លោក ​អ៊ី ចំរើន​ មេនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារអន្ត​រជាតិអូរយ៉ា​ដាវបានលុយ​កញ្ចប់ពី​ឈ្មួញខុសច្បា​ប់រាប់ម៉ឺនដុ​ល្លារក្នុង១​ខែៗ

ខេត្តរតនគិរី៖សកម្មភាពប្រមូលទិញ ឈើតាមបណ្តាស្រុកនានា ក្នុង​ខេត្តស្ទឹងត្រែងនិង ខេត្តរតនគិរី ហើយដឹកជញ្ជូនចេញ ទៅស្រុក យួន តាម ច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ យ៉ាងពេញបន្ទុកព្រោះគ្មាន មន្ត្រីជំនាញឬសមត្ថ​កិច្ចពាក់ព័ន្ធ ណាចាត់វិធាន ការបង្ក្រាប ឡើយ ។ ប្រភពបានឲ្យដឹងទៀតថា  លោក អ៊ី ចំរើន មេនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ជាខ្នងបង្អែ​ក យ៉ាងរឹង មាំ របស់ឈ្មួញឈើទាំងនោះហេតុនេះ  ហើយទើបក្រុមឈ្មួញនៅតែអាចដឹក ជញ្ជូនឈើចេញ តាមច្រកអូរ យ៉ាដាវ យ៉ាង គគ្រឹកគគ្រេង។ ឈ្មួញ​ឈើមួយចំនួនបានបង្ហើបឲ្យដឹងដែរ ពួកគេត្រូវហ៊ានចំណាយលុយក្នុង មួយខែៗច្រើនម៉ឺន ដុល្លារទៅឲ្យ សមត្ថកិច្ចពាក់ព័ន្ធជាពិសេសលោក អ៊ី ចំរើន ទើបគ្មា​ននរណាហ៊ានប៉ះ ពាល់សកម្មភាពរបស់ពួកគេ ក្នុងការដឹកជញ្ជូនឈើ ខុសច្បាប់ចេញទៅស្រុកយួនជា រៀងរាល់ថ្ងៃយប់។មកដល់ពេល​នេះឈ្មួញជាច្រើន នាក់នៅតែអាចបន្តសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ខេត្តស្ទឹងត្រែង ចូលខេត្តរតនគិរី ហើយចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិ​អូរយ៉ាដាវ ព្រោះមានការឃុបឃិតបើកដៃពីលោក អ៊ី ចំរើន ដែលជាមេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។​ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទៅលើលោក អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រ​វេសន៍ច្រក ទ្វារអន្តរជាតិអូរយ៉ាដាវ ជាបន្ទាន់ដើម្បីកុំឲ្យមន្ត្រីនគរបាលរូបនេះ ឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញ ទៅស្រុកយួនតាម​ អំពើចិត្តទៀត។ ប្រភពខ្លះបានឲ្យដឹងថាលោក អ៊ី ចំរើន ដែលអាងមានខ្នងបង្អែកយ៉ាងរឹងមាំ នៅក្នុងអគ្គនាយក ដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានឃុប​ឃិតបើដៃឲ្យឈ្មួញដឹកជញ្ជូន ឈើទៅស្រុកយួនក្នុងមួយ ថ្ងៃៗពី៤០០ទៅ៥០០ម៉ែត្រគូប ហើយអាចប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះក៏​មានការបែងចែកទៅមេៗ ខាងលើមួយផ្នែកធំផងដែរទើបថ្នាក់លើរក្សាភាពស្ងប់ស្ងាត់។ប្រភពពីមន្ត្រីរាជការសកម្មជនព្រៃ ឈើនិងប្រជាសហគមន៍ការ​ពារព្រៃឈើក្នុង ខេត្តរតនគិរី បានរាយការណ៍ថារហូតមក ដល់ពេលនេះ បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ចេញ ទៅស្រុក​យួននៅតែកើតឡើងយ៉ាង ពេញបន្ទុកដោយពុំមាន មន្ត្រីអាជ្ញាធរ មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្រ្កាបឬទ​ប់ស្កាត់ឡើយ។ ចំណែកលោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី គិតតែពីរឿងប្រមូលលុ​យដាក់ហោប៉ៅ ហើយមិនខ្វល់ពីរឿងព្រៃឈើដែលកំពុងតែប្រឈមនឹងការបំ ផ្លាញយ៉ាង មហន្តរាយនោះទេ។ មានការរិះគន់ខ្លាំងៗថា លោក អ៊ី ចំរើន មេ​នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ កំពុងប្រើអំណាចឃុបឃិត ឲ្យឈ្មួញមិនតិចជាង២០នាក់ដឹកជញ្ជូនឈើឆ្លងកាត់ច្រកអូរយ៉ា​ដាវ ចេញទៅស្រុកយួនដើម្បី ជាថ្នូរនឹងផលប្រយោជន៍ព្រោះលោក អ៊ី ចំរើន មានសិទ្ធិសម្រេចធំជាងគេក្នុងចំណោមសមត្ថកិច្ចជាច្រើនស្ថាប័​នទៀត នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។បើតាមមន្ត្រីអាជ្ញាធនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកអូរយ៉ាដាវ ​ខេត្តរតនគិរី បានរាយការណ៍លំអិតពីរឿងលោក អ៊ី ចំរើន មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ កំ​ពុងបើកដៃឲ្យឈ្មួញជាច្រើននាក់បន្តដឹក ជញ្ជូនឈើទៅស្រុកយួនយ៉ាង ពេញបន្ទុកដើម្បីជាថ្នូរនឹងលុយរាប់ម៉ឺនរាប់សែនដុល្លារក្នុងមួ​យខែៗ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ឈ្មួញទាំងនោះមានដូចជា ឈ្មោះ ម៉េង ម្ចាស់រថយន្តសាំយ៉ុងលេខ ៧៩១១, ឈ្មោះ ស្មី ម្ចាស់រថយន្ត​សាំយ៉ុងលេខ ៥៤៧៣,ឈ្មោះ ឡុង ម្ចាស់រថយន្តសាំយ៉ុងលេខ ៦៤៧៥, ឈ្មោះ ចែនាង ម្ចាស់រថយន្តសាំយ៉ុងលេខ ១២៥០, ឈ្មោះ ចែរ៉ាន ម្ចាស់រថ​យន្តសាំយ៉ុងលេខ ៤០៣៤ និងឈ្មួញជាច្រើននាក់ទៀត។ឈ្មួញទាំងនេះបាន អះអាងប្រហាក់ប្រហែលគ្នាថាពួកគេបង់លុយតាមការកំណ​ត់របស់លោក អ៊ី ចំរើន និងសមត្ថកិច្ច ពាក់ព័ន្ធដទៃទៀតទើបអាចដឹកឈើទាំងថ្ងៃទាំងយប់ទៅដល់​គោលដៅបាន។ពាក់ពត៌មានខាងលើសារពត៌មានយើងរង់ចាំបកស្រាយរាល់ម៉ោងធើ្វការ៕

18838804_296836144096120_7155953049322401749_n