លោក ​ណុប​ នី ប្រធាន​មន្ទីរសា​ធារណការនិង​ដឹកជញ្ជូន​ខេត្តតាកែវ​ប្រព្រឹត្តអំពើ​ពុករលួ​យ?

ប្រភព បានឲ្យដឹងទៀតថា  ទោះបីនៅក្នុងខេត្ត តាកែវ ពុំមានផ្លូវជាតិ ច្រើនខ្សែសម្រាប់លើក គម្រោងជួសជុល ឬស្ថាបនាឡើងវិញ យ៉ាងណាក៏ដោយ ក៏លោក ណុប នី  អាចរកវិធីប្រមូលលុយ បានយ៉ាងស្រួលៗដែរ ។ មន្ត្រីបានឲ្យដឹងថា លោក ណុប នី  ប្រព្រឹត្តអំពើពុករលួយ តាមរបៀបយក្សស៊ី កំពឹសឬពោះ ថ្លាន់លេបមាន់  ដោយគ្មានការចែករំ លែកឲ្យមន្ត្រី ក្រោមឱវាទ មានលុយទិញ អង្ករច្រកឆ្នាំងបន្តិច បន្តួចនោះទេ។  សូម្បីតែរថយន្តដឹក ស្រូវឆ្លងកាត់ខេត្តតាកែវ ក៏ត្រូវបង់ លុយឲ្យលោក ណុប នី ដែរហើយក្រុមជញ្ជីងថ្លឹងរថយន្តមិនដែលទប់ស្កាត់រថយន្តផ្ទុកលើសទម្ងន់ម្តងណាឡើយ។ លោក ណុប នី តែងតែសម្របសម្រួលជាមួយ ម្ចាស់រថយន្តដឹកស្រូវនិងដឹកទំនិញធំៗ ហើយរថយន្ តទាំងនោះអាច ផ្ទុកទំនិញលើស ទម្ងន់ដឹក ជញ្ជូនឆ្លងកាត់ផ្លូវក្នុងខេត្តតាកែវ ដោយគ្មានការរំខាន។ ហេតុនេះលោក ស៊ុន ចាន់ថុល ដែល ជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនគួរទុកឲ្យមន្ត្រីពុករលួយធ្វើអ្វីៗតាមតែអំពើ។.

ថ្មីៗនេះរឿងអាស្រូវពុករលួយរបស់លោក ណុប នី ប្រធានមន្ទីរសាធារការនិងដឹក ជញ្ជូនខេត្តតាកែវ ត្រូវបានមន្ត្រីក្នុងមន្ទីរនេះបើកកកាយជាសាធារណៈ ដើម្បីឲ្យថ្នាក់លើចាត់ វិធានការទប់ ស្កាត់កុំឲ្យមន្ត្រីពុក រលួយធ្វើអ្វីៗតាមអំពើចិត្តទៀត។ ប៉ុន្តែលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនទាន់ចាត់វិធានការលើលោក ណុប នី ដែល ល្បីល្បាញខាងពុករលួយនៅឡើយ ជាហេតុធ្វើឲ្យលោក ណុប នី កាន់តែបង្ហាញភាពក្រអឺត ក្រទមក្នុងការបន្តប្រព្រឹត្តអំពើពុករលួយ។

មន្ត្រីរាជការតូចតាចដែលបម្រើការងារនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តតាកែវ បានលាតត្រដាងជាបន្តបន្ទាប់នូវរឿងអាស្រូវពុករលួយរបស់លោក ណុប នី ដែលជាប្រធានមន្ទីរ ក្នុងបំណងឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធាររណការនិងដឹកជញ្ជូន បានដឹងហើយចាត់វិធានការទប់ស្កាត់ខ្លះៗផង។ ជាងនេះទៅទៀតគឺជាសេចក្តីជូនដំណឹងដើម្បីឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានដឹងនិងបើកការស៊ើបអង្កេតជាបន្ទាន់ដើម្បីកុំឲ្យលោក ណុប នី ប្រើអំណាចធ្វើអ្វីៗតាមអំពើចិត្ត។ មន្ត្រីរាជការមន្ទីរសាធារណការខេត្តតាកែវ បានឲ្យដឹងថាលោក ណុប នី ប្រើអំណាច ជាប្រធានមន្ទីរ ក្នុងការ ប្រព្រឹត្តអំពើ ពុករលួយ មានច្រើនរូបភាពដោយមានការឃុបឃិតពីបក្ខពួកមួយក្តាប់តូចដែល មានជំនាញ ខាងកេងប្រវ័ញ្ចថ វិការដ្ឋទៅចែកគ្នា ធ្វើមានធ្វើបានផ្ទាល់ខ្លួន៕

18191153_305171049903862_155364268_n