លោក ​ខាត់​ សារ៉ាត់​​មេនគរបាលអន្តោប្រ​វេសន៍ច្រកទ្វារអន្ត​រជាតិបាវិត​ប្រមូលលុ​យតាមរបៀ​បពុករ​លួយ

ក្រុម​អ្នក​រត់ការ​ឯកសារ​ក្រុមហ៊ុន​នាំចូល​ទំនិញ​មួយចំនួន បាន​ឲ្យ​ដឹងថា​នគរបាល​អន្តោប្រវេសន៍​ក្រោម​ការគ្រប់គ្រង​របស់លោក ខាត់ សារ៉ាត់ កំពុងតែ​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងជាងគេ ដែល​បញ្ហា​នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹងថា បើទោះបី​ពួកគេ​នាំចូល​ទំនិញ​ស្របច្បាប់​មាន​ឯកសារ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ ក៏​ក្នុង​ទំនិញ​១​កុងតឺន័រ​ឬមួយ​រថយន្ត​ធុន​ធំ​ត្រូវតែ​ចំណាយលុយ​ពី​១២០​ដុល្លារ ទៅ​១៣០​ដុល្លារ​ឬ​១៥០​ដុល្លារ​ថែមទៀត​ទើប​អាច​នាំ​ទំនិញ​ពី​ទឹកដី​យួន​ចូល​ទឹកដី​ខ្មែរ​បាន​។ ប្រសិនបើ​មិន​បង់លុយ​លើ​តុ លុយ​ក្រោម​តុ ទៅតាម​ការកំណត់​រប​ស់​ក្រុមនគរបាល​អន្តោប្រវេសន៍ ក្រុមមន្ត្រី​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​នោះទេ​គឺ​មិនអាច​ដឹកទំនិញ​ឆ្លងកាត់​ច្រកព្រំដែន​បានឡើយ​។ ប្រការនេះ​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​ស្របច្បាប់​និង​ទំនិញ​វិនិយោគ​តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត​ត្រូវ​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង​ព្រោះ​ត្រូវ​ក្រុម​សមត្ថកិច្ច​ពុករលួយ​គាប​យកលុយ​តាម​អំពើ​ចិត្ត​។

ថ្មីៗ​នេះ​អំពើពុករលួយ​របស់លោក ខាត់ សារ៉ាត់ មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ អន្តរជាតិ​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​។ ដោយហេតុ ថា​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​របស់លោក ខាត់ សារ៉ាត់ មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​បាវិត និង​បក្ខពួក​កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​របរ​រកស៊ី​របស់​ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​នេះ​ព្រោះ​អី​ពួកគេ​ត្រូវ​ចំណាយលុយ​លើ​តុ​និង​ក្រោម​តុ​កាន់តែ​ច្រើនឡើងៗ​។ សូម្បីតែ​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ចូលទៅ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នៅ​ប្រទេស​យួន ក៏​ប្រឈម​នឹង​ការលំបាក​ដែរ​ព្រោះ​ត្រូវ​មន្ត្រីក្រោមឱវាទ​លោក ខាត់ សារ៉ាត់ គាប​យកលុយ ស្រេច​តែ​អំពើ​ចិត្ត​។ បញ្ហា​នេះ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ចា​គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​លោក ខាត់ សារ៉ាត់ និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត​។​

សូម​បញ្ជាក់ដែរថា​រឿងអាស្រូវ​ពុករលួយ​របស់​នគរ​បាល​អន្តោប្រវេសន៍ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ត្រូវបាន​មន្ត្រី​តូចតាច​ប្រចាំ​ច្រក​នេះ​បើក​កកាយ​ជា​បន្តបន្ទាប់​ប៉ុន្តែ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ ផ្ទុយទៅវិញ​រហូតមក​ដល់ពេលនេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅតែ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​អំពើពុករលួយ​របស់​ក្រុម​សមត្ថកិច្ច​ឈរជើង​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត ហើយ​ទុក​ឲ្យ​ពួកគេ​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត​។ ក្នុងចំណោម​សមត្ថកិច្ច​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត ដែល​កំពុង​ល្បី​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​បំផុត​គឺ​នគរបាល​អន្តោប្រវេសន៍ , មន្ត្រី​គយ​, មន្ត្រី​កាំកុងត្រូល​, នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ក្រុម មន្ត្រី​ស្នាក់ការ​ច្រកទ្វារ​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។​

​រឿងអាស្រូវ​ពុករលួយ​របស់​នគរ​បាល​អន្តោប្រវេសន៍​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត កំពុង​ត្រូវបាន​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​តាម​ច្រក​នេះ​លាតត្រដាង​ជា​សាធារណៈ​ផងដែរ​ព្រោះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ សមត្ថកិច្ច​ពុករលួយ​គាប​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​នាំចូល​ទំនិញ​កាន់តែ​ច្រើនឡើងៗ​។ សូម្បីតែ​ឈ្មួញ​នាំចូល​ទំនិញ​វិយោគ​តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត ក៏​អត់ទ្រាំ​តទៅទៀត​លែង​បានដែរ​ព្រោះ​នគរបាល​អន្តោប្រវេសន៍ មន្ត្រី​គយ មន្ត្រី​កាំកុងត្រូល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​តម្រូវ​ឲ្យ​បង់លុយ​លើ​តុ លុយ​ក្រោម​តុ កាន់តែ​ច្រើនឡើងៗ​។ ជាងនេះទៅទៀត​ក្រុម​សមត្ថកិច្ច​ពុករលួយ​បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​នាំចូល​ទំនិញគេចពន្ធ​តាម​អំពើ​ចិត្ត ហើយ​សូម្បីតែ​តាម​រថយន្តក្រុង​ដឹក​ជ​ញ្ចូ​ន​អ្នកទេសចរ​ក៏មាន​បង្កប់​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​ពី​ប្រទេស​យួន​យ៉ាង​ពេញបន្ទុក​ដែរ​៕

19578449_337233640030936_125309847_n