស្ទឹងរំដួល សម្រាប់ប្រជាពល រដ្ឋក្នុងមូលដ្ឋានយកទឹកប្រើប្រាស់ អាស្រ័យផលនិងនេសាទជាលក្ខណៈគ្រួសារតាំងពីដូនតា មិនដែលមានអ្នកណាហ៊ានប៉ះពាល់នោះទេ។ ប្រជាពលរដ្ឋបានឲ្យដឹងថាក្រៅពីឈ្មោះ គង់ ប៊ុនលី ដែលធ្វើសកម្មភាពចាក់ដីលុបអូរតាម៉ៅរំលោភយកដីធ្វើជាកម្មសិទ្ធិ គឺនៅក្បែរៗនោះក៏ មានសកម្មភាពចាក់ដីលុបបឹងធម្មជាតិមួយចំនួនរំលោភយកធ្វើជាកម្មសិទ្ធិដែរ ដោយមន្ត្រី អាជ្ញាធរមូលដ្ឋានមិនចាត់វិធានការបង្ក្រាបឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវ នាវឲ្យលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងមន្ទីររពាក់ព័ន្ធចាត់វិធានការទប់ ស្កាត់ ជាបន្ទាន់កុំឲ្យបទល្មើសទន្ទ្រានកាន់កាប់ដីអូរ ដីបឹង ខុសច្បាប់ ៕

IMG_0315 IMG_0316