រឿងអាស្រូវពុករលួយ របស់ លោក ស៊ុន ឆាយ និង បក្ខពួកត្រូវបាន សារព័ត៌មានជា ច្រើនចុះផ្សាយ ជាបន្តបន្ទាប់ រួចមក ហើយ ដូច្នេះ លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័ត ភ្នំពេញនិង បក្ខពួកមិនអាចបិទបាំង បានតទៅ ទៀតទេ ។ មាន ប្រភពខ្លះ សង្ស័យថា លោក គុណ ញឹម អគ្គ នាយកនៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំនងជា ទទួលបាន ផល ប្រយោជន៍ ពីលោក ស៊ុន ឆាយ និងបក្ខពួកជាប្រចាំ ទើបបណ្តោយ ឲ្យអំពើ ពុករលួយ របស់មន្ត្រីគយ អង្គភាព កំពង់ ផែស្វយ័ត ភ្នំពេញកើតឡើង យ៉ាងពេញ បន្ទុក។ មជ្ឈដ្ឋាន នានាបានជំរុញឲ្យ លោក អូន ព័ន្ធមុនីរ័ត្ន ដែល ជារដ្ឋមន្ត្រី ក្រសួង ហិរញ្ញវត្ថុ គួរ ពិនិត្យមើលបញ្ហា ខាងលើនេះឡើង វិញព្រោះអី លោក ស៊ុន ឆាយ និងបក្ខពួក កំពុង តែឃុប ឃិតគ្នា ប្រព្រឹត្ត អំពើ ពុករលួយ។
មានការអំពាវនាវឲ្យ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋលិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ ស្កាត់អំពើពុករលួយ របស់ លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ ជាបន្ទាន់។ ការអំពាវនាវ បែបនេះបានកើត មានបន្ទាប់ពីរឿង អាស្រូវពុក រលួយរបស់លោក ស៊ុន ឆាយ ត្រូវបានបើកកកាយជាបន្តបន្ទាប់ ប៉ុន្តែលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយក ដ្ឋាន គយនិងរដ្ឋាករ មិនទាន់ចាត់ការលើមន្ត្រីពុករលួយនៅឡើយ។
មេអង្គភាពគយនិងរដ្ឋាកររាជធានីភ្នំពេញលោក ស៊ុន ឆាយ ត្រូវបានសារព័ត៌មាននិងគេហទំព័រនានាចុះផ្សាយជាសាធារណៈ ពីរឿងអាស្រូវពុករលួយ តែមកដល់ពេលនេះមិនទាន់ឃើញលោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាត់វិធានការលើមន្ត្រីពុករលួយនៅឡើយទេ។ មាន ការសង្ស័យថា មេគយធំៗជាអ្នកបើកដៃឲ្យលោក ស៊ុន ឆាយ ប្រព្រឹត្តអំពើពុករលួយតាមចិត្ត ដើម្បីជាថ្នូរនឹងផលប្រយោជន៍ ។ឥឡូវនេះមានសេចក្តីអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យមើលបញ្ហាខាងលើនេះផងព្រោះវិធានការកែទម្រង់ស៊ីជម្រៅនៅក្នុងស្ថាប័នគយ កំពុងបរាជ័យទាំងស្រុងតែម្តង។ ជាងនេះទៅទៀតលោក ឱម យ៉ិន ទៀង ដែលជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួររស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់ លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ ជាបន្ទាន់ព្រោះអីអំពើពុករលួយក្នុងអង្គភាពនេះកំពុងរាលដាលកាន់តែខ្លាំង។
សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងកំពង់ផែស្វយ័តភ្នំពេញ បានបង្ហើបឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្នុងមួយខែៗលោក ស៊ុន ឆាយ ប្រមូលលុយលើតុនិងក្រោមតុបានយ៉ាងច្រើនសម្រាប់យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ សូម្បីតែទំនិញវិយោគដែលនាំចូលតាមច្រកកំពង់ផែស្វយ័តភ្នំពេញ ក៏ជាប្រភពចំណូលដ៏ធំរបស់លោក ស៊ុន ឆាយ និងបក្ខពួកដែរ ដោយលោក ស៊ុន ឆាយ និងបក្ខពួកបំពានទៅលើវិធានការរបស់រាជរដ្ឋាភិបាលយ៉ាងគឃ្លើន ហើយធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់ទឹកចិត្តអ្នកវិនិយោគទុន។ ក្រុមមន្ត្រីគយក្នុងកំពង់ផែស្វយ័តភ្នំពេញដែលឃុបឃិត ប្រព្រឹត្តអំពើពុករលួយជាមួយលោក ស៊ុន ឆាយ យ៉ាងកំរោលមានដូចជា លោក ស្វាយ មរ៉ា,លោក សាយ សូផា, លោក បុស ចំរើន និងអ្នកស្រី ប៊ូ ផល្លី ជាដើម៕