ភ្នំពេញ៖សេចក្ដីរាយការណ៍ បានឲ្យដឹងថា ឧកញ៉ាអ៊ឹងតាន់វីរៈ ហៅឧកញ៉ាលក្ស័ បានកំពុង ធ្វើសកម្មភាព សម្រុកដឹកជញ្ជូនឈើ ទៅកាន់ប្រទេស វៀតណាម តាមច្រកព្រុំដែនវ៉ាលឺ យ៉ាងគគ្រឹកគគ្រេង ដោយសកម្មភាព នេះត្រូវបាន គេពិព័ណរនាថា កំពុងផ្គើនទៅ នឹងបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា យ៉ាងច្បាស់ ក្រឡែត។
សេចក្ដីរាយការណ៍ បន្ថែមថាឈើ ទាំងនោះ ត្រូវបានគេដឹងថា លោកឧកញ៉ាលក្ស បាន ដេញថ្លៃបាន ជាឈើដែល នាយឧត្តមសេនីយ៍សៅសុខា បង្ក្រាបនៅឆ្នាំ២០១៦ កន្លងទៅ។ ដោយក្រសួងកសិកម្ម អនុញាត្តឲ្យ បើសិប្បកម្មកែច្នៃឈើ នៅព្រំដែន ក្នុងភូមិត្រពាំងស្រែ ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
សេចក្ដីរាយការណ៍ទៀតថា ចាប់តាំងពីចុង ខែវិច្ឆិកាឆ្នាំ២០១៦ សកម្មភាពដឹកជញ្ជូនឈើទាំងនោះ បានដឹកចេញ ពីក្រុមហ៊ុនហ៊ុនប៊ិញហ្វឿក១ តាមរយៈរថយន្តយីឌុប ចេញឆ្ពោះទៅកាន់ ទីតាំងកែឆ្នៃ ស្ថិតនៅក្នុង ភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះក្រោមលេសលិខិតអនុញ្ញាតិ របស់រាជរដ្ឋាភិបាល អោយធ្វើការកែឆ្នៃឈើបំរើ ក្នុងស្រុក(ស៊ិក)។នេះបើតាមការប្រាប់អោយដឹងពីលោក វង សុខសិរី នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តមណ្ឌលគិរី ។
កាលនោះលោក វង សុខសិរីបញ្ជាក់ថា៖ យោងទៅតាមលិខិតអនុញ្ញាត្តិ ផ្តល់សិទ្ធទៅអោយក្រុមហ៊ុនឈើ ទាំងនោះត្រូវបានដាក់គោលដៅ អោយយកទៅកែច្នៃ នៅក្នុងទីតាំង ភូមិត្រពាំងស្រែតែប៉ុណ្ណោះ បើខុសកន្លែង និងបង្ក្រាប។
រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោកវេងសុខុន បានចេញ សេចក្ដីប្រកាសស្ដីពីការអនុញ្ញាត ឲ្យក្រុមហ៊ុន Lim Royal Joint Stock Company Limited បង្កើតរោងម៉ាស៊ីនកែច្នៃឈើ និងផលិតគ្រឿងសង្ហារិម ជាបណ្ដោះអាសន្ន មួយកន្លែងដែល មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ លើផ្ទៃដីទំហំ៨ហិកតារ ដោយមានរយៈពេល១ឆ្នាំ ខណៈរដ្ឋមន្ត្រី ក្រសួងបរិស្ថាន គ្រោងនឹងពិភាក្សាជា មួយក្រសួងកសិកម្ម លើការមិនអនុញ្ញាតឲ្យ មានអាជីវកម្មឈើ នៅក្នុងតំបន់ដីសម្បទាន។
ប៉ុន្តែទីតាំងខាងលើ នេះមិនទាន់ មានរោងសិប្បកម្ម កែច្នៃឈើនោះទេ តែផ្ទុយទៅវិញ ក្រុមហ៊ុនឧកញ៉ាអ៊ឹងតាន់វីរៈ ហៅលក្ស័ បានសម្រុកដឹកជញ្ជូនឈើ ទៅគរស្តុកទុក ហើយធ្វើការ ដឹកជញ្ជូន ទៅលក់នៅវៀតណាម ដោយមិនមាន អាជ្ញាធរ សមត្តកិច្ច ហ៊ានធ្វើការ ត្រួតពិនិត្យ ឬបង្ក្រាបនោះឡើយ។ ការដែលមិនមាន ការបង្ក្រាបបែបនេះ ត្រូវបាន គេសង្ស័យថា មានការឃុបឃិតគ្នា ជាប្រព័ន្ធ តាមរបៀបពូករលួយ។
ការនាំឈើចេញ ដោយមិនមានការកែច្នៃ ចេញទៅវៀតណាម ត្រូវបានរាជរដ្ឋាភិបាល បញ្ឈប់ ប៉ុន្តែឧកញ៉ាលក្ស័ នៅតែមាន ឥដ្ឋិពលខ្លាំង ក្នុងការ នាំឈើទៅបាន ដូច្នេះ លោកនាយឧត្តមសេនីយ៍សៅ សុខា គួតែមាន វិធានការ ជាបន្ទាន់ផង៕SRដោយហេង រស្មី