អ៊ុក​សុផលនិង ប៊ុតសារ៉េត​ឃុតឃិត​ជាមួយ​គ្នា​ប្រព្រឹត្ត​អំពើពុក​រលួយដើរ​តាម​ម៉ូដែល​ចាស់​ប៊ុន​សេរី

ភ្នំពេញ មន្ត្រី​ដែល​បំរើ​ការងារ​នៅក្នុង​សាលា រាជធានី​ភ្នំពេញ​អ្នកណា ក៏​ទទួល​ដឹងឮ​ដែរ​ថា លោក ប៊ុន សេរី គឺជា​មន្ត្រី​ដែល​ដឹកនាំ​គ្រប់គ្រង ផ្នែក​គណនេយ្យ​នៅក្នុង​សាលា​រាជ ធានី​ភ្នំពេញ​បានយូរ​ជាងគេ ពោល គឺ​ចំណូល៣អាណត្តិ​មកហើយ តាំង ពី​សម័យ​លោក ជា សុផារ៉ា នៅ ដឹកនាំ​ជា​អភិបាលក្រុង បើ​ទោះ បី​ជាមាន​ការផ្លាស់ប្តូរ​តំណែង​អភិ-បាក​សាលា​រាជធានី​ភ្នំពេញ​ជា​បន្ត បន្ទាប់​ក៏ដោយ តែ​តំណែង​របស់ លោក ប៊ុន សេរី នៅដែល ។
​បន្ទាប់ពី​មានការ​ដកតំណែង លោក កែប ជុតិមា ពី​អភិបាល សាលា​រាជធានី​ភ្នំពេញ​ជំនួស​ដោយ លោក ប៉ា សុជា​វង្ស កាលណា មក​តំណែង​នាយក​ទីចាត់ការ​របស់ លោក​ប៊ុន សេរី ក៏មាន​ភាព​រង្គោះ រង្គើ​ជាខ្លាំង​ធ្វើឱ្យ​លោក ប៊ុន សេរី លែង​សប្បាយចិត្ត និង​ខិតខំរក ​អន្តរាគមន៍​ពី​គ្រប់ ទិស​ទី​ដើម្បី​ទប់​តំណែង​ខ្លាញ់​មួយ នេះ ។ តែអ្វីៗមិន​ដូចជា​លោក ប៊ុន សេរី គិតទុក​នោះឡើយ ហើយ កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៣កន្លងទៅថ្មីៗនេះ​លទ្ធផល តំណែង​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ ក៏ត្រូវ​ធ្លាក់​ទៅលើ​ដៃ​លោក អ៊ុក សុផល ដែលជា​នាយករង​ទី​ចាត់ ការ​នេះ​ស្រាប់ ។
​លោក អ៊ុក សុផល និង​លោក ប៊ុន សេរី រួមដៃគ្នា ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​ថវិកា រដ្ឋ​ស្រេច​តែ​អំពើ​ចិត្ត ដែលជា​គន្លង ចាស់​របស់លោក ប៊ុន សេរី ព្រោះ ថា ជា​ទម្លាប់​ឱ្យតែ​មន្ត្រី​ណា​ម្នាក់ ទទួលបាន​តំណែង​នៅ​កាន់​ការងារ នៅ​កន្លែង​ណាមួយ​នោះ បើ​ទោះ បី​ជា​កន្លែង​ខ្លាញ់​ឬ​មិនសូវ​ខ្លាញ់​ក្តី គឺ គេ​តែងតែ​ធ្វើ​ការរៀបចំ​ផ្លាស់ប្តូរ ភារកិច្ច​របស់​មន្ត្រី​នៅក្រោម​ឱវាទ ដើម្បី​ដាក់​សែស្រឡាយ​ឬ​បក្ខពួក របស់ខ្លួន ប្រយោជន៍​ធ្វើការ​ក្តោប ក្តាប់​អំណាច​ងាយស្រួល​ក្នុងការ ប្រព្រឹត្ត​អំពើពុករលួយ ។
អំពើពុករលួយ​បែបនេះ គឺ​អង្គ ភាព​លទ្ធកម្ម​បាន​ឃុបឃិត​គ្នា​យ៉ាង ស៊ីសង្វាក់​ជាមួយនិង​នាយក​ទី​ចាត់ ការ​ហិរញ្ញវត្ថុ រួមមាន​ទាំង​ការធ្វើ ផ្លូវ សួនច្បារ ការស្តារ​ប្រព័ន្ធ​លូ និង​ការរៀបចំ​លំអ​អំពូល​ភ្លើង​ក្នុង រាជធានី​ភ្នំពេញ​ជាដើម ។
មន្ត្រី​បាននាំគ្នា​លើកឡើងថា បើ សិន​ជា​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​ វង្ស មាន​ភាព ធូររលុង​មិន​ធ្វើការ​រឹតបន្តឹង​ទេនោះ និង​អាចធ្វើឱ្យ​លោក អ៊ុក សុផល ហើយ​និង​លោក ប៊ុត សារ៉េត មានឱកាស​នាំគ្នា​ប្រព្រឹត្ត​អំពើ​ពុក រលួយ​កិបកេង​ថវិការដ្ឋ​យកទៅ​ចែក គ្នា​ធ្វើ​មានបាន​ស្រេច​តែ​អំពើ​ចិត្ត​តាម រយៈ​ការដេញថ្លៃ​សាងសង់ ក៏​ដូច ជាការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ នានា​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ គ្មាន​តម្លាភាព​និង​មិន​ខ្លាច​ពី​ចំណាត់ ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ៕