ប្រធាន​មន្ទីររ៉ែ និងថាម​ពលខេត្តក្រ​ចេះ ជាអ្នកបើ​កឲ្យឈ្មួញដឹ​កជញ្ជូនខ្សាច់​ទៅស្រុក​យួនម៉ាសេរីមិន​ក្រោម៤០ទៅ​៧០ឡាន​ទេក្នុង១ថ្ងៃៗ

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​១​សប្ដាហ៍​កន្លងទៅនេះ​ក្នុង​មួយថ្ងៃៗ​ឈ្មួញ​ដឹកជញ្ជូន​ខ្សាច់​ពី​ក្រុង​ក្រចេះ ចេញទៅ​ស្រុក​យួន​តាម​រថយន្ត​ធំៗ​ពី​៣០​ទៅ​៤០​គ្រឿង​បន្តកន្ទុយ​គ្នា​។ តាម​សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ដឹកជញ្ជូន​ខ្សាច់​ទៅ​ស្រុក​យួន​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ការកំណត់​ទើប​អាច​ចៀស​ផុតពី​ការទប់ស្កាត់​។ ដូច្នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​លោក សុខ គិរី​រ័ត្ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តក្រចេះ ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​មាន​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ខ្សាច់​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ ក្នុង​មួយថ្ងៃៗ​ពី​៣០​ទៅ​៤០​រថយន្ត​ធំៗ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក សុខ គិរី​រ័ត្ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តក្រចេះ ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។ បើ​មិន​ដូច្នេះ​ទេ​លោក សុខ គិរី​រ័ត្ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តក្រចេះ បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ខ្សាច់​ទៅ​ស្រុក​យួន​កាន់តែច្រើន​ថែមទៀត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ប្រភពពី​មន្ត្រីរាជការ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក សុខ គិរី​រ័ត្ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តក្រចេះ​ទេនោះ គឺ​ឈ្មួញ​មិន​ហ៊ាន​ធ្វើ​សកម្មភាព​ដឹក​ខ្សាច់​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ ស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃ​នេះឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ធំៗ​ដឹក​ខ្សាច់​ចេញពី​ក្រុង​ក្រចេះ សំដៅទៅ​ច្រកព្រំដែន​ត្រពាំង​ស្រែ ដើម្បី​យកទៅលក់​ឲ្យ​ឈ្មួញ​នោះ​គឺមាន​ការឃុបឃិត​ជា​ប្រព័ន្ធ ហើយ​លោក សុខ គិរី​រ័ត្ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តក្រចេះ ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​។ ទន្ទឹមនឹងនេះ​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​នៅ​ច្រក​ត្រពាំង​ស្រែ ក៏​ជា​អ្នកទទួលផល​ប្រយោជន៍​ពី​ការបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ខ្សាច់​ឆ្លងដែន​ចេញទៅ​ស្រុក​យួន៕

19265178_340384559715844_816059493_n 20117268_340384583049175_784169175_n