ខេត្តក្រចេះ៖ ប្រជាពលរដ្ឋរាយការមកថា ឈ្មួញឈើឧកញ៉ាអ៊ឹងតាន់វីរៈ ហៅឧកញ៉ាល័ក្ ខកំពុងសម្រុកដឹក ជញ្ជូនឈើចេញទៅ លក់នៅស្រុកយួនតាម ច្រកព្រុំដែនវ៉ាលឺ ។សកម្មភាពដឹកជញ្ជូន ឈើប្រណិតទាំងនោះ បានដឹកចេញពី ក្រុមហ៊ុនហ៊ុនប៊ិញហ្វឿក១ តាមរយៈរថយន្តយីឌុបភ្លៅប្ រាំចេញឆ្ពោះទៅកាន់ទីតាំង កែឆ្នៃស្ថិតនៅក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះក្រោម លេសលិខិតអនុញ្ញាតិ របស់រាជរដ្ឋាភិបាលអោយធ្វើការកែឆ្ នៃឈើប្រណិតបំរើក្នុង ស្រុក។ មានសេចក្តីរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទឯកឧត្តមវេងសុខុន បានចេញសេចក្ដីប្រកាស ស្ដីពីការអនុញ្ញាតឲ្យ ក្រុមហ៊ុន Lim Royal Joint Stock Company Limitedបង្កើតរោងម៉ាស៊ីនកែច្នៃឈើ និងផលិតគ្រឿងសង្ហារិមជាបណ្ដោះអាសន្នមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះលើផ្ទៃដីទំហំ៨ហិកតារដោយមានរយៈពេល១ឆ្នាំខណៈរដ្ឋមន្ត្រីក្រសួងបរិស្ថាន គ្រោងនឹងពិភាក្សាជាមួយក្រសួងកសិកម្ម លើការមិនអនុញ្ញាតិឲ្យមានអាជីវកម្មឈើនៅក្នុងតំបន់ដីសម្បទាន។តែប្រការគួរឲ្យកត់សម្គាល់គឺទីតាំងខាងលើនេះមិនទាន់មានរោងសិប្បកម្មកែច្នៃឈើអីនោះទេ។តែផ្ទុយទៅវិញក្រុមហ៊ុនឧកញ៉ាអ៊ឹងតាន់វីរៈបានសម្រុកដឹកជញ្ជូនឈើទៅគរស្តុកទុកហើយស្រេចទៅហើយក្រោមលេសថាខ្លាចភ្លើងឆេះ។ប៉ុន្តែឥឡូវឈើដែលឧកញ៉ាអ៊ឹងតាន់វីរៈហៅឧកញ៉ាល័ក្ខដឹកជញ្ជូនយកទៅស្តុកបានសម្រុកដឹកជញ្ជូនឈើចេញទៅលក់នៅស្រុកយួនដោយខុសច្បាប់តាមច្រកព្រុំដែនវ៉ាលឺតែគ្មានសមត្ថកិច្ចណាយកភ្នែកមើលទេព្រោះបានលាភសក្ការៈទៅហើយ។សេចក្ដីរាយការណ៍យ៉ាងច្បាស់ពីប្រជាពលរដ្ឋនៅភូមិសម្ពូចឃុំឃ្សឹមស្រុកស្នួលខេត្តក្រចេះបានឲ្យដឹងថាជារៀងរាល់ថ្ងៃពួកគេសង្កេតឃើញមានឡានប្រភេទយីឌុបប្រាំផ្លូវរាប់សិបគ្រឿងជារបស់កម្មសិទ្ធលោកឧកញ៉ាលក្ខ័សម្រុកដឹកជញ្ជូនឈើហ៊ុបទាំងមូលចេញពីក្រុមហ៊ុនខ្មែរអង្គរនឹងក្រុមហ៊ុនដៃថាងទាំងថ្ងៃទាំងយប់តាមបណ្ដោយផ្លូវជាតិលេខ7Aឆ្ទោះទៅចំណុចសជិតព្រំប្រទល់វៀតណាមក្នុងភូមិវេវឃុំពីរធ្នូស្រុកស្នួលខេត្តក្រចេះរាប់សិបឡានមិនដឹងថាស្របច្បាប់ឬយ៉ាងណានោះទេ?។ករណីនេះលោក វង សុខសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបែរជានិយាយប្រាប់កាសែតថាឲ្យដឹកចេញតែឈើមុខកាត់តូចៗឯឈើមុខធំត្រូវទុកកែច្នៃ។ការពិតច្បាប់នាំឈើចេញគឺមានតែតាមកំពង់ផែអន្តរជាតិខេត្តព្រះសីហនុឬផែភ្នំពេញតែប៉ុណ្ណោះ។ជាងនេះទៅទៀតការនាំឈើចេញដោយមិនមានការកែច្នៃចេញទៅស្រុកយួនត្រូវបានរាជរដ្ឋាភិបាលបញ្ឈប់លែងឲ្យមានទៅហើយ។ចឹង!បើដូចសម្តីលោកវង់សុខសេរីនិយាយគឺខុសច្បាប់វាជាការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ! ។សូមបញ្ជាក់ថាកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦កន្លងមក ប្រមុខរាជរដ្ឋាភិបាលតេជោហ៊ុនសែនបានបង្កើតគណកម្មកាចំរុះមួយដើម្បីបង្ក្រាបបទល្មើសព្រៃឈើនៅតាមបណ្តាខេត្តភូមិភាគឥសាន្តជាប់ព្រំដែនយួនដឹក ដោយលោកនាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស ។ជាលទ្ធផលរឹបអូសបានឈើប្រណីតប្រមាណ៧ម៉ឺនម៉ែត្រគូបតែអត់ចាប់បានក្បាលឈ្មួញដែលជាឧក្រិដ្ឋជនព្រៃឈើណាម្នាក់មកផ្តន្ទាទោសឡើយ។ឈើប្រមាណ៧ម៉ឺនម៉ែត្រគូបនោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដាក់ដេញថ្លៃចំនួន១២លានដុល្លារអាមេរិក។ ទោះជាយ៉ាងណាករណីដេញថ្លៃឈើនេះអត់ឮខាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកាសឲ្យដឹងពីនីតិវិធីដេញហើយមានមានអ្នកណាចូលរួមខ្លះនិងបានលុយប៉ុន្មាននោះឡើយ។ ឥឡូវនេះស្រាប់តែឃើញមានឡានឧកញ៉ាល័ក្ខដឹកជញ្ជូនចេញដោយចំហរដែលមេព្រៃប្រាប់ថាឈើដេញថ្លៃបាន។មានប្រភពខ្លះនិយាយថាឧកញ៉ាល័ក្ខដេញក្នុងតម្លៃតែ៧លានដុល្លារអាមេរិកប៉ុណ្ណោះបង់ចូលរដ្ឋ។ឯ៥លានដុល្លារទៀតគឺសម្រាប់សេវារត់ការ?។សារពត៌មានយើងរង់ចាំបកស្រាយរាល់ម៉ោងធើ្វការ៕