រឿង​លោក ឈីវ លី​ស្រ៊ុនប៉ូលិសសេដ្ឋ​កិច្ចក្រសួងឃុប​ឃិតឲ្យឈ្មួញធំ​ៗដឹកជញ្ជូ​នឈើ​ប្រណិតខុសច្បាប់​ទៅលក់​​ស្រុកយួន​ម៉ា​សេរី​?

ភ្នំពេញ៖ប្រភពពីមន្ត្រីរាជការ​  និងប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរបាន ឲ្យដឹងថា មួយរយៈពេលកន្លង ទៅនេះបទល្មើស ដឹក ជញ្ជូនឈើខុសច្បាប់ ចេញទៅលក់ស្រុក​  តាមច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ  ក៏ដូចជាច្រករបៀងខ្លាធំ  និងច្រករបៀង ភ្នំក្រហម ស្រុកអូរយ៉ាដាវ  នៅតែកើតមានយ៉ា ងពេញបន្ទុក មិនឃើញមានការ​បង្រ្កាបឡើយបញ្ចាក់បាន​ថាសមត្តជំនាញពាក់ពន្ធ​អាចមាន​​ផលប្រយោជន៍បានជាមិនខ្វះ។

ប្រភពបានឲ្យដឹងទៀតថា​  លោកឈីវ លីស្រ៊ុន មន្ត្រីនគរបាល​   ប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហា ផ្ទៃឈរ ជើងនៅ ខេត្តរតនគិរី  មានជាប់ពាក់ព័ន្ធ យ៉ាងជ្រៅទៅ  នឹងបទល្មើសដឹកជញ្ជូនឈើចេញ ទៅលក់ប្រទេសយួន។

ដូច្នេះថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ក៏ដូចជាលោកនេត សាវឿន អគ្គស្នងការ នគរបាលជាតិ មិនគួរបណ្ដែតបណ្ដោយ ឲ្យលោកឈីវ លីស្រ៊ុន បន្តឃុបឃិតជា មួយក្រុមឈ្មួញ ដឹកជញ្ជូនឈើចេញទៅវៀតណាមនោះទេ។

សេចក្ដីរាយការណ៍ ពីសមត្ថកិច្ចពាក់ព័ន្ធ  បានឲ្យដឹងថា  នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ  ឈរជើងនៅ ក្នុង ខេត្តរតនគិរី   ជាពិសេសក្រុម នគរបាលដែល   ឈរជើងលើផ្លូវជាតិលេខ៧៨   ពីក្រុងបានលុង   ទៅច្រកទ្វារ អន្តរជាតិអូរ យ៉ាដាវ   មិនចាត់វិធាន   ការបង្ក្រាបរថយន្តដឹកឈើខុសច្បាប់  ទៅលក់ប្រទេសយួនទាំងយប់ ទាំងថ្ងៃ យ៉ាងគគ្រឹកគគ្រេង ដូច ហែរកឋិន។

ផ្ទុយទៅវិញពួក គេដាក់ប៉ុស្ដិ៍ត្រួតពិនិត្យ  រាប់ក្បាលរថយន្តដឹកឈើ  យកលុយយ៉ាងស្រួលៗ ហើយឈ្មួញអាច  ដឹកជញ្ជូនឈើ តាមរថយន្តយីឌុបធំៗ  និងរថយន្តជាច្រើន  ប្រភេទចេញទៅលក់ស្រុកយូន តាមច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ និង ច្រករបៀងជា ច្រើន កន្លែងក្នុង ស្រុកអូរយ៉ាដាវ  ដោយសុវត្ថិភាព។

ការដែលលោកឈីវ លីស្រ៊ុន ហ៊ានធ្វើអ្វីៗស្រេច តែអំពើចិត្តគឺ ដោយសារអាងមានលិខិតបេសកកម្ម ចេញដោយ អគ្គស្នងការនគរបាលជាតិ នៅក្នុងដៃរបស់ខ្លួន ដូច្នេះហើយទើបលោកឈីវ លីស្រ៊ុន ហ៊ានប្រើគ្រប់វិធីដើម្បី ប្រមូលលុយ ដោយមិនញញើតច្បាប់។

មន្ត្រីនគរបាល មួយចំនួននៅ  ក្នុងខេត្តរតនគិរី បានលើកឡើងថា  ប្រហែលលោក ឈីវ  លីស្រ៊ុន ចំណាយទុនយ៉ាងច្រើន ដើម្បី ​ បាន ឈរជើង  នៅខេត្តរតនគិរី ទើបមន្ត្រីនគរបាល  ប្រឆាំងបទល្មើសសេដ្ឋកិច្ចរូបនេះ  កំពុងប្រមូលលុយ ពីឈ្មួញដឹកឈើ ទាំងតូចទាំងធំ យ៉ាងក្រអឺតក្រទម  ហើយគ្មានឈ្មួញ  ណាហ៊ានតវ៉ាឡើយ។

ប្រភពបានឲ្យដឹងទៀតថា  ប៉ុស្ដិ៍ត្រួតពិនិត្យ  របស់លោកឈីវ លីស្រ៊ុន  មានតួនាទីក្នុងការប្រមូលលុយពី  រថយន្តដឹកឈើ ទាំងយប់ទាំងថ្ងៃ  ហើយអាចមានការ  បែងចែកផលប្រយោជន៍ទៅថ្នាក់លើ  ជាប្រចាំផងដែរ  ទើបគ្មាននរណា ហ៊ានប៉ះ ពាល់លោក  ឈីវ លីស្រ៊ុន ទាល់តែ សោះ។

ប្រការនេះហើយ  ដែលធ្វើឲ្យបទល្មើស  កាប់ឈើនិងដឹកជញ្ជូនឈើ  ខុសច្បាប់ក្នុង  ខេត្តរតនគិរី នៅតែកើត ឡើង យ៉ាងរាលដាលព្រោះ  លោកឈីវ លីស្រ៊ុន ដែលមានតួនាទី  បង្ក្រាបបទល្មើសសេដ្ឋកិច្ច  ក្នុងខេត្តរតនគិរី បែរជាឃុបឃិតឲ្យ ឈ្មួញដឹកជញ្ជូនឈើ  យ៉ាងអនាធិបតេយ្យដើម្បីជា ថ្នូរនឹងផល ប្រយោជន៍ផ្ទាល់ខ្លួន។ (នៅមានតភាគ)

SR655