ឈ្មួញឈើ អ៊ុក ញ៉ មិនត្រឹម តែបានសូកប៉ាន់ មន្រ្តីយោធា ឈ្មោះ ស៊ុង ហួរ ,ជុំ រតនា និងទា ខៃម៉េង ដើម្បី កាប់ឈើ ចេញ ពីតំបន់ អូរហ៊ុច នោះទេតែក៏បានសូកប៉ាន់ មន្រ្តីជំនាញផ្សេងៗទៀតផងដែរដែល ក្នុងនោះមានទាំងមន្រ្តី កងរាជអាវុធហត្ថ មន្រ្តីរដ្ឋបាល ព្រៃឈើ ទើបឈ្មួញឈើខាងលើនេះ អាចមានលទ្ធភាពកាប់ ឈើ និងដឹកជញ្ជូន ឈើយកទៅ លក់ព្រំដែន កម្ពុជា-យួន ដោយគ្មានការរំខានពីសមត្ថកិច្ច។
មន្រ្តីយោធាដែល មិនបានទទួលផលប្រយោជន៍ពីការ ឃុបឃិតប្រព្រឹត្តបទល្មើសព្រៃឈើ ខាងលើនេះ បានបង្ហើប ថា ទឹកប្រាក់ ប្រហែលជាង១០ ម៉ឺនដុល្លារត្រូវបានឈ្មួញចំណាយ ដើម្បីសួកប៉ាន់ក្រុមមន្រ្តីជំនាញ ខាងលើនេះ ហើយ មន្ រ្តីជំនាញ ខាងលើនេះ ក៏បានបែងចែកគ្នាតាមមុខ តំណែង និងសមត្ថភាពរបស់ពួក គេ។
ក្នុងករណីមានឈ្មួញ ឈើជនជាតិយួនដឺកជញ្ជូនឈើ ពីខេត្តមណ្ឌលគិរី ទៅលក់នៅ ប្រទេសយួន ប្រភពព័ត៌ មានពី ខេត្ត មណ្ឌល គិរី បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ឈ្មួញ អ៊ុក ញ៉ ដែលគេស្គាល់ថាជាជនជាតិយួននោះបានសូកប៉ាន់ មន្រ្តីយោធាឈ្មោះ ស៊ុង ហួរ ,ជុំ រតនា និងទា ខៃម៉េង ដើម្បីកាប់ឈើចេញពីតំបន់អូរហ៊ុច។
ចំណែកប្រជាពលរដ្ឋខេត្តមណ្ឌលគិរី ក៏បានរិះគន់ដែរថា បើទោះជាកន្លងមករដ្ឋាភិបាលបានចាត់វិធានការក្តៅ ឬបានបង្កើតគណៈកម្មការចម្រុះដើម្បីបង្រ្កាបបទល្មើសព្រៃឈើក៏ដោយ ក៏ព្រៃឈើនៅតែវិនាសហិចហោចដដែល ព្រោះឈ្មួញឈើនៅតែអាចកាប់ឈើចេញពីតំបន់អភិរក្សយកទៅលក់តាមអំពើចិត្តដដែល។
ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី បានស្នើដល់រដ្ឋាភិ បាលគប្បីធានាថា បទល្មើសព្រៃឈើ ត្រូវតែបង្រ្កាប ដោយប្រសិទ្ធភាព និងមានតម្លាភាពផងដែរ ព្រោះសព្វថ្ងៃនេះសមត្ថកិច្ចបង្រ្កាបបានតែបទល្មើសព្រៃឈើតូចតាចប៉ុណ្ណោះ ចំណែកឈ្មួញធំៗនៅតែអាចប្រព្រឹត្តបទល្មើសព្រៃឈើដោយគ្មានញញើតអ្វីទាំងអស់៕