លោក​ ខឹម​ វិចិ​ត្រា​បង្ខំ​ឲប្រ​ជា​ព​លរដ្ឋ​ដឹក​ទំ​និញ​តាម​ច្រក​ជ្រៃ​ធំ​ឲ្យ​ចូ​លបង់លុ​យ​តាម​អំពើ​ចិត្ត

ខេត្តក​ណ្តា​​ល ៖​ ប្រជា​ពលរ​ដ្ឋ​ដែ​ល​មាន​​ជំងឺ​ ត្រូវ​ឆ្ល​ង​កាត់​​ព្រំដែ​ន ទៅ​ពិនិ​ត្យ​​ព្យាបា​ល ​នៅ​​ប្រទេ​ស​វៀ​តណាម​ គឺ​ត្រូវ​បាន​​លោក​ ខឹម ​វិ​ចិ​ត្រា​ បង្ខំ​​ឲ្យ​ព​លរដ្ឋ​​ទាំង​នោះ ប​ង់លុយ​​ជូន​ពួក​គេ​​ជាមុន​សិ​ន ទើប​​អនុ​ញ្ញាតិ​ឲ្យ​​ឆ្លងដែន ​​ដោយ​កំណ​ត់​ឲ្យ​ប​ង់លុយ​ចាប់​ពី ​៣០​ម៉ឺន​​​ទៅ​៤០​ម៉ឺន​រៀល ​ជា​ថ្នូ​រ​នឹ​ង​ការ​ចេញ​​លិខិត​បញ្ជាក់ ​សម្រា​ប់​ការ​ឆ្លង​​ដែ​ន​។ ប្រសិនបើ​ក្រុមគ្រួសារ​ក្រីក្រ មាន​ជំងឺ​មិនមាន​លុយ បង់​​ឲ្យ​ពួកគេ​ទេនោះ គឺ​ពួកគេ​ចាប់​ឃាត់​ឬ​បង្កបញ្ហា មិន​ឲ្យ​ឆ្លងដែន ទៅ​ព្យាបាល​នៅ​ប្រទេស វៀតណាម​ជាដាច់ខាត ដោយ​ពួកគេ​រក​លេស​នេះ​គ្រប់បែបយ៉ាង ហើយ​ជូន​កាល កូនចៅ​លោក ខឹម វិ​ចិ​ត្រា ដេញ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ទាំងនោះ ឲ្យ​មក​ធ្វើលិខិត​ស្នាម ​។​ ប្រ​ជា​ពល​រដ្ឋ​​បាន​​រអ៊ូ​រទាំ និង​​រិះ​គន់​​យ៉ាង​ខ្លាំង​​ទៅ​លើ​​​លោក ខឹម វិ​​ចិ​​ត្រា ប្រ​ធា​ន​​ន​គរ​បាល​​អ​ន្តោ​​ប្រ​វេ​​ស​ន៏ ប្រ​ចាំ​​​​ច្រក​ទ្វារ​ព្រំ​ដែន ទ្វេ​ភា​គី​​ខ្នា​​តាំង​យូរ​ជ្រៃ​​ធំ ក្នុង​ការ​​ជំ​រិត​​ទារ​លុយ ពី​​ពួក​គាត់​​យ៉ាង​ច្រើន នៅ​ពេល​ដែល​​ពួក​គាត់​​ធ្វើ​ដំណើរ ឆ្លងកាត់​ព្រំដែន​ទៅ​ប្រទេស​វៀតណាម ដូចជា​​ទៅ​​ទិញ​​ទំ​និ​ញ​ប​ន្តិច​ប​ន្តួច យក​មក​ប្រើ​​ប្រាស់​​ប្រចាំ​គ្រួសារ តែងតែ​ជួប​ផល​លំបាក​យ៉ាងខ្លាំង ដោយ​សារ​តែ​​មន្ត្រី​ន​គរ​បាល អន្តោ​ប្រវេ​ស​ន៏​ប្រចាំ​ច្រក​នេះ កំណត់​ឲ្យ​អ្នកដំណើរ ចូល​បង់លុយ ទៅតាម​ការកំណត់ ក្នុង​ម្នាក់​ចាប់ពី ២​ម៉ឺន​ទៅ​៣​ម៉ឺន រៀល​ទើប​អាច​ឆ្លងដែន​បាន​។​ ​ប្រជាពលរដ្ឋ​បាន​លើកឡើងថា លោក ខឹម វិ​ចិ​ត្រា ប្រធាន​នគរបាល អន្តោ​ប្រ​វេ​សន៍​​ប្រ​ចាំ ច្រក​ទ្វារ​ព្រំ​ដែន​​ខ្នា​​តាំង​យូរ​​ជ្រៃ​​ធំ​​នេះ បាន​បញ្ជា​ឲ្យ​មន្ត្រីនគរបាល អន្តោប្រវេសន៍​នៅក្រោម ការគ្រប់គ្រង​របស់ខ្លួន ត្រូវធ្វើ​ការត្រួតពិនិត្យ ចំពោះ​អ្នកធ្វើដំណើរ​ដែល​គ្មាន លិខិតស្នាម​ឆ្លងដែន ដោយ​ចាប់​ឃាត់ និង​បង្ខំ​ឲ្យ​ពួកគាត់​ចូល​បង់លុយ ។ ចំណែក​អ្នក​ដែល​ត្រឡប់ មកពី​ព្យាបាល​ជំងឺ​នៅ ប្រទេស​វៀតណាម​វិញ ក៏ត្រូវ​បង់លុយ​ចំនួន​ម្នាក់ ២០​ដុល្លារ​អាមេរិក​ផងដែរ ហើយ​បើតាម​គោលការណ៍ របស់​ថ្នាក់លើ​គឺ​មិន​អនុញ្ញាត ឲ្យ​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ប្រចាំការ​តាម​ច្រកទ្វារព្រំដែន គាប​ជំរិត​ប្រជាពលរដ្ឋ​នោះទេ​។​ លោក ខឹម វិ​ចិ​ត្រា បាន​អនុវត្ត​ផ្ទុយ​ពីបទ​បញ្ជា របស់​ថ្នាក់លើ​ ពីព្រោះ​លោក ខឹម វិ​ចិ​ត្រា ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង ដើម្បី​តែ​ប្រ​យោជន៍​ផ្ទាល់ខ្លួន តែប៉ុណ្ណោះ​។ ជាក់ស្តែង​សកម្មភាព​ដឹកជញ្ជូន​ទំនិញ មួយចំនួន​ដែល​ជ្រក​ក្រោមរូបភាព ទំនិញ​បង់ពន្ធ​មិន​ប្រក្រតី ដែល​ត្រូវ​ដឹកជញ្ជូន​ឆ្លងកាត់ តាម​ច្រក​ទ្វារព្រំដែន ខ្នា​តាំងយូរ​ជ្រៃ​ធំ បាន​ដោយ​រលូន​នោះ គេ​សង្ស័យថា លោក ខឹម វិ​ចិ​ត្រា ពិតជា​ទទួលបាន ផល​ប្រ​យោ​ជ​ន៏​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​​ប្រជាពលរដ្ឋ​រស់នៅក្នុង ស្រុក​ស្អាង​និង​ស្រុក​កោះធំ បាន​សំណូមពរ​ដល់​លោក អ៊ា​វ ចំរើន ស្នង​ការ​​ន​គរ​បាល​​ខេត្ត​កណ្តាល មេត្តា​ចុះ​ពិនិត្យ​និង​ស្រាវជ្រាវ ពី​អំពើ​ពុករលួយ​របស់លោក ខឹម វិ​ចិ​ត្រា ឡើងវិញ​ផង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ ទៅលើ​ការកែទម្រង់ របស់​រាជរដ្ឋាភិបាល​។

ab184