សមត្ថកិច្ចពាក់ព័ន្ធនៅ ក្នុងកំពង់ផែស្វយ័តភ្នំពេញ បានបង្ហើបឲ្យ ដឹងកាលពីពេលថ្មីៗនេះថា ក្នុងមួយខែៗលោក ស៊ុន ឆាយ ប្រមូលលុយ លើតុនិងក្រោមតុ បានយ៉ាងច្រើនសម្រាប់ យកទៅធ្វើមានធ្វើបាន ផ្ទាល់ខ្លួនដោយគ្មាន ញញើតអ្វីទាំងអស់ ព្រោះ អាងមានខ្នង បង្អែករឹងមាំនៅក្នុង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ សូម្បីតែទំនិញវិយោគ ដែលនាំចូលតាមច្រក កំពង់ផែ ស្វយ័តភ្នំពេញ ក៏ជាប្រភព ចំណូលដ៏ធំរបស់លោក ស៊ុន ឆាយ និងបក្ខពួកដែរ ដោយលោក ស៊ុន ឆាយ និងបក្ខពួក បំពាន ទៅលើវិធានការរបស់រាជរដ្ឋាភិបាលយ៉ាងគឃ្លើន ហើយធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់ទឹកចិត្តអ្នកវិនិយោគទុន។ ក្រុម មន្ត្រីគយ ក្នុងកំពង់ផែស្វយ័ត ភ្នំពេញដែលឃុបឃិត ប្រព្រឹត្ តអំពើពុករលួយជា មួយលោក ស៊ុន ឆាយ យ៉ាងកំរោលមាន ដូច ជា លោក ស្វាយ មរ៉ា,លោក សាយ សូផា, លោក បុស ចំរើន និងអ្នកស្រី ប៊ូ ផល្លី ជាដើម។
លោក ស៊ុន ឆាយ មេអង្គភាពគយនិងរដ្ឋាកររាជធានីភ្នំពេញត្រូវបានសារព័ត៌មាននិងគេហទំព័រនានាចុះផ្សាយជាសាធារណៈ ពីរឿងអាស្រូវពុករលួយ តែមកដល់ពេលនេះមិនទាន់ឃើញលោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាត់វិធានការលើមន្ត្រីពុករលួយនៅឡើយទេ។ មាន ការសង្ស័យថា មេគយធំៗជាអ្នកបើកដៃឲ្យលោក ស៊ុន ឆាយ ប្រព្រឹត្តអំពើពុករលួយតាមចិត្ត ដើម្បីជាថ្នូរនឹងផលប្រយោជន៍ ។ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យមើលបញ្ ហាខាងលើ នេះផង ព្រោះវិធាន ការកែទម្រង់ស៊ីជម្រៅនៅក្នុងស្ថាប័នគយ កំពុងបរាជ័យទាំងស្រុងតែម្តង។ ជាងនេះទៅទៀតលោក ឱម យ៉ិន ទៀង ដែលជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួររស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់ លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ ជាបន្ទាន់ព្រោះអីអំពើពុករលួយក្នុងអង្គភាព នេះរាលដាលកាន់តែខ្លាំងឡើងៗហើយ។
សូមបញ្ជាក់ថា រឿងអាស្រូវពុករលួយរបស់លោក ស៊ុន ឆាយ និងបក្ខពួកត្រូវបាន សារព័ត៌មានជាច្រើនចុះ ផ្សាយ ជាបន្ត បន្ទាប់រួចមក ហើយ ដូច្នេះលោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញនិង បក្ខពួកមិនអាចបិទបាំងបានតទៅទៀតទេ។ មានប្រភពខ្លះសង្ស័យថា លោក គុណ ញឹម អគ្គ នាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទំនងជាទទួល បានផល ប្រយោជន៍ពីលោក ស៊ុន ឆាយ និងបក្ខពួកជាប្រចាំ ទើបបណ្តោយឲ្យអំពើពុក រលួយរបស់មន្ត្រីគយអង្គភាព កំពង់ផែ ស្វយ័តភ្នំពេញកើត ឡើងយ៉ាងពេញបន្ទុក។ មជ្ឈដ្ឋាននានាបានជំរុញឲ្យ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ គួរពិនិត្យមើលបញ្ហាខាងលើនេះឡើងវិញខ្លះផងព្រោះអី លោក ស៊ុន ឆាយ និងបក្ខពួក កំពុងតែឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ៕