ប្រភពពីមិត្តភ័ក្រឲ្យដឹងថា លោក កើត សុទ្ធារ៉ា ជាមនុស្សពូកែអែបអបតាំងពីរៀនមកម្លេះ ឬអាចនិយាយថា ជាចរិកកំណើតរបស់លោកហើយ អមទៅដោយខ្សែ ស្រឡាយយ៉ាងក្រាស់ឃ្មឹបទៀតនោះ ធ្វើឲ្យលោកឡើងបុណ្យ ឡើងសក្កិ ឡើងតំណែង ដូចគេ ផ្លុំគូថអញ្ចឹង ។ ជាក់ស្តែងក្រោយពីលោក ប៉ែន ស៊ីម៉ន ចូលនិវត្តន៍ ហើយតំណែងមេគយត្រូវបាន គ្រប់គ្រងដោយលោក គុណ ញឹម គេសង្កេតឃើញ លោក កើត សុទ្ធារ៉ា ឡើងបុណ្យផ្លោះរបងតែ ម្តង គឺជាមេគយចល័ត ខណដែលតំណែងនេះអាចចាត់ទុកជាតំណែងលំដាប់ទី២ បន្ទាប់ពី តំណែងមេគយ ។
មានមន្ត្រីគយនិងឈ្មួញរកស៊ីនៅកម្ពុជា ទើបតែបង្ហើបប្រាប់អ្នកសារព័ត៌ មានថា លោក កើត សុទ្ធារ៉ា មេគយចល័តទូទាំងប្រទេសបានបង្គាប់ឲ្យមន្ត្រីគយតាមច្រក រួមទាំងឈ្មួញរកស៊ីនាំចូលមុខទំនិញគ្រប់ប្រភេទឲ្យនាំ បច្ច័យមកជូនលោកដល់ប៊ុយរ៉ូតែម្តង និងជាប្រចាំខែ បើពុំដូច្នេះទេមន្ត្រីគយទាំងនោះពិបាករក្សា តំណែងណាស់ ។ ចំណែកក្រុមឈ្មួញក៏ពិបាកនឹងប្រកបមុខរបរដោយរលូនផងដែរ ។
ប្រភពព័ត៌មានខាងលើឲ្យដឹងទៀតថា សួយសារអាករដែលគេនាំយកមកថ្វាយលោកមេ គយចល័តនោះគឺតូចធំតិចច្រើនទៅតាមប៉ុស្តិ៍នីមួយៗ និងតាមទំហំនៃការរកស៊ីរបស់ក្រុមឈ្មួញ ។ ប៉ុន្តែល្បីថាមិនខ្វះពីខ្ទង់ពាន់រហូតដល់ម៉ឺននោះទេ ព្រោះឮថា លោក កើត សុទ្ធារ៉ា នុយតូច ពេកលោកអត់បរិភោគនោះឡើយ ។
ដោយឡែកក្រុមឈ្មួញបានអះអាងថា ទោះជាក្រុមហ៊ុនឬឈ្មួញណាមួយរកស៊ីដោយ ស្របច្បាប់ឬអាចនិយាយថា បង់ពន្ធគ្រប់ចំនួនក៏ដោយ ក៏ត្រូវតែរៀបចំកញ្ចប់ថវិកាមកថ្វាយ លោកមេគយចល័យជារៀងរាល់ខែផងដែរ ។ ប៉ុន្តែអាស្រ័យដោយមុខរបររកស៊ីជួនកាល ចំណេញ ជួនកាលខាតឡុងចុងនោះ ពួកគាត់ត្រូវបង្ខំចិត្តបន្ថែមមុខទំនិញគេចពន្ធ ដើម្បីបាន ចំណេញខ្លះយកមកបង់ឲ្យលោកប្រធានគយចល័ត ។
យ៉ាងណាក៏ដោយ ក្រុមគាំទ្រលោក កើត សុទ្ធារ៉ា សុទ្ធតែបានថ្លែងការពារថា លុយដែល ប្រមូលបានទាំងអស់នោះគឺត្រូវបង់បន្តឲ្យទៅថ្នាក់លើរបស់ខ្លួនទៀត ចំណែកលុយនៅសល់គឺតិចតួច ប៉ុណ្ណោះ ។
ទាក់ទងករណីចោទប្រកាន់ខាងលើនេះពតិមានមិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់ ពីលោក កើត សុទ្ធារ៉ា និងមន្ត្រីក្រោមឱវាទបាននៅឡើយ ។ ប៉ុន្តែយើងនឹងព្យាយាមទាក់ទងបន្ត ទៀត ដើម្បីទទួលបានការបកស្រាយរាល់បាតុភាពទាំងអស់នោះ ។
តាមព័ត៌មានទទួលបានលោក កើត សុទ្ធារ៉ា បានរៀនបញ្ចប់ត្រឹមថ្នាក់ទី១២( បាក់ឌុប ) នាឆ្នាំ១៩៨៣- ១៩៨៤ប៉ុណ្ណោះ ហើយលោកគ្មានសមត្ថភាពជំនាញគយសូម្បីបន្តិច ។ តាមព័ត៌មានបន្តថា ដំបូងឡើយលោក កើត សុទ្ធារ៉ា បានចូលក្នុងក្របខ័ណ្ឌពន្ធដា ហើយបានផ្ទេរពីក្របខ័ណ្ឌពន្ធដា មកគយវិញ តាមរយះខ្សែស្រឡាយក្រាស់ៗ របស់លោក ។
យ៉ាងណាក៏ដោយ ក្រៅពីការរិះគន់រឿងបង្គាប់ឲ្យមន្ត្រីគយតាមច្រក និងក្រុមឈ្មួញនាំ សួយសារអាករប្រចាំខែមកថ្វាយលោក កើត សុទ្ធារ៉ា កំពុងប្រឈមការរិះគន់មួយទៀតលើសមត្ថ ភាពជំនាញការងារ ខណដែលមន្ត្រីក្នុងអគ្គនាយកដ្ឋានគយរិះគន់លោកថា អសមត្ថភាពការងារ ជំនាញចេះត្រឹមតែប្រមូលលុយ ៕