ក្រុម​ហ៊ុនដួង​ស្រួច​កាប់បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​ជាំក្សា​ន្ត

ខេត្តព្រះវិហារ៖  ប្រជាពលរដ្ឋរាយការមកថារថយន្ត បង្កុង​ រា​ប់​សិបគ្រឿង ដឹកឈើ ហ៊ុបមកពី តំបន់នានា ក្នុងស្រុក ជាំក្សាន្ត ចូលទៅក្នុង រោង​ចក្រ អារឈើ រប​ស់ ក្រុមហ៊ុន ដួងស្រួច ស្ថិតក្នុងភូមិ រំដោះស្រែ ឃុំរំដោះស្រែ ស្រុក​ជាំក្សាន្ត​ ខេត្តព្រះវិហារ ។ សក​ម្មភាព នេះបានលើក ទឹកចិត្ត ឲ្យមាន ការ​កាប់ ឈើជា ទ្រង់ទ្រាយ ធំដែ​​ល ក្រុមឈ្មួញ បានកេណ្ឌ កម្លាំង​ កម្មករកាន់ រណា​យន្ត ចូលទៅ កាប់ឈើ ​នៅក្នុង ព្រៃក្រោម ការឃុបឃិ​ត គ្នាជា ប្រព័ន្ធ ក្រោម​លេស ​អភិវឌ្ឍន៍ គ្រួសារ យោធិន ។ ក្រុមហ៊ុន ដួង​ស្រួច បង្កើន ចលនា កាប់ឈើ ពីខាងក្រៅ ក្រោមរូបភាព​ អភិវឌ្ឍន៍ គ្រួសា​រ យោធិន យ៉ាងផុសផុល នៅគ្រប់ ទិសទី នៃស្រុក ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដោយ​ពួកគេ បានដាក់ ម៉ាស៊ីនរ៉ៃ សម្រុក អារឈើ នៅទីតាំង ក្រុមហ៊ុន និងមានម៉ា​ស៊ីន អារឈើ ប្រមា​ណ ៧​ទៅ៨ គ្រឿង ទៀតផង ដែលក្រុម ឈ្មួញដាក់ អា​រឈើ នៅខាងក្រៅ ក្រុមហ៊ុន ស្ថិតក្នុង ភូមិ​បារមី តេជោសែ​ន ឃុំយៀង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ជារៀង រាល់ថ្ងៃ គេ​​ឃើញ មានរថយន្ត យីឌុប ខ្នាតយក្ស ​ដឹកជញ្ជូន ឈើ​ចេញ ពីដីតំបន់ ក្រៅ ក្រុម​ហ៊ុន ដោយហែក ប៉េសេ ពីមេព្រៃ តាមរយៈ ក្រុមហ៊ុន ដួង​ស្រួច ដឹកយក ទៅ​លក់ នៅតាម បណ្ដា​ ខេត្តនានា ។ ប្រភព ព័ត៌មាន បា​នឲ្យ ដឹងថា ប៉េសេ មួយ​សន្លឹក ត្រឹម១៨ ម៉ែត្រគូប ប៉ុណ្ណោះ តែក្រុម ឈ្មួញដឹក ជាក់ស្ដែង ពី៤០ ទៅ៤៥​ ម៉ែត្រ​គូប ។ ក្រុមហ៊ុន ដួងស្រួច ​បាន​ដាក់ ពង្រាយ មេការជា ច្រើននាក់ ​កាប់​ឈើ យ៉ាង​ អនាធិបតេយ្យ ក្នុងស្រុក ជាំក្សាន្ត ខេត្តព្រះ​វិហារ ក្នុងនោះ គេលើក យកឈ្មោះ តែ៣នាក់ ប៉ុណ្ណោះ មកបង្ហាញ គឺ​ឈ្មោះ ​ថៃ គឹមហេ​ង ដែលជា ជំនួយការ ឯកឧត្ដម ស ថាវី អភិបាលខេត្ត ឧត្ដមានជ័យ ។ លោកពៅ និងលោក ប៉េងអាន ដែ​លពួក គេកំពុង ប្រកូក ប្រកាស ដឹកនាំ កម្លាំង និងរថយន្ត បង្កុ​ង មកពី បណ្ដា​ ខេត្តនានា កាប់និងដឹក​ ជញ្ជូន ឈើយ៉ាង កក្រើកដល់ ប្រជាពលរដ្ឋ និងសមត្ថកិច្ច ពាក់ព័ន្ធ ក្នុងខេត្ត ព្រះវិហារ ។ ព័ត៌មាន ខា​ងលើនេះ ប្រជាពលរដ្ឋ ក៏បាន សំណូ​ម​ពរ សូមឯកឧត្តម នាយឧត្ត​ម សេនីយ៍ សៅ សុខា មេបញ្ជា​ការ កងរាជ អាវុធហត្ថ លើផ្ទៃ ប្រទេស និងជា ប្រធាន គណៈ កម្មការ បង្ក្រាប បទល្មើស ព្រៃឈើ រួមទាំង ឯកឧត្តម ​វេង សាខុន រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មេត្តា ត្រួតពិនិត្យ ក្រុមហ៊ុន​ ដួងស្រួច ដែលប្រើ អាជ្ញាប័ណ្ណ អភិវឌ្ឍន៍ គ្រួសារ ​យោធិន ខុសគោល ការណ៏ ។ ​ព្រោះបើ រង់ចាំ ចំណាត់ការ អភិបាល ខេត្តព្រះវិហារ ដែល​ជា អនុប្រធាន គណៈ កម្មការ ដែលទំនង ជាចាំត្រង ស្វែងរក ផលប្រយោជន៍ ពីបទល្មើស ព្រៃឈើ គឺពិតជា ពុំអា​ច ទប់ស្កាត់ បទល្មើស ព្រៃឈើ ដែលមាន ទ្រង់ទ្រាយ ធំរបស់ ក្រុមហ៊ុន ដួងស្រួច បានឡើយ ៕

17554200_1865490490389148_8023067338470469327_n