លោក​ កន ​ចាន់សីហា​នាយសង្កាត់​រដ្ឋបាលជល​ផលស្ទោង​ប្រព្រឹត្តពំពើ​ពុករ​លួយជាចំហរ?

ប្រភព​បាន​ឲ្យ​ដឹងថា ការដែល​លោក កន ចាន់​សីហា នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ស្ទោង ហ៊ាន​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ​ផងដែរ​។ ហេតុនេះហើយ​ទើប​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ជាច្រើន​ប្រភេទ​ដូចជា របាំង​អួន​ក្រឡា​ញឹក លូ​ស្បៃ​ម៉ុង និង​ណ​រ៉ាវ ជាដើម​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​លោក កន ចាន់​សីហា ព្រមទាំង​បក្ខពួក​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរ​ពិនិត្យឡើងវិញ​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​កើតឡើង​កាន់តែច្រើន​នៅក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

 

ប្រជា​សហគមន៍​នេសាទ​ក្នុង​ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​ក្នុង​តំបន់​បឹង​ទន្លេសាប​ស្រុក​ស្ទោង កំពុង​កើតមាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក កន ចាន់​សីហា នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ស្ទោង មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ​នោះទេ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំង​។ ជាក់ស្ដែង​នៅ​ចំណុច​ប្រគៀប ភូមិ​ប្រគៀប ឃុំ​ម្សាក្រង ស្រុក​ស្ទោង បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ ហើយ​លោក កន ចាន់​សីហា គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ ​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​ជាច្រើន​នាក់​កំពុង​រត់ការ​ដើម្បី​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ប្រភេទរ​បាំងសាច់​អួន​ក្រឡា​ញឹក​ក្នុង​មួយកន្លែង​គេ​ហ៊ាន​បង់​ដល់​៦០​ម៉ឺន​ទៅ​៨០​ម៉ឺន​រៀល ហើយ​បន្ទាប់មក​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​តែម្តង​។ ប្រជា​សហគមន៍​នេសាទ​ក្នុងភូមិ​ប្រគៀប បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ក្នុង​មូលដ្ឋាន​ពួកគាត់រ​បាំងសាច់​អួន​ក្រឡា​ញឹក​ត្រូវបាន​គេ​ដាក់​ជាច្រើន​កន្លែង​ដើម្បី​ចាប់​កូន​ត្រី​ក្នុង​រដូវ​បិទ​នេសាទ​នេះ ហើយ​មិនឃើញ​លោក កន ចាន់​សីហា និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នៅឡើយ​ទេ​។ ចំណែក​អភិបាលស្រុក​ស្ទោង ក៏ដូចជា​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​ស្ទោង កំពុង​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​៕

19113142_347550742332559_2083770328_n 20527612_347550778999222_703383681_n