ច្រក​ទ្វារព្រំដែ​នអន្តរជាតិ​ជាតិ ៣ក​ន្លែងក្នុងខេ​ត្តឧត្តរមាន​ជ័យ​មានភាពមិន​ប្រក្ររតី?

សព្វថ្ងៃនេះតាម ច្រកព្រំដែនក្នុងខេត្ត ឧត្តរមានជ័យ ដូចជា ច្រកអូរស្មាច់ ក្រុងសំរោង  ច្រកជាំស្រងាំ  ស្រុកអន្លង់វែង និង ច្រក ជប់ គគីរ ស្រុក បន្ទាយអម្ពិល ជាដើម នៅតែត្រូវប្រជាពលរដ្ ឋរិះគន់ទៅលើទង្វើមិន ប្រក្រតីរបស់សមត្ថកិច្ច ដែលគិត តែ ពី រឿង  ប្រមូលលុយដាក់ហោ ប៉ៅយ៉ាង ។ ជាក់ស្តែងនៅ ច្រកអូរស្មាច់ មន្ ត្រីគយ កំពុងរងការ រិះគន់ពី រឿងជំរិត យកលុយពី ឈ្មួញនិង អាជីវករតូចតាច តាមអំពើចិត្ត ហើយបែរជា បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញ បង់ពន្ធមិន គ្រប់ និង ទំនិញខុស ច្បាប់យ៉ាងពេញបន្ទុក ធ្វើឲ្យរដ្ឋខាតបង់ចំណូល ពន្ធយ៉ាងច្រើនក្នុងមួយ ខែៗ។ ជាងនេះទៅទៀតសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ប្រចាំច្រកអូរស្មាច់ បានយក លុយថ្លៃធ្វើប័ណ្ណឆ្លង ដែនលើស ពីអ្វីដែល ក្រសួង មហាផ្ទៃបានកំណត់  ដែលជាហេតុធ្វើឲ្យមជ្ឈ ដ្ឋាននានារិះគន់ឥតឈប់ឈរ ។

ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ បានអំពាវនាវឲ្យលោក ស ថាវី ជាអភិបាលខេត្ត ចាត់វិធាន ការទប់ស្កាត់ កុំឲ្យសមត្ថកិច្ច ប្រចាំ ច្រកទ្វារអន្តរជាតិ៣កន្លែងក្នុងខេត្តនេះ ប្រព្រឹត្តអំពើ ពុករលួយយ៉ាងពេញបន្ទុកតទៅទៀត ព្រោះ ធ្វើឲ្យប៉ះពាល់ ដល់ការ ប្រកបរបររកស៊ី និងការរស់ នៅរបស់ពួកគាត់កាន់តែខ្លាំងឡើងៗ។ ក្នុងនោះ សមត្ថិច្ចដែល ប្រព្រឹត្តអំពើពុក រលួយ ខ្លាំងជាង គេគឺគយនិងនគរបាលអន្តោប្រវេសន៍ ហើយរហូតមកដល់ពេលនេះក្រសួងនិងស្ថាប័នពាក់ ព័ន្ធមិនទាន់ ចាត់វិធាន ការត្រួតពិនិត្យនៅឡើយទេ។

រីឯនៅច្រកទ្វារអន្តរជាតិជាំស្រងាំ ស្រុកអន្លង់វែង ក៏កើតមានរឿងរ៉ាវមិនខុសពីអ្វីដែលកំពុងកើតមាននៅច្រកអូរស្មាច់ នោះដែរហើយរហូតមកដល់ពេលនេះលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ មិនទាន់ចាត់វិធាន ការដោះស្រាយ ប្រកបដោយប្រសិទ្ធភាពនៅឡើយ។ ទង្វើរបស់មន្ត្រីគយ មន្ត្រីនគរបាលអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតនៅច្រកជាំស្រងាំ ត្រូវបានឈ្មួញអាវជីករនិងប្រជាពលរដ្ឋតវ៉ាច្រើនលើកមកហើយ ក៏ប៉ុន្តែទាំងអាជ្ញាធរ ខេត្តឧត្តរមានជ័យ ក៏ដូចជាក្រសួងនិងស្ថាប័នពាក់ព័ន្ធធ្វើជាមិនដឹងមិនឮអ្វីទាំងអស់។ ហេតុនេះហើយទើបក្រុមសមត្ថកិច្ចជាច្រើនស្ថាប័នប្រចាំច្រកទ្វារអន្តរជាតិជាំស្រងាំ កាន់តែបានដៃក្នុងការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយគាបសង្កត់ប្រជាពលរដ្ឋ។

ចំណែកសមត្ថកិច្ចនៅច្រកជប់គគីរ ស្រុកបន្ទាយអម្ពិល ត្រូវបានប្រជាបលរដ្ឋរិះគន់ថា កំពុងឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលប្រេងសាំងគេចពន្ធ ក៏ដូចជាទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់យ៉ាងអនាធិបតេយ្យដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់ច្រកអូរស្មាច់ ច្រកជាំស្រងាំ និងច្រកជប់គគីរ បានឲ្យដឹងទៀតថានៅពេលអាជីករ និងពលរដ្ឋដឹកកសិផលដូចជាដំឡូងមី ពោត សណ្តែក ទៅលក់នៅស្រុកសៀមតែងតែត្រូវសមត្ថកិច្ចនិងមន្ត្រីជំនាញប្រចាំច្រកទាំង៣នេះជំរិតយកលុយថ្លែបាយថ្លៃទឹក តាមរបៀបពុក រលួយយ៉ាងកំរោលតែម្តង៕

18142810_303924293361871_1620208205_n-e1493010295746 18136794_303924460028521_1286305693_n