ក្រុមហ៊ុន ជា ច័​ន្ធរិទ្ធ ធ្វើអាជី​វកម្មឈើគ្មាន​ច្បាប់អនុញ្ញាតិពី​រាជរដ្ឋាភិ​បាល?

ខេត្តរតនគិរី ៖ ក្រុមហ៊ុន ជា ច័ន្ទ​រិ​ទ្ធ ជា​ក្រុមហ៊ុន ដី​សម្បទាន សេដ្ឋកិច្ច​មួយកន្លែង ស្ថិតនៅ​ភូមិ សាស្ត្រ ក្នុងភូមិ សា​គ្រៀង ឃុំ កិ​ចុង ស្រុក​បរ​កែវ និង​ឃុំ សោម​ធំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​នឹង​កំពុង​លួច ធ្វើ​អាជីវកម្ម ឈើ​ដោយ​គ្មាន​ច្បាប់ អនុញ្ញាតិ​ពី​រាជរដ្ឋាភិបាល​។

​នេះ​បើតាម​ការបញ្ជាក់​ពី កំណត់ហេតុ លោក ស៊ីម លីន អភិបាលរង​ស្រុក​អូយ៉ាដាវ បាន​ចុះទៅ​ត្រួតពិនិត្យ សុពលភាព រោង​ម៉ាស៊ីន អារឈើ កែច្នៃ​និង​ផលិត​គ្រឿង សង្ហា​រឹម របស់​ក្រុមហ៊ុន​ខាងលើ នា​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ ២០១៧​នេះ​។

​តាម​ការបញ្ជាក់​របស់​កំណត់ហេតុ​ក្រុមការងារ ក្រុមហ៊ុន ជា ច័ន្ទ​រិ​ទ្ធ មាន​លិខិត​អនុញ្ញាតិ​ពី​ក្រសួង កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ឲ្យ​ធ្វើ​អាជីវកម្ម​ក្នុង​ឆ្នាំ ២០១៥-២០១៦ មានន័យថា លិខិត​អនុញ្ញាតិ​បាន​ផុត​សុពលភាព ហើយ មិនមាន​លិខិត​បន្ត​សុពលភាព​ច ក្នុង​ឆ្នាំ​២០១៧​នេះ​ទេ​។ តែ​ក្រុមហ៊ុន​ខាងលើ នៅតែ​កាប់​ឈើ មក​ធ្វើការ​កែច្នៃ ដោយ​គ្មាន​ការអនុញ្ញាតិ និង​មិនមាន​សមត្ថកិច្ច​ណា ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ឡើយ ។
​តាម​ការបំភ្លឺ​ពី​ឈ្មោះ គឹម អាន​នាគ​ថា ហៅ​ម៉ាប់ ជា​ម្ចាស់​រោង​ម៉ាស៊ីន​អារឈើ បាន​ឲ្យ​ដឹង​ក្នុង​កំណត់​ហេតុថា ខ្លួន​កំពុង​ធ្វើលិខិត​ស្នើសុំ អារឈើ កែច្នៃ​ឈើ ហើយ​តែ​មិនទាន់​ធ្លា​ក់មក​ទេ​។​

​បន្ទាប់ពី ពិនិត្យ​ឯកសារ និង​ធ្វើ​កំណត់ហេតុ រួចរាល់​ក្រុមការងារ ថ្នាក់ស្រុក បានធ្វើ​កិច្ចសន្យា​ឲ្យ លោក គឹម អាន​នាគ​ថា ហៅ​ម៉ាប់ ដែលជា​ម្ចាស់​រោង​ម៉ាស៊ីន ផ្អាក​សកម្មភាព អារឈើ​ទាំងស្រុង រងចាំ​មាន​លិខិត អនុញ្ញាតិ​ពី​ថ្នាក់​ក្រសួង និង​អាជ្ញាធរ ពាក់ព័ន្ធ និង​តម្រូវ ឲ្យ​ក្រុមហ៊ុន រុះរើ​បា​រ៉ា​ស់ ដែល​ខ្លួន បានដាក់​បិទផ្លូវ មុខ​រោង​ម៉ាស៊ីន ផងដែរ​។

​គួ​បញ្ជាក់​ផងដែរ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​បែកធ្លាយ​ក្រុមហ៊ុន ជា ច័ន្ទ​រិ​ទ្ធ ធ្វើ​អាជិ​វ​កម្ម​ឈើ​គ្មាន​លិខិត​អនុញ្ញាតិ គឺ​ដោយសារ​ក្រុមហ៊ុន​មួយ​នេះ បានធ្វើ​ការដាក់ បា​រ៉ា​ស់ បិទផ្លូវ មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ ឆ្លងកាត់​។

