លោក​ ពុធ សុខា ​មេគយ​ចល័ត​ប្រចាំផ្លូវជាតិ​លេខ៥ ប្រធាន​អង្គភាពប្រ​ឆាំងអំពើពុ​ករលួ​យគួរ​ពិនិត្យមើល​រឿងអា​ស្រូវ​ផង?

ករណីលោក ពុធ  សុខាមេគយប្រចាំផ្លូវជាតិលេខ ៥ កំពុងប្រព្រឹត្តអំពើពុក រលួយជំរិតយកលុយ ពីឈ្មួញនិងអាជីវករដឹក ជញ្ជូន ទំនិញឆ្លងកាត់ផ្លូវនេះ  កំពុងតែល្បីល្បាញ យ៉ាងខ្លាំងតែរហូត មកដល់ពេលនេះមិនទាន់ឃើញ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ  ក៏ដូចជាលោក គុណ ញឹម  អគ្គនាយកនៃអគ្គនាយក ដ្ឋានគយនិងរដ្ឋាករ កម្ពុជា ចាត់វិ ធានការ ទប់ស្កាត់ នោះទេ។ ហេតុនេះហើយ ទើបមានការអំពាវនាវឲ្យលោក  ឱម យ៉ិន ទៀង ប្រធាន អង្គភាព ប្រឆាំងអំពើ ពុករលួយ ពិនិត្យមើលរឿងអាស្រូវ របស់លោក ពុធ សុខា  ជាមេគយចល័តផ្លូវជាតិ លេខ៥ខ្លះផង ព្រោះ ឈ្មួញនិងអាជីវករ កំពុងប្រឈមនឹងការ លំបាកយ៉ាងខ្លាំង ដោយសារតែចំណាយ លុយលើតុនិងក្រោមតុច្រើនពេក ។ បើមិនដូច្នេះទេលោក ពុធ សុខា ដែលមាន ខ្នងបង្អែករឹងមាំ ច្បាស់ជាបន្ត ប្រើអំណាចប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងឡើងៗ ជាមិនខាន ហើយយកឈ្មោះ មន្ត្រីធំៗមកគំរាមឈ្មួញនិងអាជីវករយ៉ាងកំរោល។

មានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿង អាស្រូវពុករលួយរបស់លោក ពុធ សុខា មេគយចល័ត ប្រចាំផ្លូវជាតិលេខ៥ជាបន្ទាន់។ ដោយហេតុថា ការដែលលោក ពុធ សុខា មេគយចល័តប្រចាំផ្លូវជាតិលេខ៥ តម្រូវឲ្យឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវនេះបង់លុយលើតុ ក្រោមតុឬលុយខ្មៅលុយស តាមការកំណត់របស់ខ្លួនមិនទាន់ត្រូវបានលោក គុណ ញឹម អគ្គនាយកគយ និងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ចាត់វិធានការត្រួតពិនិត្យនៅឡើយទេ។ ឥឡូវនេះ លោក ពុធ សុខា នៅតែប្រើគ្រប់វិធីដើម្បីប្រមូលលុយដាក់ហោប៉ៅដោយយកឈ្មោះមេៗខាងលើមកធ្វើជាសំអាងយ៉ាងងងើល។ ប្រការនេះធ្វើឲ្យឈ្មួញនិងអាជីវករត្រូវប្រឈមនឹងការលំបាកយ៉ាងខ្លាំងគឺទោះបីពួកគាត់នាំចូលទំនិញស្របច្បាប់បង់ពន្ធត្រឹមត្រូវក៏ចៀសមិនផុតពីបង់លុយលើតុ ក្រោមតុ និងលុយថ្លៃបាយថ្លៃទឹកឲ្យលោក ពុធ សុខា មេគយចល័តផ្លូវជាតិលេខ៥នោះដែរ។

លោក ពុធ សុខា ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយតាំងពីនៅធ្វើជាមេគយ ចល័តក្នុងខេត្តកំពង់ចាម ឥឡូវកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយក្នុងតួនាទីជាមេ គយចល័តផ្លូវជាតិលេខ៥ ហើយគ្មានន រណា ហ៊ានប៉ះពាល់ឡើយ។ ជាការពិតសូម្បីតែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយនៅតាមដងផ្លូវក៏មើលរំលងអំពើពុករលួយរបស់លោក ពុធ សុខា មេគយចល័តប្រចាំផ្លូវជាតិលេខ ៥ដែរ។ ចំណែកលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់យ៉ាងចម្លែកក្នុង ខណៈដែលលោក ពុធ សុខា មេគយចល័តផ្លូវជាតិលេខ៥កាន់តែល្បីល្បាញខាងពុករលួយ ធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះស្ថាប័នគយទាំងមូល៕

IMG_0498 IMG_0499