លោក​ ពុធ សុខា មេគយ​ចល័តប្រចាំផ្លូវ​ជាតិលេខ៥ តម្រូវឲ្យឈ្មួញ​បង់លុយតាមរ​បៀប​ពុករលួយ?

លោក ពុធ សុខា ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយតាំងពីនៅធ្វើជាមេគយ ចល័តក្នុងខេត្តកំពង់ចាម ឥឡូវកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយក្នុងតួនាទីជាមេ គយចល័តផ្លូវជាតិលេខ៥ ហើយគ្មាននរណាហ៊ានប៉ះពាល់ឡើយ។ ជាការពិតសូម្បីតែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយនៅតាមដងផ្លូវក៏មើលរំលងអំពើពុករលួយរបស់លោក ពុធ សុខា មេគយចល័តប្រចាំផ្លូវជាតិលេខ ៥ដែរ។ ចំណែកលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់យ៉ាងចម្លែកក្នុង ខណៈដែលលោក ពុធ សុខា មេគយចល័តផ្លូវជាតិលេខ៥កាន់តែល្បីល្បាញខាងពុករលួយ។

ការដែលលោក ពុធ សុខា មេគយចល័តប្រចាំផ្លូវជាតិលេខ៥ តម្រូវឲ្យឈ្មួញនិងអាជី វករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវនេះបង់លុយលើតុ ក្រោមតុឬលុយខ្មៅលុយស តាមការកំ ណត់របស់ខ្លួន មិនទាន់ត្រូវបានលោក គុណ ញឹម អគ្គនាយកគយ និងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ចាត់វិធានការត្រួតពិនិត្យនៅឡើយទេ។ ហេតុនេះហើយទើប លោក ពុធ សុខា នៅតែប្រើគ្រប់វិធីដើម្បីប្រមូលលុយដាក់ហោប៉ៅដោយយកឈ្មោះមេៗខាង លើមកធ្វើជាសំអាងយ៉ាងងងើល។ ប្រការនេះធ្វើឲ្យឈ្មួញនិងអាជីវករត្រូវប្រឈមនឹងការលំ បាកយ៉ាងខ្លាំង ដោយសារថាទោះបីពួកគាត់នាំចូលទំនិញស្របច្បាប់បង់ពន្ធត្រឹមត្រូវក៏ចៀស មិនផុតពីបង់លុយលើតុ ក្រោមតុ និងលុយថ្លៃបាយថ្លៃទឹកឲ្យលោក ពុធ សុខា មេគយចល័ត ផ្លូវជាតិលេខ៥ និងបក្ខពួកដែរ។

ករណីលោក ពុធ សុខាមេគយប្រចាំផ្លូវជាតិលេខ៥ កំពុងប្រព្រឹត្តអំពើពុករលួយជំរិតយកលុយពីឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវនេះ កំពុងតែល្បីល្បាញយ៉ាងខ្លាំងតែរហូតមកដល់ពេលនេះមិនទាន់ឃើញលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់នោះទេ។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរពិនិត្យមើលរឿងអាស្រូវរបស់លោក ពុធ សុខា ជាមេគយចល័តផ្លូវជាតិលេខ៥ខ្លះផង ព្រោះឈ្មួញនិងអាជីវករកំពុងប្រឈមនឹងការលំបាកយ៉ាងខ្លាំងដោយសារតែចំណាយលុយលើតុនិងក្រោមតុច្រើនពេក។ បើមិនដូច្នេះទេលោក ពុធ សុខា ដែលមានខ្នងបង្អែករឹងមាំ ច្បាស់ជាបន្តប្រើអំណាចប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗ ជាមិនខានហើយយកឈ្មោះមន្ត្រីធំៗមកគំរាមឈ្មួញនិងអាជីវករយ៉ាងកំរោល។

ក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញពីព្រំដែនសៀម ឆ្លងកាត់ផ្លូវជាតិលេខ៥ចូលមករាជធានីភ្នំពេញបានឲ្យដឹងថា ទោះបីពួកគាត់ដឹកទំនិញបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនរួចហើយក៏ដោយក៏ពួកគាត់ចៀសមិនផុតពីបង់លុយលើតុ បង់លុយក្រោមតុ និងលុយថ្លៃបាយទឹកដល់ក្រុមគយច័តផ្លូវជាតិលេខ៥ក្រោមការគ្រប់គ្រងរបស់លោក ពុធ សុខា នោះ ទេដើម្បីចៀសផុតពីការរំខាន។ សូម្បីតែអ្នករកស៊ីដឹកផ្លែឈើក៏ត្រូវបង់លុយឲ្យក្រុមគយចល័ត ផ្លូវជាតិលេខ៥តាមការកំណត់ដែរដោយមិនអាចតវ៉ាបានឡើយ ហើយអ្នកណាហ៊ានតវ៉ាតែងត្រូវប្រឈមនឹងការគំរាម ៕

IMG_0444