ខេត្តរតនគីរី៖ប្រជាពលរដ្ឋរាយការណ៏ឲ្យដឹងថាដីព្រៃជាច្រើនរយហិកតាដីឡូតិ៏៩៥ជាកន្លែងអភិរក្សរបស់រដ្ឋ នៅស្រុកកូនមុំត្រូវបានគេកាប់ឈូសឆាយយកជាកម្មសិទ្ធិផ្ទាល់ខ្លួន។ប្រភពពីសមត្ថកិច្ចតូចតាចបានប្រាប់ឲ្យដឹងថាមានមេបញ្ជាការអាវុធហត្ថរងស្រុកកូនមុំឈ្មោះរស់វណ្ណាជាអ្នករត់ការបង់លុយជូនសមត្ថកិច្ចពាក់ព័ន្ធ។ប្រភពបានទម្លាយទៀតថាដីព្រៃកំពុងឈូសឆាយជារបស់ លោក គឹម រស្មី មេបញ្ជាការអាវុធហត្តខេត្តរតនគីរី។ប្រភពពីអ្នកស្រុកបានបានបន្ថែមទៀតថាដីព្រៃមួយកន្លែងដែលគេកំពុងឈូសឆាយជាដីរបស់ លោកគឹម រស្មី មេបញ្ជាការអាវុទ្ធហត្តខេត្តរតនគីរី ហើយដីព្រៃនេះគំរោងឈូសឆាយ១ពាន់ហិកតា។ពាក់ព័ន្ធករណីខាងលើ អង្គភាពយើងមិនអាចទាក់ទង គឹម រស្មី មេបញ្ជាការអាវុធហត្តខេត្តរតនគីរីបកស្រាយបំភ្លឺ បានទេនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះពីបញ្ហាឈូសឆាយរបស់រដ្ឋព្រោះទូរស័ព្ទតេមិនចូល។ជុំវិញបញ្ហានេះសារពត៌មានយើងរង់ចាំបកស្រាយពីអ្នកពាក់ព័ន្ធរាល់ម៉ោងធើ្វការ៕ចលនាសង្គម