ឈ្មួញ​ឈើដ៏ធំមាន​ភាគហ៊ុន៦នា​ក់មានខ្នងប​ង្អែកថ្នាក់ដឹក​នាំក្នុងខេត្តកំពុងបំ​ផ្លាញធន​ធានព្រៃឈើដ៏ធំនៅតា​មបណ្ដាស្រុកទាំ​ង៨នៃខេ​ត្តរតន​គិរី

ខេត្តរតនគិរី៖ ជំនួញឈើប្រណិតចាប់ផ្តើម កម្រើកឡើងវិញបន្ទាប់ពីផ្អា​ក មួយរយៈរថយន្តយី ឌុបប្រមា​ណជិត២០គ្រឿង កំពុងធ្វើ សក​ម្មភាពសំរុកដឹកឈើយក ទៅលក់នៅប្រទេសវៀតណាមតា ម​ច្រកទ្វារ​អន្តរជាតិអូរយ៉ាដាវ។សកម្មភាពទាំងនេះត្រូវបាន គេអះអាងថាកើតឡើងជារៀង រាល់យ​​ប់រាល់ថ្ងៃ។ប៉ុន្តែការបង្ក្រាបមិនត្រូវបានគេមើលឃើញមាននៅឡើយ​ខណៈឈ្មួញឈើដ៏ធំប្រចាំ​ខេត្តរតនគិរីមានភាគហ៊ុន៧ នាក់ដែល គេ ស្គាល់ឈ្មោះទី 1.ឈ្មោះ​ណាក់(ហៅណាក់ក្បាលធំ​)ប៉េអឹមស័ក្តិ៣.ទី2.ឈ្មោះឆាយ.ទី3.ឈ្មោះ​ប៉ែត.ទី4. ឈ្មោះពែក. ជនជាតិ ឡាវ .និងទី5.ឈ្មោះណាយជនជា​​តិឡាវនិងទី6.ហូវជីវ៉ៃក្នុងនោះផងដែរប្រភពក៏បានទម្លាយថាឈ្មួញទាំ​ង៦ខាងលើនេះគឺជា កូន ជឹង របស់លោក គឹមរស្មី?។ពួកគេសហកា​រគ្នាកាប់បំផ្លាញព្រៃឈើដឹកជញ្ជូន យកទៅលក់បន្តអោយ​ឈ្មួញវៀត​ណាមដោយមានកាបើកភ្លើងខៀវពីអាជ្ញាធរខេត្ត។សេ​ចក្ដីរា​យការណ៍ពីប្រជាពល​រដ្ឋអះអាងថាមួយថ្ងៃៗគេបាន ឃើញរថយន្តយីឌុប និងរថយន្តចំណុះ​​៥តោនប្រមាណ២០គ្រឿង​ដឹកឈើពីក្រោមបង្កប់ដំឡូងមីពីលើមកពីតា​មបណ្ដាស្រុកចូលក្រុងបានលុងរួចឆ្ពោះទៅកាន់​ប្រទេសវៀតណាម​តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវយ៉ាងរលូនគ្មានការ​រំខានពីសំណាក់សមត្ថកិច្ចណា​ឡើយ។អ្នក​កា​សែត​ ៤​នាក់នៅខេត្តរតនគិរីដោយចោទពីបទកំហែង​ទារ​ប្រាក់​​ពី​រថ​យន្ត​ដឹក​ជញ្ជូន​ឈើ​។អ្នក​កា​សែត​៤នាក់​មាន​ឈ្មោះ ប៉េង សុខថារៈ អ្នក​យក​ព័ត៌មាន​គេហទំព័រ ភី.ស៊ី.អិន ធីវី​ធូ (PCN TV2)​។ ឈ្មោះ ម៉េង ហ៊ុយ អ្នក​យក​ព័​ត៌មាន​​កាសែត​ដំណឹង​ភ្នំពេញ និង​ស្ត្រី​ឈ្មោះ ច័ន្ទ ណារ៉ា អ្នក​យ​ក​ព័ត៌មាន​ទូរទស្សន៍​អនឡាញ (Online) សង្កេតការណ៍​ត្រូវ​បាន​ចោទ​ពី​បទ​កំហែង​ទារ​ប្រាក់​ចំនួ​​ន ៦០០​ដុល្លារ និង​ឈ្មោះ យ៉ន ទិត្យ អ្នក​យក​ព័ត៌មាន​គេហទំព័រ​ឈ្មោះ​យុវជន​ខ្មែរ​ព័ត៌មាន ជា​ប់​ចោទ​កំហែង​ទារ​ប្រាក់ ៥០០​ដុល្លារ​។ដែល ត្រូវ​បានកម្លាំងកងរាជអាវុធហ​ត្ថ ក្រៀកចាប់ចូលរថយន្តយក  ទៅដែលគេសង្ស័យថាគឺការរៀបចំរបស់​លោកគឹមរស្មីមេបញ្ជាការក ងរាជអាវុធហត្ថខេត្តរតនគិរី?។គួររំលឹក​ផងដែរថាមេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី លោក គឹម រស្មីក៏បានប្រាប់សារពត៌មានថា សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុតាង​ប្រាក់​ដុល្លារ​ដែល​ជន​ឈ្មោះ​ទាំង​ពី​រ​ក្រុម​កំហែង​បាន​ពី​ម្ចាស់​រថយន្ត និង​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន ១.៦០០​ដុល្លារ​ទៀត​នៅ​ជាប់​ខ្លួន​ជនសង្ស័យ ខណៈ​ម្ចាស់​រថយន្ត​ប្ដឹង​សុំ​អន្តរាគមន៍​ពី​កងរាជអាវុធ​ហត្ថ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា។យ៉ាងណាក៏ដោយសារពត៌មានយើងរង់ចាំបកស្រាយរាល់ម៉ោង​ធើ្វការ។

ចំណែក​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ ហើយ​មិន​ខ្វល់​ពី​រឿង​ព្រៃឈើ​ដែល​កំពុងតែ​ប្រឈម​នឹង​ការ​បំ ផ្លាញ​យ៉ាង​មហន្តរាយ​នោះទេ​។ មានការ​រិះគន់​ខ្លាំងៗ​ថា លោក អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ កំពុង​ប្រើ​អំណាច​ឃុបឃិត​ឲ្យ​ឈ្មួញ​មិនតិចជាង​២០​នាក់​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ច្រក​អូរ​យ៉ា​ដាវ ចេញទៅ​ស្រុក​យួន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ព្រោះ​លោក អ៊ី ចំរើន មាន​សិទ្ធិ​សម្រេច​ធំជាងគេ​ក្នុងចំណោម​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ទៀត នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​។ អ្វីដែល​អាក្រក់​បំផុត​នោះ​គឺ​លោក អ៊ី ចំរើន ប្រើ​អំណាច​ជំរិត យកលុយ​ពី​ពលរដ្ឋ​ដែល​ដឹក​កសិផល​ដូចជា​ដំឡូង​មី ពោត សណ្តែក ចេញទៅ​ស្រុក​យួន ដោយ​ពុំមាន​យោគយល់​ឡើយ ​៕

 

19958890_1927453497526180_7197813879150123620_n log pic Vai fn-2017-05-22-14-04-16-0 photo_2017-06-22_18-12-01