ល្បែង​ភ្នាល់ទឹកភ្លៀង​ស្វាគមន៏គោ​លនយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា

ខេត្តបាត់ដំបង៖លោកចាន់ សុផល មានអំណាច ពិ​សេសជា គណៈបញ្ជាការ ឯកភាពខេត្ត បាត់ដំបង គ្រប់គ្រង កម្លាំងយោធា ខេត្តស្រុក កងរាជ អាវុធហត្ថ ខេត្តស្រុក រួមទាំង នគរបាល ខេត្តស្រុក រហូតដល់ ឃុំសង្កាត់ ។ ប្រជា​ពលរដ្ឋមានការ ចោទសួរថា បើគ្មានការ បើកភ្លើង ខៀវពីលោក ចាន់ សុផល គណៈបញ្ជា ការឯកភាព ខេត្តបាត់ដំបង ទេនោះ តើល្បែង ភ្នាល់ទឹកភ្លៀង ដែលមាន ទីតាំងនៅ ចំណុ​ច ស្រែ១០០ អាចបើក លេងបានដោយ របៀងណា?… ។បើគ្រាន់តែ ដើម្បីផល ប្រយោជន៍ ដែលបានពី ល្បែងបាន ជំរុញឲ្យ អភិបាលខេត្ត បាត់ដំបង សូត្រគោល នយោបាយ ភូ​មិឃុំមាន សុវត្ថិភាពដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា លែងចាំ ទៅហើយនោះ អសន្តិសុខ នៅក្នុងខេត្ត នេះពិតជា រី​ករាលដាល ធំឡើងជាក់ ជាមិនខាន ។ ព្រោះអ្នក ចាញ់ល្បែង ត្រូវលក់ ទ្រព្យសម្បត្តិ ដីធ្លីជា បន្តបន្ទាប់ ។ ចុះបើពួកគេ អស់អ្វីលក់ គឺមានតែ ប្រើវិធី ឆបោកឈាន ទៅដល់ការ លួចនិង​ឆក់ប្លន់ ដែលបង្ក ឲ្យភូមិឃុំ រួមទាំងខេត្ត បាត់ដំបង ទាំងមូល ពិតជា គ្មានសុវត្ថិភាព ស្របតាមគោល នយោបាយ ដែលកំណត់ ដោយក្រសួង មហាផ្ទៃ នោះឡើយ ៕

18118745_318709908547112_3109549225949256793_n