លោកសោម​ ភារុណ​ មេរដ្ឋបាល​ជលផលខេត្ត​កំពង់ឆ្នាំងបើ​កដៃឲ្យមានបទ​ល្មើសប្រមូល​លុយចែកគ្នាធ្វើមាន​ធ្វើបាននៅ​រដូវបិទ​នេសាទ

ខេត្តកំពង់ឆ្នាំង៖ពលរដ្ឋ និង​សហគមន៍​នេសាទ​នៅ​ខេត្ត​កំព​ង់ឆ្នាំង ឲ្យ​ដឹង​ថា បទល្មើស​ដាក់​របាំង​ស្បៃ​មុង ឬ​អួន​ក្រឡា​ល្អិត​ក្នុង​រដូវ​ទឹក​ឡើង​ឆ្នាំ​នេះ បាន​កក្រើក​ឡើង​វិញ​ហើយនៃ​បឹង​ទន្លេសាប។ នៅ​ដើម​រដូវ​បិទ​នេសាទ ​ដែល​ទឹក​បឹង​ទន្លេសាប​ចាប់​ផ្ដើម​ឡើង​បន្តិចម្ដងៗ​នោះ បទល្មើស​ដាក់​របាំង​សាច់​អួន ត្រូវ​តំណាង​សហគមន៍​នេសាទ និង​ពលរដ្ឋ​នៅ​ស្រុក​កំពង់លែង ជលគីរី​ និង​បរិបូរណ៍ ប្រាប់​ថា តំបន់​ពួកគេ​កំពុង​មាន​បទល្មើស។ ជាក់ស្ដែង​របាំង​សាច់​អួន​ចំនួន ៨​ខ្សែ​មាន​ប្រវែង​មិន​ក្រោម ១​ពាន់​ម៉ែត្រ ចាប់​ពី​ចំណុច​បឹង​រៀល រហូត​​ដល់​ភូមិ​កោះក្អែក នៃ​ឃុំ​កំពង់អុស ត្រូវ​បាន​គេ​​ដាក់​ជាង ២​ខែ​ហើយ។ប្រធាន​គណៈកម្មការ​សហគមន៍​នេសាទ​ម្នាក់​នៅ​ស្រុក​ជលគីរី ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិ​ន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ក្រៅ​ពី​របាំង​សាច់​អួន​ទាំង ៨​ខ្សែ​នេះ នៅ​មាន​ជនល្មើស​លួច​កាប់​ឆ្ការ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ក្បែរ​នោះ​ជា​ច្រើន​ប្រឡោះ​វែងៗ ដើម្បី​ត្រៀម​ដា​ក់​របាំង​​ពេល​ទឹក​ទន្លេ​ឡើង​ដល់។ បញ្ហា​នេះ​លោក​ធ្លាប់​រាយការណ៍​ជូន​អាជ្ញាធរ​ឃុំ និង​ជំនាញ​ជលផល​ជា​ច្រើន​ដង តែ​ពុំ​មាន​ការ​ទប់​ស្កាត់ «អ្នក​ប្រព្រឹត្ត​បទល្មើស​មា​ន​យ៉ាង​ច្រើន​ណាស់​មាន​ដប់​នាក់។ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ដែល​រក​នេសាទ​នៅ​ក្នុង​ហ្នឹង​មាន​ច្រើន​រាប់​រយ​គ្រួសារ។ អ៊ីចឹង​គាត់​ក៏​ខឹងសម្បា​យ៉ាង​ខ្លាំង​ដែរ ព្រោះ​អ្វី​ដែល​​គាត់​ធ្វើ​មក​ធ្វើ​មិន​បាន មើល​ទៅ​ខាង​សមត្ថកិច្ច​អត់​មាន​ឃាត់ឃាំង។ ម្យ៉ាង​គាត់​ចេះ​តែ​រាយការណ៍​ឲ្យ​អាជ្ញាធរ​ភូមិ ឃុំ ហើយ​ភូមិ ឃុំ​ក៏​មិន​គិត អ៊ីចឹង​គាត់​អស់​ទឹក​ចិ​ត្ត​ហើយ»។ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ក្រុង​កំពង់ឆ្នាំង ស្រុក​បរិបូរណ៍ ស្រុក​កំពង់លែង និង​ស្រុក​ជល​គិរី បាន​បញ្ជាក់ថា​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ពួកគាត់​នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល ហើយ​មិនទាន់​ឃើញ​មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។​ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា​លោក សោម ភា​រុណ មេ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង