លោក ​ខាន់​ ម៉ា​​ណេ ឃុប​​ឃិត​​ជា​​មួ​យលោ​ក​ស៊ួ ​ប៊ុន​ណា​រ៉ុ​ងថ្លឹ​ង​ឡាន​យ​កលុយ​តាមរ​បៀ​បពុក​រលួយ

ខេ​ត្តបា​ត់ដំ​បង​ ៖ ប្រ​ជាព​លរ​ដ្ឋ​​បាននិ​យាយថា​​ពួកគាត់​ដឹក​ជញ្ជូ​ន​​ថ្ម ខ្សាច់​ ឆ្លងកា​ត់​ជ​ញ្ជីង​ថ្លឹង​​ឡាន​​នេះ ​បើទោះបី​ជា​ដឹ​កជញ្ជូន​ ក្នុង​ការ​​ប្រើ​ប្រាស់​​ក្នុង​ស្រុក​ ឬក៏​​ក្នុង​មូ​លដ្ឋាន​ ក្រុមម​ន្ដ្រី​សា​ធារណ​ការ ដែល​​គ្រប់គ្រ​ង​ដោយ​​លោក​ ស៊ូ ប៊ុន​ណា​រ៉ុ​ង បាន​​កោស​រូស​​ឲ្យ​បង់​លុយ ​ក្នុង​មួ​យ​ឡា​ន ២​ម៉ឺន​​រៀល​​ទៅ​​៤ ម៉ឺន​រៀល​ ក្នុងនោះ​​សូម្បីតែ ​ការដឹ​កជញ្ជូ​ន​ស្រូវ អង្ករ របស់​ប្រជាពលរដ្ឋ​ក៏ ក្រុម​ជញ្ជីង​ថ្លឹង​ឡាន​នេះ យកលុយ​ដូចគ្នា​។​ចំពោះ​ករណី​ឡាន​ខ្សែ ដឹកជញ្ជូន​ដោយ​ប្រភេទ​ឡាន​យី​ឌុប សណ្ដោង​កន្ទុយ បន្ទាប់ពី​យកលុយ ពី​ក្បាល​ឡាន​ក្នុង​មួយ​ឡាន ចាប់ពី ១០​ម៉ឺន​រៀល​ឡើងទៅ​នោះ ក្រុម​ជញ្ជីង​ថ្លឹង​ឡាន​របស់ លោក ស៊ូ ប៊ុន​ណា​រ៉ុង ក៏បាន​យកលុយ​ពី​ការ ដឹកជញ្ជូន​ទំនិញ​របស់ ឡាន​ខ្សែ​ទាំងនោះ ជាប្រចាំ​ខែ​ផងដែរ ។ ចំណូល​ដែល​បានមក​អំពី​ឡាន​ដឹកទំនិញ ក្នុង​មួយថ្ងៃៗ​មាន​ចំនួន​រាប់សិប​លាន​រៀល ដែល​ក្រុមហ៊ុន ដឹកជញ្ជូន​ទំនិញ មកពី​ប្រទេស​សៀម​ឆ្លងកាត់ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ដូចជា​ទំនិញ មកពី​ច្រក​អន្ដរជាតិ​ប៉ោយប៉ែត ច្រក​ម៉ាឡៃ ច្រក​បឹង​ត្រកួន ខេត្ដ​បន្ទាយមានជ័យ និង​ច្រក​សំពៅ​លូន ច្រក​ភ្នំព្រឹក ច្រក​កំរៀង ក្នុង​ខេត្ដ​បាត់ដំបង រួមទាំង​ការដឹកជញ្ជូន​ទំនិញ មកពី​ច្រក​ប៉ៃលិន​ផង សុទ្ធតែ​បាន​ឆ្លងកាត់ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ដូច្នេះ​ការដាក់​ជញ្ជីង​ថ្លឹង​ឡាន ស្ថិតនៅ​ក្នុងភូមិ​ស្វាយ​កង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ដ បាត់ដំបង គឺជា​ទីតាំង​នៃ​កុងត្រូលជជុះ ចាំ​យកលុយ​ពី​ការដឹក ជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ មិនមែនជា កន្លែង​សម្រាប់ ទប់ស្កាត់​ទៅលើ​ការ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់ ឲ្យ​ស្របតាម​គោលការណ៍ របស់​រាជរដ្ឋាភិបាល​នោះទេ ។​ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ទីតាំង​ជញ្ជីង​ថ្លឹង​ឡាន របស់លោក ស៊ូ ប៊ុន​ណា​រ៉ុង មិន​ខុសពី​កុងត្រូលជជុះ ក្នុងការ​គាបសង្កត់​ពួកគាត់ ដែល​រកស៊ី​ដឹកជញ្ជូន ស្រូវ​អង្ករ ខ្សាច់​ថ្ម សម្រាប់ធ្វើ​អាជីវកម្ម ក្នុង​មូលដ្ឋាន ហើយ​ការដឹកជញ្ជូន ទោះជា​មិន​លើស​ទម្ងន់ ក៏ត្រូវ​បង់លុយ ២​ម៉ឺន​រៀល​ទៅ​៤ ម៉ឺន​រៀល ឬក៏​ឃាត់​រថយន្ត ទុកឱ្យ​មានការ​យឺតយូរ ប្រសិនបើ​មានការ​តវ៉ា មិន​ព្រម​បង់លុយ តាម​ការទាមទារ​រប​ស់​ពួកគេ ។ លោក ខាន់ ម៉ា​ណេ រួមទាំង​លោក ស៊ូ ប៊ុន​ណា​រ៉ុង ពិតជា​បាន​ឃុបឃិត​គ្នា ក្នុងការ​ប្រមូល​ប្រយោជន៍ ពី​ការរាប់​ក្បាល​ឡាន ដឹកទំនិញ​យកលុយ និង​ការចេញ​ប័ណ្ណបើកបរ ក៏ដូចជា​ការធ្វើ​ស្លាក​លេខ​រថយន្ដ និង​ម៉ូតូ ព្រោះ​លោក  ខាន់ ម៉ា​ណេ បានផ្ដល់​លទ្ធភាព​ឲ្យ​លោក ស៊ូ ប៊ុន​ណា​រ៉ុង ប្រមូល​ប្រយោជន៍ ​៕

Wat-071213-400x288 a2