ជុំវិញរឿងល្បីល្បាញពាក់ព័ន្ធនឹងអំពើពុករលួយនោះ លោក ជួប ចំរើន ដែលជាប្រធានសាខាគយប្រចាំខេត្តរតនគិរី និងជាប្រធានការិយាល័យគយ ប្រចាំច្រកអន្តរជាតិអូរយ៉ាដាវ អាចជាមុខសញ្ញានៃការដោះដូរមុខតំណែងមុនគេ ព្រោះ ជួប ចំរើន បានប្រើសិទ្ធិអំណាចរបស់ខ្លួនក្នុងការបើកដៃឱ្យក្រុមឈ្មួញនាំចេញឈើ ខុសច្បាប់ទៅស្រុកយួន និងឃុបឃិតបើកដៃឱ្យ មានការហូរចូលទំនិញគេចពន្ធប្រភេទ និងគ្រឿងចក្រធំៗ បំផ្លាញចំណូលថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ។យោងសេចក្តីរាយការណ៍ពីខេត្តរតនគិរីបានឱ្យដឹងថា ការដឹកជញ្ជូនឈើប្រណីតចេញទៅស្រុកយួន នាពេលបច្ចុប្បន្ន នេះ កំពុងតែកើតឡើងយ៉ាងគគ្រឹកគគ្រេង គ្មាននរណាអើពើទប់ស្កាត់ទេ ជាពិសេសជំនាញគយរបស់ ជួប ចំរើន តែម្តង ដែល មានការពាក់ព័ន្ធយ៉ាងស៊ីជម្រៅក្នុងការប្រមូលលុយពីឡានដឹកឈើខុសច្បាប់ ចេញទៅស្រុកយួន តាមតំបន់ដែលគាត់គ្រប់ គ្រង ។ជាពិសេសក៏មានការបញ្ជាក់ផងដែរថាភាពអនាធិបតេយ្យដែលក្រុមឈ្មួញកំពុងតែសុខស្រួល ក្នុងដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកអូរយ៉ាដាវ ក៏ព្រោះតែមានការបើកភ្លៀងខៀវពីលោក ហេង គឹមសាន ជាប្រធានស្នាក់ការច្រកអន្តរជាតិអូរយ៉ាដាវ ជាពិសេស លោក ជួប ចំរើន ជា ប្រធានការិយាល័យគយប្រចាំនៅទីនោះតែម្តង ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយឡើងដុះស្លែជាយូរមកហើយ។តាមប្រជាពលរដ្ឋបានរាយការណ៍ទៀតថា សកម្មភាពដឹកជញ្ជូនឈើប្រណីតយ៉ាងអនាធិបតេយ្យនៅក្នុងខេត្តរតនគិរី នៅពេលនេះ ធ្វើឡើងតាមផ្លូវជាតិលេខ៨អា ឆ្លងកាត់ប៉ុស្តិ៍ជជុះរបស់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ រាប់សិបកន្លែង ដូចជានគរបាលមូលដ្ឋានយោធាស្រុក នគរបាលសេដ្ឋកិច្ចខេត្ត នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ រួមទាំងគយចល័តផងដែរ បានរាយបណ្តាក់គ្នាដូចខ្យង ចាំរាប់ក្បាលឡានដឹកឈើយកលុយ ហើយថែមទាំងកោសរូសបង្ខំឱ្យប្រជាពលរដ្ឋរកស៊ីដឹកទំនិញ បន្តិចបន្តួច រួមទាំងកសិផលឱ្យបង់លុយទៅតាមការទាមទាររបស់ពួកគេ គ្មានក្រែងញញើតអ្វីឡើយ ។សម្មភាពរថយន្តដែលក្រុមឈ្មួញប្រើប្រាស់សម្រាប់ដឹកជញ្ជូនឈើខុសច្បាប់នៅតាម ផ្លូវជាតិលេខ៨អានេះសុទ្ធតែ ស៊េរីទំនើបៗ ដូចជាកាមរី បាឡែន ឡង់គ្រីស័រ រថ យន្តតូយ៉ូតាមួយបាំងកន្លះឆ្ពោះទៅកាន់ច្រកព្រំដែនអន្តរជាតិអូរយ៉ា ដាវ ដែលនៅទីនោះជាចំណុចប្រមូលលុយដុំ របស់លោកជួបចំរើនព្រោះថាការដឹកជញ្ជូនឈើមកពីគ្រប់ទីកន្លែងទាំងអស់សុទ្ធតែត្រូវចេញដំណើរទៅកាន់ច្រកអន្តរជាតិអូរយ៉ាដាវទាំងអស់យ៉ាងមមាញឹក ។ការកត់សម្គាល់ លោក ជួប ចំរើន ក្រៅពីការឃុបឃិតចាត់តាំងមន្ត្រីឱ្យប្រមូលលុយយ៉ាងប្រសេចប្រសាចពី ក្រុមអ្នករកស៊ីដឹកជញ្ជូនឈើខុសច្បាប់ គាត់ក៏មានជាប់ពាក់ព័ន្ធយ៉ាងវែងអន្លាយក្នុងការឃុបឃិតឱ្យក្រុម ឈ្មួញនាំចូលគ្រឿងចក្រធំៗបម្រើឱ្យការឈូសឆាយដីតាមព្រៃសម្បទាន ដោយគ្មានការបង់ពន្ធ ហើយគ្រឿងចក្រទាំងនោះ ត្រូវបានឈ្មួញកណ្តាលដឹកយកមកលក់ដូរយ៉ាងអនាធិបតេយ្យ ធ្វើឱ្យខាតបង់ចំណូលថវិកាជាតិយ៉ាងសន្ធឹកសន្ធាប់ ។បញ្ហានេះមិនគួរបើស្ថាប័ន បង្ក្រាបអំពើពុករលួយមើលរំលងមេគយ ជួប ចំរើន នោះទេ ។