គឺជា​អ្នក​បើកដៃ​ឲ្យ​មន្ត្រីក្រោមឱវាទ​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​​ទាំង​នៅក្នុង​រដូវ​បើក​នេសាទ និង​រដូវ​បិទ​នេសាទ​។ ​ប្រភពពី​ប្រជា​នេសាទ​នៅ​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ជនជាតិ​យួន​ម្នាក់​​ឈ្មោះ ង្វៀង យ៉ាំង​បូ គឺជា​អ្នករត់​ការបង់​លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​ឲ្យ​បក្ខពួក​របស់ខ្លួន​អាច​ប្រើ​ឧបករណ៍​នេសាទ​ខុ​សច្បាប់​ចាប់​ត្រី​តាមចិត្ត។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក​ជល​គិរី សុទ្ធតែ​ទទួល​លុយ​ពី​ជនជាតិ​យួន​ឈ្មោះ ង្វៀង​ យ៉ាំង​បូ ហេតុនេះហើយ​ទើប​ជនជាតិ​យួន​អាច​ប្រើ​ឧបករណ៍​ខុសច្បាប់​ដូចជា សម្រាស់ របាំង​ធ្នួ​ស របាំង​ស្បៃ​មុង របាំង​សាច់​អួន​ក្រឡា​ញឹក និង​ឧបករណ៍​ឆក់​បំផ្លា​ញ​ធនធាន​មច្ឆជាតិ​តាម​អំពើ​ចិត្ត​។ ក្នុងខណៈដែល​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​ជល​គិរី កើតឡើង​យ៉ាង​គគ្រឹកគ​គ្រេង​ខណៈលោក សោម ភា​រុណ មេ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង រក្សា​ភាព​ស្ងៀមស្ងាត់​ព្រោះ​ខ្លួន​ជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​នេសាទ​។មន្ត្រី​អាជ្ញាធរ​និង​​ពលរដ្ឋ​ក្នុង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​តាមរយៈ​រត់ការ​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ គឺ​ជនជាតិ​យួន​ឈ្មោះ ង្វៀង ​យ៉ាំង​បូ អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សម្រាប់ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ទៀតផង​។ មិនតែប៉ុណ្ណោះ​នៅ​ចំពោះមុខ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជនជាតិ​យួន​ឈ្មោះ ង្វៀង យ៉ាំង​បូ តែងតែ​អួតអាង​ថា​ខ្លួន​ជា​ប្អូនធម៌​លោក សោម ភា​រុណ មេ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​តែង​តែ​ជួន​សម្របសម្រួល​ដើម្បី​ផលប្រយោជន៍​។ ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួ​សារបាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​បទល្មើស​ប្រើ​របាំង​ស្បៃ​មុង​ចាប់​កូ​ន​ត្រី​តូចៗ​យកទៅ​ធ្វើជា​ចំណី​ត្រី​រ៉ស់ ត្រី​ឆ្ដោ កំពុង​កើតឡើង​យ៉ាង​ខ្លាំង។ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង លោក ងិន ហ៊ុ​ននិងលោកសោមភារុណមិនអាចទាក់ទងទេព្រោះគ្មានលេខទូរស័ព្ទ។សារពត៌មានយើងរង់ចាំបកស្រាយរាល់ម៉ោង​ធើ្វការ៕

ចលនាសង្គម

19894866_1925093167762213_2416080592316471671_n