លោក ​ជូ កុល្លា ​ប្រធានមន្ទីរ​សាធារណ​ការនិងដឹក​ជញ្ជូនខេ​ត្តកំពង់ធំ​ប្រព្រឹត្តអំ​ពើពុក​រលួយមិនញ​ញើតអង្គភាព​ប្រឆាំង​អំពើ​ពុកលូយ

តាមសេចក្តីរាយការណ៍ពីមន្ត្រី បម្រើការងារនៅក្នុងមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តកំពង់ ធំ បានឲ្យដឹងថា ប្រភព ចំណូល របស់ លោក ជូ  កុល្លា សព្វថ្ងៃនេះបាន  មកពី គម្រោងចំណាយរបស់  មន្ទីរសាធារណការពាក់ព័ន្ធការ   ស្ថាបនា និងជួសជុល ផ្លូវ ព្រមទាំង គម្រោងជាច្រើនទៀត។ ដោយសារអាងមានខ្នងបង្អែករឹងមាំបានធ្វើលោក ជូ កុល្លា ប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ កំពុង តែបង្ហាញនូវភាពក្រអឺតក្រទមយ៉ាងខ្លាំង  ហើយសូម្បីតែលោក  សុខ លូ អភិបាលខេត្តកំពង់ធំ  ក៏លោក ជូ កុល្លា ហ៊ានផ្គើនដាក់យ៉ាង  ងងើលដែរ។ ដូច្នេះលោក ស៊ុន  ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន ល្មម ចាត់ការមន្ត្រីពុករលួយដូចជាលោក  ជូ កុល្លា ហើយដើម្បីជាការ ព្រមានដល់ មន្ត្រីពុករលួយ ដទៃទៀតផងដែរ  កុំឲ្យពួកគេយកតម្រាប់តាមប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត កំពង់ធំ ដែលគិតគូរតែរឿង ប្រយោជន៍ផ្ទាល់ខ្លួន។

រហូតមកដល់ពេលនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹក ជញ្ជូន មិនទាន់ចាត់វិធានការលើលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ធំនៅឡើយទេ ហេតុនេះហើយទើបលោក ជូ កុល្លា នៅតែបន្តព្រឹត្តអំពើ ពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹក ជញ្ជូនហាក់ដូចជាមិនសូវចាប់អារម្មណ៍ចំពោះរឿងអាស្រូវពុករលួយរបស់លោក ជូ កុល្លា នោះទេបើទោះបីមន្ត្រីរាជការក្នុងមន្ទីរសាធារណការខេត្តកំពង់ធំ លាតត្រដាងជាសាធារណៈ យ៉ាងណាក៏ដោយ។ មានការសង្ស័យថាលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទំនងជាទទួលផល ប្រយោជន៍ពីលោក ជូ កុល្លា ផងដែរទើបបណ្តោយឲ្យមន្ត្រីពុករលួយរូបនេះបន្តប្រព្រឹត្តអំពើ ពុករលូយតាមគ្រប់រូបភាពដោយ ឃុបឃិតជាមួយបក្ខពួកមួយក្តាប់តូច។

តាមប្រភពពីមន្ត្រីរាជការក្នុងមន្ទីរសាធារណការខេត្កំពង់ធំ បានឲ្យដឹងថារយៈពេលជាង ២ឆ្នាំកន្លងទៅនេះលោក ជូ កុល្លា និងបក្ខពួកឃុបឃិតគ្នាកេងប្រវ័ញ្ចថវិការដ្ឋអស់មិនតិចជាង ២០០លានរៀលនោះទេហើយផ្លូវជាច្រើនខ្សែក្នុងខេត្តកំពង់ធំ នៅតែបន្តខូចដដែល។ ការដែល លោក ជូ កុល្លា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារ អាងឥទ្ធិពលឪពុកក្មេកជា មន្ត្រីធំនៅក្នុង ក្រសួងការពារជាតិជាង្នកចាំជួយជ្រោមជ្រែងនិងការពារគ្រប់ពេលវេលា។ ប្រហែលមកពី លោក ជូ កុល្លា មានខ្នងបង្អែករឹងមាំដូច្នេះហើយទើបលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសា ធារណ ការមិនហ៊ានចាត់ការមន្ត្រីពុករលួយ ម្នាក់នេះហើយបណ្តោយឲ្យបន្តប្រព្រឹត្តអំពើពុក រលួយ ៕

IMG_1742