ប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ មានចម្ងល់ថា មិនដឹងជាឈ្មួញឈ្មោះ ធៀមដែនហៅ តក់មេប៉ុស្តិព្រំដែនបឹងជ្រោង មានខ្នងបង្អែករឹងមាំដល់កម្រិត ណានោះទេទើប ឈ្មួញរូបនេះអាចបន្ត សកម្មភាព ដឹកជញ្ជូនឈើចេញ ទៅលក់ស្រុកយួន ដោយគ្មានម ន្ត្រីជំនាញ ឬសមត្ថកិច្ចណាហ៊ាន ប៉ះពាល់ឡើយ។ សកម្មជនព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថារយៈ ពេលប៉ុន្មានថ្ងៃ កន្លងទៅនេះឈ្មួញឈ្មោះ ធៀមដែនបានបន្តសកម្មភាពដឹកជញ្ជូន ឈើពីខេត្តនានានិង តំបន់រលួសនិងតំបន់ ស្រែស្បូវ ស្រុកសំបូរ ខេត្តក្រចេះ ចេញទៅស្រុកយួនតាម ច្រកព្រំដែនក្នុងខេត្តត្បូងឃ្មុំចូលតាម ច្រកបឹងជ្រោង និងច្រកចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងរលូន។ នៅតាមដងផ្លូវដែល ឈ្មួញឈ្មោះធៀមដែន ហៅតក់ដឹក ជញ្ជូនឈើមានសមត្ថកិច្ចដាក់ប៉ុស្ដិ៍ ត្រួតពិនិត្យជាច្រើនកន្លែងប៉ុន្តែ គ្មានសមត្ថកិច្ចណា ហ៊ានបង្ក្រាបរថយន្តដឹកឈើរបស់ ឈ្មួញឈ្មោះ ធៀមដែនហៅតក់ឡើយ។
សមត្ថកិច្ចតូចតាចនៅក្នុងខេត្តត្បួងឃ្មុំ បានឲ្យដឹងថាឈ្មួញឈ្មោះ ធៀមដែនហៅតក់មានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចធំៗក្នុងខេត្ត ដូច្នេះហើយទើបឈ្មួញរូបនេះអាចដឹកជញ្ជូនឈើពីស្រុកនានាដូចជាសំបូរ ឆ្លងកាត់ក្រុងក្រចេះ ចេញទៅស្រុកយួនតាមច្រកបឹងជ្រោងដោយគ្មានសមត្ថកិច្ចណារំខាន។ ប្រភពដែលស្និទ្ធនឹងឈ្មួញឈ្មោះ ធៀមដែនដែលជាមេប៉ិស្តិបានឲ្យដឹងថានៅក្នុងខេត្តត្បូងឃ្មុំ ក៏ឈ្មួញរូបនេះមានទំនាក់ទំនងជាមួយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចធំៗផងដែរទើបអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកបឹងជ្រោង ស្រុកមេមត់ ដោយគ្មានការរំខាន។ មួយរយៈកន្លងទៅនេះឈ្មួញឈ្មោះ ធៀមដែនដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមរថយន្តសាំយ៉ូងទាំងខ្សែៗតាមច្រក បឹងជ្រោងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាហ៊ានរំខានឡើយ។ ប្រការនេះកំពុងធ្វើឲ្យបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការទប់ស្កាត់បទល្មើសរត់ពន្ធឈើទៅស្រុកយួនក្លាយជារឿងឥតន័យ ព្រោះឈ្មួញឈ្មោះ ធៀមដែនហៅនៅតែអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកដដែល៕