លោក ឡេង យុគ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ បរ​កែវ បាន​ប្រាប់​អ្នកសារព័ត៌មាន តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ កក្កដា​នេះ ថា លោក​បានដឹង​អំពី​ការ​ផុត អ​ជ្ញា​ប័ណ្ណ ឈប់​ឲ្យ​ក្រុមហ៊ុន ជា ច័ន្ទ​រិ​ទ្ធ ធ្វើ​អាជីវកម្ម​អារឈើ កែច្នៃ​ឈើ នោះ​ហើយ តែ​ឈើ នៅក្នុង​រោងចក្រ ជា​ឈើ​ចាស់ នៅសល់ ប្រហែល ៧០០ ម៉ែត្រគូប ចំណែក​គំនរ​ឈើ ដែល​នៅ​ខាងក្រោយ​រោងចក្រ គឺជា​ឈើ​ដែល​លោក និង​កម្លាំង​អាវុធហត្ថ​ចាប់បាន កាល ពី​ឆ្នាំទៅ​មិញ គឺ​មិនមាន​ការកាប់​ឈើ​ថ្មី​ចូល​រោងចក្រ​នោះឡើយ​។​
ទាក់ទង​និង​ករណីនេះ លោក កែប កត់ នាយ​ខណ្ឌ រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​និយាយ​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា (​អា​ញ់​នៅ​វៀតណាម មក​ព្យាបាល​ជំងឺ រួច​ក៍បិទ​ទូរស័ព្ទ​ទៅ​)​។​

ចំណែក​លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ ខេត្ត នៅពេល​អ្នកសារព័ត៌មាន សួរ​តាម​ទូរស័ព្ទ សុំ​ការបំភ្លឺ ករណី​ខាងលើនេះ លោក ឆ្លើយ​យ៉ាងខ្លី​ថា កំពុង​ជាប់​ប្រជុំ​។​

លោក គឹម អាន​នាគ​ថា ហៅ​ម៉ាប់ តំណាង​ក្រុមហ៊ុន​ជា ច័ន្ទ​រិ​ទ្ធ ក៍បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​ថា លោក បាន​រត់​ច្បាប់​ដើម្បី​បន្ត​អ​ជ្ញា​ប័ណ្ណ ធ្វើ​អាជីវកម្ម ក្នុង​ឆ្នាំ ២០១៧ រយៈពេល ៤ ទៅ ៥ ខែ​ហើយ តែ​មិនទាន់​ធ្លាក់​ច្បាប់​មកទៀត​។ ហើយ​ក្រុមហ៊ុន ក៍​មិនទាន់មាន​ការកាប់​ឈើ​ថ្មី ចូលមកក្នុង​រោងចក្រ​ទៀត​ដែរ ពោលគឺ​ឈើ​នៅក្នុង រោងចក្រ​ទាំង ប៉ុន្មាន​គឺ​សុទ្ធតែជា​ឈើ​ចាស់​នៅសល់ ប្រហែល ៧០០ ទៅ ៨០០ ម៉ែត្រគូប​។ លោក​តំណាង​រោងចក្រ​ក៍បាន​សំណូមពរ​ដល់ សមត្ថកិច្ច​ពាក់ព័ន្ធ ជួយ​ទប់ស្កាត់ ប្រជាពលរដ្ឋ​ដឹកឈើ តាម​ម៉ូតូ កាត់មុខ​រោងចក្រ​ផង ដើម្បី​កុំ​ឲ្យ មានការ​យល់ច្រឡំ​ថា រោងចក្រ​ដឹកឈើ​ចេញ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ ជា​ជនជាតិដើម​ភាគតិច​ទំពួន ក្នុងភូមិ​សា​គ្រៀង ឃុំ​កិ​ចុង ស្រុក​បរ​កែវ​បាន​លើកឡើងថា ខុសពី​អ្វីដែល​ក្រុមហ៊ុន​បាន​អះអាងថា គ្មាន​ការកាប់​ឈើ​ថ្មី​ចូល ក្នុង​រោងចក្រ​។ តែ​កន្លងមក​ថ្មីៗ​នេះ ពួកគាត់​បានឃើញ ការកាប់​ឈើ​ថ្មី អូស​ចូល ក្នុង​រោងចក្រ​ទាំងថ្ងៃទាំងយប់ យ៉ាង​អណាធិបតេយ្យ ទៅវិញ មិនតែប៉ុណ្ណោះ បានដាក់​បា​រ៉ា​ស់ ហាមឃាត់ ពួកគាត់​មិន​ឲ្យ​ធ្វើដំណើរ​ផ្លូវ មុខ​រោងចក្រ​ថែមទៀត​ផង តែ​ពេលនេះ ពួកគាត់​អស់​ក្តីកង្វល់​ទៀតហើយ ដោយបាន​ការ​អ​ន្តា​គម​ន៍ ពី​អាជ្ញាធរ​ស្រុក​អូយ៉ាដាវ ចុះ រុះរើ​បា​រ៉ា​ស់ មុខ​រោងចក្រ​នោះ ចោល​អស់ហើយ ៕ប្រភពភ្នំពេញថ្មី

VID-20170711-WA0033_0769 VID-20170711-WA0031_8526