លោ​ក ​ផែន ​ភឿន​ ដឹក​នាំ​គ​យចល័​ត​១៦​នាក់​ តាំង​ខ្លួន​ជា​គយ​ក្រ​សួង

ប្រ​ភពព័​ត៌មា​ន​ពី​អគ្គ​នាយក​ដ្ឋាន​​គយ​​បា​ន​ឲ្យ​ដឹង​ថា ​ក្នុង​ចំ​ណោម​​ម​ន្ត្រី​គ​យ​ទាំ​ង​១​៦​​នាក់ ដែ​ល​​លោក ​កើត ​សុធា​​រ៉ា ចង​ក្រង​ជា​​ក្រុម​ច​ល័ត​ស​ម្រា​ប់​ប្រើ​ប្រា​ស់​​ផ្ទា​ល់ខ្លួន​​មាន​ឈ្មោះ ​ផែន​ ភឿន​ ជា​អ្ន​កគ្រប់​គ្រង​​ក្រុម និង​​ជា​មេ​​ចាប់ជំរិត​ក្រុម​​អ្នករក​ស៊ី​ដឹកជ​ញ្ជូន​ទំនិ​ញ​ទាំង​​ស្រប​ច្បាប់​និ​ង​ខុ​សច្បា​ប់ ​ហើយក៏​​មាន​ឈ្មោះ ​ហេង​សារី ​និ​ង​​ឈ្មោះ​ ច្រឹ​ង សំ​អាត ដែល​សុទ្ធសឹង​ជា​ជើងកា​ប់ដា​វហើយ​លោក ផែន ភឿន ដែល​ឡើង​តំណែង​និង​មាន​អំណាច​តាម​ជើងខោ​លោក កើត សុធា​រ៉ា បាន​តាំងខ្លួន​ជា​មេ​គយ​ចល័ត​ធំ​គ្រប់គ្រង​គ្រប់​ផ្លូវជាតិ​ទាំងអស់​បន្ទាប់ពី​លោក កើត សុធា​រ៉ា មក​អំណាច​ទាំងមូល​ត្រូវ​ធ្លាក់​មកលើ​គាត់​។ មន្ត្រី​គយ​ជាច្រើន​បាន​ពេបជ្រាយ​ចំពោះ​ចរិត​ក្រអឺតក្រទម​របស់លោក ផែន ភឿន ដែល​ការតាំង​ខ្លួន​ជា​គយ​ចល័ត​របស់​ក្រសួង ធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត​បំពាន​ទៅលើ​រចនាសម្ព័ន្ធ​និង​តួនាទី​របស់​គយ​ចល័ត​ដែល​សេសសល់​តាំងពី​ជំនាន់​លោក កែវ សុខ​ឃាង គេ​មិនទាន់​រំលាយចោល​នៅឡើយ​ទេ ដូច្នេះ​វា​បង្កើត​ឲ្យ​មាន​ភាព​ប្រទាំង​ប្រទើស​យ៉ាងខ្លាំង​លើ​ការងារ​របស់​ជំនាញ​គយ​ចល័ត​។​បច្ចុប្បន្ននេះ លោក កើត សុធា​រ៉ា ជា​មេ​គយ​ចល័ត​ទើប​ឡើង​ថ្មី បាន​ចាត់ចែង​ប្រមូល​បក្ខពួក​របស់ខ្លួន​មកពី​ខេត្ត​ព្រះសីហនុ បានរៀបចំ​ជា​ក្រុម​ពិសេស​មួយ ដែលមាន​សមាសភាព​ចំនួន​១៦​នាក់ ក្រោម​ការគ្រប់គ្រង​ចាត់ចែង​របស់លោក ផែន ភឿន អតីត​ជាម​ន្ត្រី​គយ​នៅ​ខេត្ត​ព្រះសីហនុ និង​ជាម​នុស្ស​ជំនិត​របស់លោក កើត សុធា​រ៉ា ដើរ​បង្ក​ព្យុះភ្លៀង​តាមតែ​អំពើ​ចិត្ត រំខាន​ការរកស៊ី​ដឹកជញ្ជូន​ទំនិញ​របស់​ក្រុមអាជីវករ ហើយ​លោក ផែន ភឿន បាន​តាំងខ្លួន​ជា​គយ​ចល័ត​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​រូបភាព​នេះ គេ​មើលឃើញថា ការងារ​ប្រមូល​ថវិកាជាតិ​របស់​ជំនាញ​គយ ក្រោម​ការដឹកនាំ​របស់​លោក ប៉ែន ស៊ីម៉ន ហាក់ដូចជា​មិន​ស៊ីសង្វាក់​គ្នា​ជាមួយ​ការងារ​លោក កើត សុធា​រ៉ា ​ជា​មេ​គយ​ចល័ត​ដែល​មាន​ខ្នងបង្អែក ក្នុង​ក្រសួង​ហិរញ្ញវត្ថុ​នោះទេ ធ្វើ​ឲ្យ​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​ជាច្រើន​ខកចិត្ត​យ៉ាងខ្លាំង​។​

ab178